កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៣ ដើម្បីអនុវត្ដគម្រោងរបស់ខ្លួន។ សម្រាប់ទឹកប្រាក់វិនិយោគសរុបរបស់ក្រុមហ៊ុនទាំងបីនោះមានចំនួន ១២.៧ លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៣ ៦៨៥ កន្លែង ថែមទៀតផង។
១. “EALYTEX (CAMBODIA) GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២៣កន្លែង។
២. “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទបម្រើការនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងពីរ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។
៣. “CAPITAL GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤២១កន្លែង។
នេះជាដំណឹងល្អមួយ សម្រាប់បងប្អូន ដែលរស់នៅតំបន់នោះ ដោយពួកគាត់ អាចមានមុខរបរខ្លះសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់ ព្រមទាំងគ្រួសារ បន្ថែមទៀត។
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា