ទីក្រុងប៉ារីស គឺជាទីក្រុងដែលសម្បូរកន្លែងល្បីល្បាញ ដែលកន្លែងមួយចំនួនត្រូវបានគេស្គាល់តៗគ្នា តាមរយះការបង្ហោះរូបចូលក្នុងបណ្តាញសង្គម និងការនិយាយតៗគ្នាជាដើម ថាកន្លែងឬកន្លែងនោះ ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន ។ ហើយនៅក្នុងទីក្រុងប៉ារីស ស័ក្តសមចំពោះអ្នកមានដៃគូ ដែលមានគម្រោងចង់មកដំណើរកម្សាន្តនៅទីក្រុងប៉ារីស ក្នុងគោលបំណងចង់ក្រេបទឹកឃ្មុំ ក៏ដូចជាចង់ដើរលេងកន្លែងដ៏សែនរ៉ូមែនទិចផងដែរ ។ អញ្ចឹងតាមដានកន្លែងល្បីៗទាំង១០ ក្នុងទីក្រុងប៉ារីស ទាំងអស់គ្នា ថាតើកន្លែងណាខ្លះ ដែលយើងមិនគួររំលង!
1. Eiffel Tower
ប៉មនេះត្រូវបានគេស្គាល់ ឬជានិមិត្តសញ្ញា នៃប្រទេសបារាំង ។ ប្រជាជននៅក្នុងប្រទេស ក៏ដូចជាមនុស្សជុំវិញពិភពលោក បានទស្សនាកន្លែងនេះ ដើម្បីថតរូបទុកអនុស្សាវីយ៍របស់ពួកគេ និងបង្ហាញឲ្យដឹងថា ខ្លួនធ្លាប់បានមកទស្សនានៅទីក្រុងប៉ារីស ។ ពិសេសជាងនេះ អ្នកអាចទិញសំបុត្រ ឡើងលើប៉ម ក្រែងលអ្នកមានចំណង់ខាងថតរូប ព្រោះទេសភាពខាងលើ បើកាលណាយើងមើលពីលើចុះក្រោម ពិតជាស្អាត ព្រោះនៅក្នុងទីក្រុងប៉ារីស សម្បូរទៅដោយផ្ទះជាច្រើនដែលសង់ជាប់ៗគ្នា និងខុសប្លែកពីប្រទេសដទៃទៀតផង ។ ប៉មនេះ ត្រូវបានសាងសង់ដោយ កំពូលវិស្វករបារាំងម្នាក់ឈ្មោះ Gustavo Eiffel ដែលមនុស្សមួយចំនួន មិនបានស្គាល់នោះទេ មានតែប្រជាជនក្នុងតំបន់ប៉ុណ្ណោះ ។ ហើយរូបសំណាក់ដ៏ធំ ក្នុងទីក្រុង New York ក៏រូបលោកជាអ្នក សាងសង់ផងដែរ ។
2. Notre Dame Cathedral
ព្រះវិហារនេះ មានអាយុកាល ៨៥៦ឆ្នាំ មកហើយ ដែលសាងសង់ដោយវិស្វករល្បីៗក្នុងប្រទេសបារាំង ពីមួយជំនាន់ទៅមួយជំនាន់ ។ ប៉ុន្តែយើងដឹងថាវិស្វករ ដែលសង់ព្រះវិហារនេះមុនគេ គឺ លោក Pierre de Montreuil និងវិស្វករផ្សេងៗទៀត ដែលជាជំនាន់ក្រោយរបស់លោក ។ ព្រះវិហារនេះ ត្រូវបានគេចាត់ទុកថា ជាព្រះវិហារដែលមានហេដ្ឋារចនាសម្ព័ន្ធល្អក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធគំរូដ៏ល្អផ្សេងៗទៀត នៃស្ថាបត្យបារាំង នៅបារាំង និងអឺរ៉ុប ។ ការឡើងទៅកំពូលនៃប៉មអាចនឹងហត់នឿយ ប៉ុន្តែអ្នកនឹងទទួលបានទេសភាពនៃតំបន់ទាំងមូលនិងមើលឃើញនូវឧទ្យានដ៏ល្បីល្បាញ។
