គម្រោងនេះស្ថិតនៅជ្រុងនៃអ័ក្សកណ្តាល នៃតំបន់អភិវឌ្ឍន៍ថ្មី គឺភាគខាងត្បូងនៃតំបន់ Fengshan Scenic Area តាមបណ្តោយ Shandong Peninsula ក្នុងតំបន់ជិនណានរបស់ប្រទេសចិន ហើយត្រូវបានកំណត់ដោយសណ្ឋានដីខ្ពស់ និងមានព្រិលនារដូវរងា។
ដោយក្រណាត់អគារដែលនៅព័ទ្ធជុំវិញក្នុងតំបន់ ត្រូវបានវាយបញ្ចូលដោយអគារការិយាល័យ និងអគារខ្ពស់ៗនោះ ក្រុមហ៊ុនស្ថាបត្យកម្ម More Design Office (MDO) បានស្រមៃចេញនូវគម្រូអគារថ្មីនេះ ផ្ទុយពីភាពដូចគ្នានៃការអភិវឌ្ឍថ្មី តាមរយៈទម្រង់រូបធាតុ និងទំនាក់ទំនងជាមួយទេសភាព។
មជ្ឈមណ្ឌលតាំងពិព័រណនេះ ត្រូវបានរចនាឡើងជារង្វិលជុំ ឬផ្លូវមួយ (a loop or a one way path)។ ជាធម្មតា ទីធ្លាឬគម្រូនៃតំបន់បណ្តាញត្រូវបានដាក់នៅកណ្តាល ចរន្តរបត់មានរាងជាបណ្តុះ Linea ដែលអាចខ្វះអន្តរកម្មរវាងគ្នានៅចន្លោះឆ្ងាយ។
MDO បានធ្វើការប្រជែងជាមួយនឹងបទដ្ឋាន ដោយបង្កើតតំបន់សាធារណៈនៅមជ្ឈមណ្ឌលរបស់ខ្លួន។ មុខងារផ្សេងទៀតត្រូវបានរៀបចំជា 'ramifications crystal' ដោយភ្ជាប់ទៅនឹងផ្នែកបេះដូងកណ្តាលរបស់គម្រោង។
ស្ថាបត្យកម្មក្លាយជាការបង្រួបបង្រួមចន្លោះវិជ្ជមាននិងអវិជ្ជមាននៅទីនេះ ដូចជារចនាសម្ព័ន្ធគ្រីស្តាល់ព្រិល (snow crystal) ដែលអាចត្រូវបានអានជាគម្រូមួយ នៅក្នុងវត្តមានឬអវត្តមាននៃរូបធាតុ។ ចូលទៅកាន់តំបន់ទេសភាព ផ្នែកម្ខាងនៃអគារ ក្លាយជាផ្នែកមួយនៃការសន្ទនា ទៅកាន់ចង្វាក់ទាំងមូល នៃកន្លែងតាំងពិព័រណ៍ ដែលនាំពន្លឺដល់លំហរខាងក្នុង។
ពីផ្នែកខាងក្រៅអគារលេចចេញជា series of fluted drums រុំព័ទ្ធដោយសំពត់កញ្ចក់ (glass skirt)។ ទម្រង់ជាស្គរនេះ មានកម្ពស់ខុសគ្នា អាស្រ័យលើមុខងារនៅផ្ទៃខាងក្នុង។ ពួកវាត្រូវបានបញ្ចប់ដោយបន្ទះអាលុយមីញ៉ូមពណ៌ប្រាក់ដែលចាំងឆ្លុះជាមួយមេឃ និងទេសភាពជុំវិញ។ សំណុំបែបបទនេះ កំណត់ចង្វាក់នៃដំណើរទស្សនកិច្ច ទាក់ទងនឹងទំនាក់ទំនងពន្លឺ និងទំនាក់ទំនងជាមួយផ្នែកខាងក្រៅ។ ទម្រង់សំពត់កញ្ចក់ (glass skirt) ប្រើបន្ទះក្តារ គ្មានស៊ុមកម្ពស់ ៦ ម៉ែត្រ។ ផ្នែកខាងមុខត្រូវបានវិភាគបន្ថែម ដើម្បីប្រើទំហំតែមួយ និងកាំនៃកញ្ចក់កោង ដែលមានរចនាសម្ព័ន្ធព្រុយកញ្ចក់ (glass fins structure)។
