ទឹកធ្លាក់ច្រកល្អៀងមានទឹកថ្លាត្រជាក់គ្រប់រដូវ និងធ្លាក់ជាច្រើនដំណាក់គួរឲ្យគយគន់

ទឹកធ្លាក់ច្រកល្អៀងស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទឹកធ្លាក់ធម្មជាតិ មួយកន្លែងនេះរំលេច ទៅដោយទេសភាពធម្មជាតិ ព្រៃភ្នំ ស្ទឹងនិងខ្សែទឹកជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ខួបប្រាំងវស្សាកាត់ផ្ទាំង ថ្មតូចធំមានសភាពត្រជាក់ដូចទឹកអម្រឹតគួរជាទីគយគន់។ ទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានទេស ចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដែលមាន ចំងាយប្រមាណជា៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជារុក្ខ ជាតិដើមឈើធំៗ ខ្ពស់ៗ ទឹកធ្លាក់ថ្លាត្រជាក់ ផ្ទាំងថ្មធំៗ ជម្រកសត្វព្រៃ ខ្លា ស្វា ទោច....។ 

ភ្ញៀវទេសចរអាចសម្រាកលំហែ ងូតទឹក មើលទេសភាព។ សរុបចំណុចទាក់ទាញដល់ភ្ញៀវទេសចររួមមាន ទឹកធ្លាក់ថ្លាត្រជាក់មានគ្រប់រដូវ, ទឹកធ្លាក់ជាច្រើនដំណាក់, ជាជម្រកសត្វព្រៃច្រើនប្រភេទ, ធនធានព្រៃ ឈើសម្បូរបែប, ទេសភាពទឹកជ្រោះស្រស់ស្អាត, ផ្ទាំងថ្មធំៗ, អាកាសធាតុមានភាពទាក់ទាញខ្លាំង, មាន លក់កសិផល និងផលិតផលផ្សេងៗរបស់សហគមន៍ និងទីតាំងធំទូលាយសម្រាប់ការកម្សាន្តជាក្រុម គ្រួសារ សាច់ញាតិបងប្អូន មិត្តភក្តិ ព្រមទាំងក្រុមការងារដោយក្តីរីករាយ និងស្រស់ស្រាយ បំបាត់រាល់ ទុក្ខកង្វល់នៅពេលដែលបានទៅដល់ទីនោះ។