អ្នកអភិវឌ្ឍន៍ល្បីជាងគេមួយរូបនៅហុងកុង វិនិយោគជាង ៣០ ប៊ីលានយ័ន ទៅលើ ១០ គម្រោងក្នុងតំបន់ Greater Bay

លោក Sun Hung Kai ត្រូវបានគេស្គាល់ថា ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកវិនិយោគដ៏ធំជាងគេបំផុត នៅក្នុងទីក្រុងដ៏មានតម្លៃថ្លៃមួយនេះ (ហុងកុង)។ ហើយកាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុនអចលនទ្រព្យរបស់លោក ក៏បានវិនិយោគជាង ៣០ ប៊ីលានយ័ន ផងដែរ ដែលស្មើនឹងចំនួនទឹកប្រាក់ជាង ៤.៤៥ ពាន់លានដុល្លារ ទៅក្នុងគម្រោងទាំង ១០ នៅក្នុងតំបន់មួយឈ្មោះថា Greater Bay ដែលជាព្រំប្រទល់នៃទីក្រុងធំៗ ទាំង៣ រួមមានដូចជា ខ្វាងតុង - ហុងកុង - ម៉ាកាវ ហើយក្បែរនោះ ក៏មានទីក្រុង ១១ សំខាន់ៗផងដែរ ដែលស្ថិតនៅ ភាគខាងត្បូងប្រទេសចិន។

យ៉ាងណាមិញ មិនទាន់មានប្រភពណាមួយ បានបង្ហាញពីព័ត៌មានលំអិត អំពីគម្រោងទាំង ១០ នេះនៅឡើយទេ គ្រាន់តែក្នុងនោះ មានព័ត៌មានលេចធ្លាយមួយថា គម្រោងថវិកាទី 5 នឹងត្រូវចំណាយលើ គម្រោងពាណិជ្ជកម្ម ដំបូងនៅស្រុកណាន់សាន ក្នុងទីក្រុងក្វាងចូវ ដែលនឹងមាន អគារការិយាល័យទំហំ ២.៣៦ លានហ្វីតការ៉េ ស្មើនឹង ២១៩២៥១ ម៉ែត្រការ៉េ។ អាគារនេះ នឹងមានឈ្មោះថា Nansha នឹងត្រូវផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតនិងបច្ចេកវិទ្យា។

លោក Adam Kwok Kai-fai នាយកប្រតិបត្តិ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ បានមានប្រសាសន៍អោយដឹងថា យើងកំពុងចរចា ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហុងកុង ដើម្បីបង្កើតមជ្ឈមណ្ឌលមួយ នៅក្នុងគម្រោងអភិវឌ្ឍន៍ ស្រុកណានសាននេះ។

ទោះជាយ៉ាងណាក៏ដោយ គេជឿជាក់ថា ទីក្រុង 11 នៅភាគខាងត្បូងរបស់ប្រទេសចិនរួមទាំងទីក្រុងហុងកុងនិងម៉ាកាវនឹងក្លាយជាក្បាលម៉ាស៊ីនសម្រាប់នាំមុខ នាពេលអនាគត ដោយសារតែសន្ទុះនៃ អ្នកអភិវឌ្ឍ បានចូលមកវិនិយោគយ៉ាងច្រើន នៅតំបន់ឆ្នេរសមុទ្រ Greater Bay នេះ ដែលមានប្រជាជនសរុប 55 លាននាក់និងទិន្នផលសេដ្ឋកិច្ច 1 ពាន់លានដុល្លារ។