មុខងារផ្ទៃខាងក្នុងត្រូវបានបង្កើតឡើងជាបណ្តុំ។ ដោយសារបរិមាណគ្រឿងបរិក្ខានីមួយៗជាចន្លោះ ដែលបានកំណត់បរិយាកាសដោយសេរីក្នុងការវិវត្ត និងបង្កើតនូវបទពិសោធន៍ប្លែកៗគ្នា។
ចន្លោះកណ្តាលត្រូវបានលិចចុះក្រោម ដើម្បីកំណត់ការផ្លាស់ប្តូរទៅកន្លែងទទួលភ្ញៀវ និងដើម្បីបង្កើនកម្ពស់ពិដាន។ ជំហ៊ានបង្កើតជួរឈរ ដែលមានរាងជារង្វង់ ដែលជម្រុញទំនាក់ទំនងរវាងមុខងារផ្សេងគ្នា ឆ្លងកាត់ចន្លោះធំ។ ផ្នែកពិដានត្រូវបានបញ្ចប់ដោយគំនូរគូរដោយដៃ លាបពណ៌លើម្នាងសិលាពណ៌ក្រហម ដែលលាតសន្ធឹងរហូតដល់ផ្នែកដំបូលនៃ Skylight នៅពីលើរបារកណ្ដាល។
នៅក្នុងបរិមាណរចនាបថនៃទម្រង់ស្គរធំជាងគេ គឺជាគម្រូទីក្រុង ដែលឆ្លុះបញ្ចាំងពីទំហំទីក្រុង នៃការអភិវឌ្ឍន៍។ ពិដានសំរិទ្ធរាងការ៉េ ដែលភ្ជាប់ឡើងទៅលើ ហើយត្រូវបានចាំងឆ្លុះ ត្រឡប់មកវិញដោយកញ្ចក់ ដើម្បីបង្កើតការបំភាន់នៃប៉មខាងក្នុង ដែលនិយាយអំពីការឡើងទៅកាន់ជំហ៊ាននៃអនាគតស្ថាបត្យកម្មមួយផ្សេងទៀត។
នៅក្នុងផ្នែកដែលបើកចំហរបំផុតនៃ snow crystal ក្រុមហ៊ុន MDO បានបង្កើតជាបរិវេណ stepped amphitheatre។ កន្លែងនេះត្រូវបានបង្កើតឡើងសម្រាប់ការប្រជុំរាងជារង្វង់ សកម្មភាពជាក្រុម និងសម្រាប់កុមារលេង កន្លែងមានពហុមុខងារ ដែលអាចត្រូវបានគេប្រើប្រាស់ សម្រាប់គោលបំណងផ្សេងៗគ្នាជាដើម។
វាអាចបង្ហាញពីគម្រោងជិតខាង តាមរយៈរបត់សំបុត្របែប Transparent ដែលអាចនឹង នាំមនុស្សដែលរស់នៅតំបន់មូលដ្ឋានសហគមន៍ ឱ្យចូលរួមនិងប្រមូលផ្តុំនៅទីនេះផងដែរ។
គម្រោងនេះបានទទួល ការកោតសរសើរជាឯកច្ឆន្ទ ពីរដ្ឋបាលក្នុងតំបន់ហើយមានផែនការឱ្យវាផ្លាស់ប្តូរ ទៅជាកន្លែងសហគមន៍ សម្រាប់ឧទ្យាន Fenghan Park ឬជាកន្លែងតាំងពិព័រណ៍សហគមន៍ ឬទីធ្លាបង្ហាញពីពិព័រណ៍ ឬរូបគំនូរខ្នាតតូចជាដើម។