ទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស នៅតែឈរនៅលេខរៀងកំពូល ដោយមានទៅក្រុងនៅអ៊ឺរ៉ុប អាស៊ី អូស្ត្រាលី និងអាមេរិកខាងជើង បំពេញលេខរៀងនៃបញ្ជីដែលនៅសល់។
ទីក្រុងឡុងដ៍ គឺជាទីក្រុងល្អបំផុតសម្រាប់ការសិក្សាកម្មវិធីក្រៅប្រទេស នៅលើពិភពលោក បើយោងតាមចំណាត់ថ្នាក់ថ្មី នៃទីក្រុងសាកលវិទ្យាល័យ នៅជុំវិញពិភពលោក។
បើយោងតាមកម្មវិធីដែលមានឈ្មោះថា “The QS Best Student Cities 2022 study” ដែលបានមើលទីក្រុងជាង ១០០ សម្រាប់ការផ្តល់ទៅលើការសិក្សានៅបរទេស បានរកឃើញកម្មវិធីនៅអឺរ៉ុប និងអាស៊ី ជាប់ចំណាត់ថ្នាក់ខ្ពស់ ជាងទីក្រុងដទៃទៀត។ ប៉ុន្តែវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលទីក្រុងឡុងដ៍ជាប់ក្នុងបញ្ជីនេះ៖ រាប់ពីវប្បធម៌សារមន្ទីររបស់ខ្លួន (សារមន្ទីរអង់គ្លេសទាំងអស់មិនគិតថ្លៃសម្រាប់ចូលទៅទស្សនកិច្ចសិក្សា ឬចូលទៅស្វែងយល់) រហូតដល់ជីវិតនៃហាងស្រាធំទូលាយ និងនៅជិតទៅនឹងគោលដៅធំៗ ផ្សេងទៀតរបស់អឺរ៉ុប វាជាទីក្រុងមានអ្វីៗគ្រប់យ៉ាង ដែលនិស្សិតវ័យក្មេងចង់បាន។
បន្ទាប់ពីទីក្រុងឡុងដ៍រួចមក ទីក្រុងមុយនិច បានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជី បន្ទាប់មកមានដូចជាទីក្រុងសេអ៊ូល និងតូក្យូ (ជាប់ជាមួយលេខ ៣ ស្ទួនគ្នា) និងលេខ ៤ បានទៅ ប៊ែកឡាំង។
ចំណាត់ថ្នាក់នេះ កើតឡើងនៅពេលដែលចក្រភពអង់គ្លេស មានគម្រោងចាប់ផ្តើមស្វាគមន៍អ្នកទស្សនាឬភ្ញៀវបរទេស ជនជាតិអាមេរិក និងអឺរ៉ុប ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចភាគច្រើន ដោយមិនចាំបាច់ដាក់ឲ្យធ្វើចត្តាឡីស័កដាច់ពីគេឡើយ។ ប្រទេសនេះ ក៏បានលុបចោលការរឹតត្បិតមួយចំនួន និងតម្រូវការដែលចាំចាច់ឲ្យពាក់ម៉ាស់ផងដែរ។
ដូចគ្នានេះដែរអាល្លឺម៉ង់ បានចាប់ផ្តើមស្វាគមន៍អ្នកដំណើរជនជាតិអាមេរិក ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញរួច ឬធ្វើតេស្តអវិជ្ជមានចំពោះកូវីដ-១៩ មុនពេលចូលទៅក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាមស្ថានទូតនិងស្ថានកុងស៊ុលអាមេរិក នៅអាល្លឺម៉ង់។
ដោយឡែក ទីក្រុងកំពូលរបស់អាមេរិកដែលជាប់ក្នុងបញ្ជីគឺបូស្តុន ដែលទទួលបានចំណាត់ថ្នាក់លេខ ៩។ ពី Harvard និង MIT ទៅសាកលវិទ្យាល័យបូស្តុន មហាវិទ្យាល័យ Emerson និងជាច្រើនទៀត ទីក្រុងនេះមានកន្លែងសិក្សាជាច្រើន។ នៅពេលដែលមិននៅក្នុងថ្នាក់រៀន សិស្សនិស្សិតអាចទាញយកប្រយោជន៍ពីទីតាំងរបស់ទីក្រុង នៅចំកណ្តាលប្រវត្តិសាស្ត្រអាមេរិក ដោយដើរលើផ្លូវ Freedom Trail ដែលមានចម្ងាយ ២.៥ ម៉ាយល៍ ដើម្បីមើលទីតាំងសំខាន់ៗដូចជាវិហារ Old North Church និង Paul Revere's house។
សម្រាប់ផ្នែករបស់ខ្លួន អូស្រ្តាលីបានជាប់ចំណាត់ថ្នាក់ពីរក្នុងបញ្ជី ដែលមានលេខ ៦ បានទៅទីក្រុងមែលប៊ន និងលេខ ៨ បានទៅទីក្រុងស៊ីដនី។
ទីក្រុងប៉ារីសដែលមិនខ្វះសារមន្ទីរកំពូលៗ និងហាងកាហ្វេ (Hip coffee shops) ដើម្បីសិក្សានោះ ក៏មានឈ្មោះនៅក្នុងកំពូលតារាងផងដែរ។ អ្នកដំណើរជនជាតិអាមេរិក អាចទៅប្រទេសបារាំង ដោយមានភស្តុតាងបង្ហាញនៃការចាក់វ៉ាក់សាំងពេញលេញ ឬភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានកូវីដ-១៩ របស់ខ្លួន។
ប៉ុន្តែទោះបីជាអ្នកបានបញ្ចប់ការសិក្សាក៏ដោយ វាមិនដែលយឺតពេលទេក្នុងការសិក្សានៅក្រៅប្រទេស ជាមួយកម្មវិធីសិក្សាសម្រាប់មនុស្សពេញវ័យ (immersive adult programs) ដូចជាការធ្វើដំណើររយៈពេលវែងមួយខែ ទៅកាន់ Tuscany ដើម្បីស្វែងយល់អំពីការផលិតស្រាជាដើម។
ទាំងនេះគឺជាទីក្រុងកំពូលៗ ដែលត្រូវបានគេចាត់ទុកថាល្អបំផុតសម្រាប់ការសិក្សានៅបរទេស បើយោងតាមការសិក្សាក្នុងឆ្នាំ ២០២១។
១/ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
២/ ទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់
៣/ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
៣/ ទីក្រុងតូក្យូ ប្រទេសជប៉ុន
៥/ ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់
៦/ ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី
៧/ ទីក្រុង Zurich ប្រទេសស្វីស
៨/ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
៩/ ទីក្រុងបូស្តុន សហរដ្ឋអាមេរិក
៩/ ទីក្រុង Montreal ប្រទេសកាណាដា
៩/ ទីក្រុងប៉ារីស ប្រទេសបារាំង