រយៈពេល ៣ ថ្ងៃក្រោយផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអជ្ញាធរមូលដ្ឋាន កំណត់ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានចំនួន ២៣ ទីតាំង និងបានបិទដំណើរការបណ្ដោះអាសន្ន ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ ព្រមទាំងអនុវត្តការធ្វើតេស្ដ និងចត្តាឡីស័ក។
ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ រួមមាន៖
១. ក្លឹបកម្សាន្ដ N8 សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង
២. ខុនដូ Casa By Meridian នៅកោះពេជ្រ
៣. សណ្ឋាគារ Le Gong Guan Hotel សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ
៤. សណ្ឋាគារ City Comfort សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា
៥. ខុនដូ The Bridge សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
៦. អាផាតមិន The Point Service ផ្សារដើមគរ ខណ្ឌទួលគោក
៧. Mekong Street ជ្រោយចង្វារ
៨. អាផាតមិន Pent House មុខផ្សារទំនើបអ៊ីអន
៩. អាផាតមិន Skyline Dumex សង្កាត់វាលវង់ ខណ្ឌ៧មករា
១០. ខុនដូ Somet សង្កាត់វាលវង់ ខណ្ឌ៧មករា
១១. ខុនដូ Residence L Olympic សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង
១២. ផ្សារទំនើប Prince Plazza Centre សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
១៣. ស្កាយបារ Celeste ទល់មុខសណ្ឋាគារសូហ្វីតែល ទន្លេបាសាក់
១៤. ខុនដូ Diamond Twin នៅកោះពេជ្រ
១៥. ខារ៉ាអូខេ JinZun មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
១៦. ក្លឹប Coco សណ្ឋាគារកណ្ដាលសួនច្បារ ចតុមុខ
១៧. JuHao ខាងមុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
១៨. ហាង The World ក្រោយផ្សារបឹងត្របែក
១៩. ហាង វ័នមែនសិន ក្រោយផ្សារបឹងត្របែកផ្លាហ្សា
២០. ក្លឹប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី
២១. Love ផ្លូវលេខ ៥៥ សង្កាត់បឹងរាំង
២២. វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី
២៣. សាលារៀន SIS ឡាគីស្ដារ ផ្សាដើមគរ