3. Louvre Museum
សារមន្ទីរ Louvre គឺជាសារមន្ទីរសិល្បៈ ដែលមានអ្នកចូលមកទស្សនាច្រើនបំផុតនៅក្នុងពិភពលោក ។ វាមានទីតាំងស្ថិតនៅក្នុងបេះដូងនៃទីក្រុងប៉ារីស គឺមិនឆ្ងាយពីប៉មប៉ារីសនោះទេ ។ ផ្ទៃដីនៃសារមន្ទីរនេះ មានប្រហែល ២១០,០០០ ម៉ែត្រការ៉េ ហើយនិងមានផ្ទៃដី ៦០,០០០ ម៉ែត្រការេទៀត ដើម្បីជាកន្លែងសម្រាប់ការតាំងពិពណ៌ ។ សារមន្ទីរនេះ ហាក់ដូចជាផ្ទះកញ្ចក់មួយ ដែលមានការតុបតែងរចនាល្អឥតខ្ចោះ ដែលមិនងាយនឹងឆាប់ប្រឈមនឹងការប៉ះទង្គិចលើអ្វីមួយឡើយ ពោលគឺរាំងមាំតែម្តង ។
4. Champs Elysées / Arc of Triumph
ប្រិយមិត្តដែលកើតជំនាន់ ៩០ ចុះក្រោម ច្បាស់ជាស្គាល់និមិត្តសញ្ញានៃ ទីកន្លែងនេះ ដោយកាលនោះ មានការចាក់ផ្សាយពាណិជ្ជកម្មបារី ឈ្មោះ អាឡាំងឌឺឡង់ ដែលគ្រប់គ្នានិយមមើល និងច្រៀងតាមជាដើម ។ វាហាក់ដូចជារង្វង់មូលអញ្ចឹង ដែលមានយានជំនិះធ្វើដំណើរ ជុំវិញរូបសំណាក់នេះ ។ ហើយយើងក៏អាចថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ។
5. Cruise on the Seine
វាពិតជាមានភាពរ៉ូមែនទិចណាស់ បើសិនអ្នកនាំដៃគូររបស់អ្នក មកកម្សាន្តនៅទីនេះ ដោយមានការជិះទូកខ្នាតធំមើលទេសភាពតាមខ្សែទឹកក្នុងទីក្រុងប៉ារីសជាដើម ។ ភាគច្រើនគេមកកម្សាន្តនៅពេលយប់ ព្រោះនៅតាមដងទន្លេ មានការតុបតែងភ្លើងជាច្រើន ដែលពិតជាប្លែកភ្នែក ។ ទន្លេនេះ ជាទន្លេដែលមានភាពល្បីល្បាញជាងគេក្នុងប្រទេសបារាំង ។ បើសិនជាមានឱកាស អ្នកអាចនាំដៃគូរបស់អ្នកមកកម្សាន្តទីនេះបាន ។
6. Montmartre
Montmartre គឺជាភ្នំតូចមួយស្ថិតនៅភាគខាងជើងនៃទីក្រុងប៉ារីស ដែលមានកម្ពស់ 130 ម៉ែត្រ និងមានឈ្មោះរបស់វា នៅជុំវិញសង្កាត់នោះ ។ វាត្រូវបានគេស្គាល់ថាជាវិហារល្អបំផុត សម្រាប់វិហារគ្រឹះដ៏ពិសិដ្ឋនៅលើកំពូល។ វាត្រូវបានបញ្ចប់នៅឆ្នាំ 1919 ហើយបានផ្តល់កិត្តិយសជាការដឹងគុណដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងសង្គ្រាម Franco-Prussian នៅឆ្នាំ 1870 ។ មកដល់សព្វថ្ងៃ ព្រះវិហារនេះជាកន្លែងទេចរណ៍ផងដែរ ដែលមានអ្នកទស្សនាច្រើន ។
7. Palace of Versailles
