ការសិក្សាមួយបានលើកឡើងថា កត្តាបំរែបំរួលអាកាសធាតុ មានការផ្សាភ្ជាប់ទៅនឹងវីរុសកូរ៉ណា!

ទីក្រុងប៉ារីស៖ បើយោងតាមការស្រាវជ្រាវដែលបានបង្ហាញពីការថ្ងៃសុក្រនេះថា ការផ្លាស់ប្តូរអាកាសធាតុ អាចដើរតួយ៉ាងសំខាន់ក្នុងការចម្លងវីរុសកូរ៉ូណា ទៅកាន់មនុស្ស ដោយវីរុសទាំងនោះត្រូវបានបង្កឡើងដោយសត្វប្រជៀវដែលមានផ្ទុកវីរុស ហើយទៅមានទំនាក់ទំនងជិតស្និទ្ធិ ឬចូលទៅជិតសត្វដទៃ។

វីរុសដែលបានសម្លាប់មនុស្សជាងពីរលាននាក់ និងបង្កឱ្យមានការផលប៉ះពាល់ជាសកលយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមក ត្រូវបានគេគិតថាមានដើមកំណើត មកពីសត្វប្រចៀវនៅអាស៊ីអាគ្នេយ៍។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge បានប្រើប្រាស់ទិន្នន័យសីតុណ្ហភាព និងទឹកភ្លៀង ក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ ដើម្បីយកមកវិភាគ ទៅលើប្រចៀវរាប់សិបប្រភេទ ដោយផ្អែកលើតម្រូវការជម្រករបស់វា។ ពួកគេបានរកឃើញថា ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ មានសត្វចំនួន ៤០ ប្រភេទបានផ្លាស់ប្តូរទីលំនៅ ទៅភាគខាងត្បូងប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា ជាតំបន់ដែលការវិភាគហ្សែន បានបង្ហាញថាវីរុសដែលគេស្គាល់ថា SARS-CoV-2 បានបង្ហាញខ្លួនដំបូង។ ដោយសារប្រភេទសត្វប្រចៀវនីមួយៗ មានផ្ទុកវីរុសកូរ៉ូណាជាមធ្យម ២,៧ នោះ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ប្រមាណជា ១០០ ប្រភេទនៃវីរុសនេះ (100 Strains of coronavirus) ត្រូវបានគេប្រមូលផ្តុំនៅក្នុងតំបន់ “ចំណុចក្តៅ” នេះ។

លោក Robert Meyer ប្រធាននាយកដ្ឋាននិពន្ធខាងសត្វវិទ្យា (Zoology) នៅ Cambridge បានប្រាប់ឲ្យដឹងថា “កាសែតនៃព័ត៌មានរបស់យើង នៅឆ្ងាយពីការនិយាយថា ជម្ងឺរាតត្បាត នឹងមិនកើតឡើងទេ បើគ្មានការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែខ្ញុំពិតជាពិបាកក្នុងការមើលឃើញថា អាកាសធាតុបច្ចុប្បន្ននេះ មិនបានធ្វើឲ្យមានការកើនឡើងនៃកំនើនសត្វប្រចៀវ និងអត្រាសត្វប្រចៀវដែលមានផ្ទុកវីរុសកូរ៉ូណា កើតឡើងឡើងណាស់។” 

ខណៈពេលដែលខ្សែសង្វាក់ច្បាស់លាស់នៃការបញ្ជូន SARS-CoV-2 ពីសត្វទៅមនុស្សមិនទាន់ត្រូវបានកំណត់នៅឡើយនោះ លោក Meyer បាននិយាយថាការប្រែប្រួលអាកាសធាតុ និងការបំផ្លាញទីជម្រកសត្វនៅក្នុងទ្វីបអាស៊ី បានជម្រុញប្រភេទសត្វដែលផ្ទុកវីរុស ទៅជិត និងមានទំនាក់ទំនងជិតស្និទ្ធជាមួយចំនួនប្រជាជនកាន់តែច្រើន។ លោកបានមានប្រសាសន៍ថា “វាជាលទ្ធផលពីរដំណាលគ្នា។ យើងជ្រាបចូលទៅក្នុងទីជម្រករបស់ពួកគេកាន់តែជ្រៅ ប៉ុន្តែនៅពេលដំណាលគ្នា ការផ្លាស់ប្តូរអាកាសធាតុអាចជះឥទ្ធិពលខ្លាំង ដែលវាជាកត្តាជម្រុញអត្រាបង្កជម្ងឺ ទៅក្នុងទិសដៅរបស់យើង។”

“ហានិភ័យដែលមានភាពស្មុគស្មាញ”

 

ការសិក្សាដែលត្រូវបានបោះពុម្ភផ្សាយ នៅក្នុងកំណត់ត្រាដែលមានឈ្មោះថា “Science of the Total Environment” បានទទូចដល់រដ្ឋាភិបាលឱ្យចាត់វិធានការណ៍ រួមទាំងការកំណត់ការពង្រីកទីក្រុង និងដែនកសិកម្ម ដែលក្នុងនោះបាននិយាយថា វិធានការណ៍នេះ នឹងជួយគ្រប់គ្រងហានិភ័យ នៃការរីករាលដាលនៃជម្ងឺរាតត្បាតមួយផ្នែកទៀត នៅក្នុងហ្វូងសត្វព្រៃ។ ទន្ទឹមនឹងនេះ ក៏មានការអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីកាត់បន្ថយបំរែបំរួលអាកាសធាតុ ដើម្បីចៀសវាងការប្រមូលផ្តុំសត្វព្រៃជាច្រើន នៅក្បែរកន្លែងរស់នៅរបស់មនុស្ស។

ដោយឡែក Camilo Mora នៅសាកលវិទ្យាល័យហាវ៉ៃ ដែលបានចូលរួមក្នុងការស្រាវជ្រាវនេះ បានមានប្រសាសន៍ថា “ការពិតដែលថាការផ្លាស់ប្តូរអាកាសធាតុ អាចជួយបង្កើនល្បឿននៃការឆ្លងវីរុសនៅក្នុងហ្វូងសត្វព្រៃ និងរហូតដល់មនុស្ស គួរតែជាការអំពាវនាវជាបន្ទាន់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងពិភពលោក។”

Kate Jones ជាសាស្ត្រាចារ្យផ្នែកអេកូឡូស៊ីនិងជីវចម្រុះនៅ University College London បាននិយាយថា ការស្រាវជ្រាវកាលពីថ្ងៃសុក្រគួរឱ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែទៅលើបញ្ហារោគរាតត្បាតនេះ បានមកពីលទ្ធផលនៃកត្តាផ្សេងៗគ្នា។ Jones បានបន្តថា “បំរែបំរួលអាកាសធាតុ ពិតជាមានតួនាទីក្នុងការផ្លាស់ប្តូរ ការបែងចែកប្រភេទសត្វ ដែលនឹងបង្កើនគ្រោះថ្នាក់ផ្នែកអេកូឡូស៊ី។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការសាយភាយ រីករាលដាល គឺមានភាពស្មុគស្មាញមែនទែន មិនត្រឹមតែគ្រោះថ្នាក់ ដល់ខាងអេកូឡូស៊ីប៉ុណ្ណោះទេ ថែមទាំងបង្កការប៉ះពាល់ និងភាពរងគ្រោះដល់មនុស្សផងដែរ។”

ឧទាហរណ៍ជាក់ស្តែង ការបាត់បង់ទីជម្រក ក៏ជាកត្តាជម្រុញដ៏សំខាន់មួយផងដែរ ក្នុងការនាំឱ្យសត្វព្រៃចូលមកជិតមនុស្ស។