រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រុមហ៊ុន បុរី ប៉េង ហួត និងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហការស្តីពី «ការផ្តល់ជូនឥណទាន 100% រហូតដល់ 25ឆ្នាំ» នៅការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1។
ដើម្បីបំពេញតំរូវការរបស់អតិថិជន តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ រាល់អតិថិជនរបស់បុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋានរបស់ធនាគារ CIMB នឹងទទួលបានការផ្តល់ជូនទំហំឥណទានពិសេសមិនធ្លាប់មានទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀតផង។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ អ្នកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុនបុរី ប៉េង ហួត បានមានប្រសាសន៍ថា “បុរី ប៉េង ហួត និងធនាគារ CIMB បានធ្វើការជាមួយគ្នាតាំងពីឆ្នាំ2017 មកម្ល៉េះ ហើយពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ CIMB ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយទំហំកម្ចីដល់ទៅ 100% មិនធ្លាប់មានពីធនាគារ CIMB និងរយៈពេលកម្ចីរហូតដល់ 25ឆ្នាំ សម្រាប់គេហដ្ឋានកំពុងសាងសង់ ព្រមជាមួយអត្រាការប្រាក់ចាប់ពី 7.5% ឡើងទៅ។”
ជាមួយគ្នានេះ លោក ហុង ជៀប នាយិកសេវាកម្មហិរញ្ញវត្ថុបុគ្គលស្តីទីរបស់ធនាគារ CIMB ក៏បានមានប្រសាសន៍ថា៖ “ជានិច្ចកាល ធនាគារ CIMB តែងតែនាំយកផលិតផលថ្មីៗ និងអភិវឌ្ឍផលិតផលធនាគារ ដែលមានស្រាប់ ឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្តល់គុណតម្លៃកាន់តែល្អប្រសើរ ទៅដល់អតិថិជន។ ដូច្នេះការចាប់ដៃគូសហការ រវាងធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានឈានមុខគេ នៅកម្ពុជា គឺជាការប្តេជ្ញាចិត្តមួយកម្រិតទៀតរបស់ស្ថាប័នទាំងពីរ ក្នុងការជួយឱ្យអតិថិជនទទួលបានផ្ទះដូចបំណងប្រាថ្នា ជាមួយនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌពិសេសពីឥណទានគេហដ្ឋានរបស់ធនាគារ CIMB នៅគ្រប់គម្រោងលំនៅឋានរបស់បុរី ប៉េង ហួត។”
គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ទើបតែបានបើកសម្ពោធគម្រោងដ៏ថ្មីសន្លាងមួយគឺគម្រោង “The Star Platinum Capital One” ដែលជាគម្រោងផ្ទះអាជីវកម្មពោរពេញដោយសក្ដានុពលខ្ពស់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 1 ផ្ទាល់តែម្ដង។
ក្រៅពីគម្រោង The Star Platinum Capital One ដែលទើបតែបើកសម្ពោធ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននេះ បុរី ប៉េង ហួត ក៏មានគម្រោងផ្សេងៗជាច្រើនទៀតស្ទើរតែគ្រប់តំបន់ធំៗក្នុងរាជធានីភ្នំពេញដូចជា គម្រោង ដឹស្តា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) គម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) និង គម្រោង ដឹស្តា មុនីរាហ៍ និង ដឹស្តា ជូមីរាហ៍ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ 6Aជាដើម។ ដោយឡែក ក្នុងខណ្ឌច្បារអំពៅ (តំបន់បឹងស្នោ) នេះវិញ ក្រុមហ៊ុនអចលនទ្រព្យដ៏ឈានមុខគេមួយនេះក៏មានគម្រោងលំនៅឋានចម្រុះរាប់ចាប់ពីគម្រោងខុនដូ គម្រោងផ្ទះអាជីវកម្មសុទ្ធ គម្រោងវីឡាទោល និងគម្រោងបែបអេកូធម្មជាតិ អមដោយសួនកម្សាន្តដែលមានក្នុងគម្រោងនីមួយៗ សួនកម្សាន្តបែបអឺរ៉ុបដំបូងគេក្នុងរាជធានីភ្នំពេញ សួនកម្សាន្តសាធារណៈដែលមានការរៀបចំជាកន្លែងហាត់ប្រាណ ភោជនីយដ្ឋានតាមបណ្ដោយមហាវិថីអេកូខូលិកសិន សាលសន្និបាតលំដាប់ផ្កាយ៥ ក្លឹបហាត់ប្រាណ ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារ៉ាតុងតាមស្តង់ដារ អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ដូច្នេះតាមរយៈពិធីចុះហត្ថលេខាខាងលើ ចាប់ពីពេលនេះទៅ រាល់អតិថិជនបុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋានពីធនាគារ CIMB នៅក្នុងគម្រោងកំពុងសាង់សង់ និងសាងសង់រួចរបស់បុរី ប៉េង ហួត នឹងទទួលបានលក្ខខណ្ឌសិក្សា និងអត្ថប្រយោជន៍ពិសេសមិនធ្លាប់មាន ជាមួយនឹងការផ្តល់ជូនទំហំឥណទានគ្រប់ 100% នៃតម្លៃផ្ទះ រយៈពេលឥណទានរហូតដល់ 25ឆ្នាំ និងអត្រាការប្រាក់ចាប់ពី 7.5% ទៀតផង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