Château de Versailles គឺជាប្រាសាទល្បីល្បាញបំផុតនៅក្នុងប្រទេសបារាំង ។ ប្រាសាទនេះកសាងនៅសតវត្សទី 17 ជានិមិត្តរូបនៃអំណាចយោធារបស់បារាំង ។ វាប្រៀបដូចជាវិមានមួយ ដែលមានសួនច្បារធំល្វឹងល្វើយ ដែលអាចឲ្យយើងកាត់បន្ថយភាពតានតឹងក្នុងខ្លួន នៅពេលដែលអ្នកបានមកទស្សនានៅទីនេះ ។ ក្រៅពីនេះ យើងអាចស្រូបយកខ្យល់បរិសុទ្ធ និងមើលទេសភាពព័ទ្ធជុំវិញទៅដោយរុក្ខជាតិបៃតស ដែលធ្វើឲ្យយើងចង់ដកទូរស័ព្ទចេញ ដើម្បីយកមកថតលេង ។
8. The Latin Quarter - Luxembourg park
The Latin Quarter - Luxembourg park នៃទីក្រុងប៉ារីសមានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងឆ្វេងនៃ Seine ដែលឋិតនៅជុំវិញរដ្ឋ Sorbonne។ វាត្រូវបានគេស្គាល់ថា ជាកន្លែងសម្រាប់ និស្សិតស្នាក់នៅ ។ ឧទ្យាននេះ ពោរពេញទៅដោយការចិញ្ចឹមត្រីច្រើនប្រភេទ ដែលធ្វើឲ្យអ្នកមកទស្សនានៅទីនេះ ស្រឡះអារម្មណ៍ ។
9. Moulin Rouge
Moulin Rouge គឺជាបារមួយដែលត្រូវបានគេស្គាល់ថាជាទីកន្លែងកំណើតរបស់ French Cancan (អ្នករាំលើកជើង) ។ វាមានទីតាំងស្ថិតនៅជើងភ្នំ Montmartre ស្ថិតនៅចំបេះដូងនៃ ក្រុង Pigalle ហើយវាត្រូវបានសាងសង់ឡើងនៅឆ្នាំ 1889 ដោយ Joseph Oller និង Charles Zidler ។ នៅពេលយប់មានមនុស្សអ៊ូរអរច្រើន ដោយពួកគេចោមរោមមើលអ្នករាំទាំងនោះ ហើយភាគច្រើនជាជនបរទេស ដែលពួកគេមើលគេកំពុងសម្តែងរាំតាមដងផ្លូវ ។
10. Disneyland Paris
ក្រុមអ្នកគាំទ្ររបស់ Mickey អាចទៅលេង Disneyland Paris ដែលមានចំងាយ 32 គីឡូម៉ែត្រពីភាគកណ្តាលទីក្រុងប៉ារីសជាមួយនឹងការតភ្ជាប់ទៅតំបន់ជាយក្រុង RER A ។ Disneyland ទីក្រុងប៉ារីស មានសួនកម្សាន្តពីរកន្លែងគឺ Disneyland (ជាមួយវិមាន Sleeping Beauty's) និង Walt Disney Studios ។ សព្វថ្ងៃនេះ Disneyland ដែលធំជាងគេបង្អស់ គឺស្ថិតនៅរដ្ឋកាលីហ្វ័នញ៉ា សហរដ្ឋអាមេរិក ។
ដូច្នេះប្រសិនបើអ្នកចង់ធ្វើដំណើរកម្សាន្តក្នុងក្រុងប៉ារីស ចូរអ្នកកុំបារម្ភរឿងកន្លែងកម្សាន្តអី ! កន្លែងទេសចរណ៍ទាំង១០នេះ អាចជាគន្លិះដល់អ្នក ក្នុងការទស្សនាជាមួយដៃគូរបស់អ្នក ក៏ដូចជាមិត្តភក្តិ ឬក្រុមគ្រួសារជាដើម។