Apple Store Fifth Avenue គឺជាកំណែប្រែដែលត្រូវបានចាត់ទុកថា ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ហាងលក់ និងចែកចាយផលិតផលនៃស្លាកសញ្ញា ផ្លែប៉ោមរបស់អាមេរិចមួយនេះ។ គម្រោងនេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមរចនារបស់ Apple ដែលដឹកនាំដោយប្រធានផ្នែករចនាលោក Sir Jonathan Ive និងក្រុមរចនានិងវិស្វកម្មរួមបញ្ចូលគ្នានៅ Foster + Partners។
តំបន់ Plaza គឺជាទីតាំងដ៏ល្អបំផុតក្នុងការបង្កើតហាងនេះឡើង ក្នុងការចែកចាយផលិតផល Apple និងជំរុញប្រេនមួយនេះឲ្យកាន់តែពេញនិយមផងដែរ មិនតែប៉ុណ្ណោះ វាក៏ជាទីតាំងដែលពោពេញដោយការរូប តន្ត្រីសិល្បៈ ឌីហ្សាញ ការសរេសរកូដ និងអ្វីៗជាច្រើនផ្សេងទៀត។ ជណ្តើរដ៏ធំទូលាយនៅជាប់ផ្នែកខាងគែម ដែលអាចឲ្យមនុស្សជាច្រើនប្រើក្នុងការឡើយទៅកាន់ផ្នែកខាងលើ និងគឺជាតំបន់កណ្តាលក្រុងដ៏មានសភាពអ៊ូអរបំផុត។ ថ្មសម្រាប់អង្គុយ ចាំងស្រមោលជាមួយនឹងដើមឈើ និងមានព្រំប្រទល់ជាប់ប្រភពទឹកតាមបណ្តាយគែមផ្លូវលេខ 58 និង 59 បង្កើតបានជាកន្លែងសម្រាក និងអាចចូលទៅកាន់ហាងខាងក្រោមនេះបាន។
កែវឆ្លុះទាំង 9 ប្រកបដោយភាពច្នៃប្រឌិតដ៏ស្រស់ស្អាតត្រូវបានរៀបចំជាក្រឡាចត្រង្គនៅផ្នែកខាងនៃគូបកញ្ចក់។ រូបចម្លាក់សាធារណៈទាំងនេះ អនុញ្ញាតឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើល ជាមួយនឹងទំនាក់ទំនងនិងការផ្សារភ្ជាប់ថ្មីទៅកាន់ New York City Skyline។
ផ្ទៃកោងនៃរចនាបថនេះ បង្កើតបានជាកន្លែងអង្គុយមួយប៉ែកផ្សេងទៀត ដែលវានឹងឆ្លុះបញ្ចាំងពីប្រណិតភាព និងភាពជឿនលឿននៃស្ថាបត្យកម្ម ក្នុងទីក្រុងញូវយ៉ក។ គ្រោងឆ្អឹងនៃរចនាបថខាងលើនេះ មានការច្នៃឡើងជាប្រព័ន្ធជំនួយភាពត្រជាក់នៅខាងក្រោមផ្ទៃខាងលើនេះ នៅពេលដែលភ្ញៀវចូលមកកាន់ហាងមួយនេះ។ វាក៏មានបំពាក់ជាមួយនឹងប្រព័ន្ធសូឡា ក្នុងការស្រូបយកថាមពលកម្តៅនៃព្រះអាទិត្យ បង្កើតជា Frost Protection សម្រាប់ការពារសត្វល្អិតចូល និងអនុញ្ញាតឲ្យមនុស្សនៅទីនោះប្រើប្រាស់វាបានពេញមួយឆ្នាំ។ បន្ថែមពីនេះ វាក៏មានកញ្ចក់សម្រាប់ស្រូបពន្លឺធម្មជាតិចូលក្នុងហាង ដែលកញ្ចក់នេះក៏ធំជាងហាងមុនទ្វេដងផងដែរ។
នៅកណ្តាលផ្លាហ្សា គឺជាគូបកញ្ចក់ប្លែកៗ ដែលបង្ហាញពីចំណុចសំខាន់នៃសកម្មភាពនិងទាញដំណើរការ និងការចេញចូលក្នុងហាង Apple ដែលនៅពីខាងក្រោម។ ភ្ញៀវទេសចរចុះមកក្រោមគូបកញ្ចក់ តាមកាំជណ្តើរចុះក្រោមជាជណ្តើរថ្មីរាងជារង្វង់និងជណ្តើរដែកអ៊ីណុក។
ធាតុនីមួយៗពី ជណ្តើរយន្តរហូតដល់ជណ្តើរជើង ត្រូវបានធ្វើពីដែកអ៊ីណុកឆ្លុះបញ្ចាំងពីទេសភាព និងថាមពលពីតំបន់ជុំវិញ។ សមា្ភរៈយកមកប្រើប្រាស់ ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នធ្វើឱ្យទម្រង់បែបបទ និងការឆ្លុះបញ្ចាំងពន្លឺ បង្កើតជាបទពិសោធន៍គួរឱ្យរំភើប និងទាក់ទាញជាទីបំផុត។
សាលនៃហាងរបស់ Apple ដ៏ធំមួយនៅខាងក្រោមផ្លាហ្សានេះ ត្រូវនឹងថាមពលនៃទីលានសាធារណៈខាងលើ ដែលមានពិដានខាងក្រោយ មានរាងដូចដុំពពក តែធ្វើពីក្រណាត់កោងបីជាន់ ប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលគ្នារវាង ពន្លឺសិប្បនិម្មិត និងពន្លឺធម្មជាតិ ដើម្បីផ្គូរផ្គងនិងផ្គត់ផ្គង់ ពន្លឺនៅក្នុងហាងពេញមួយថ្ងៃ - ផលិតបានបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមក។
សូម្បីតែនៅក្នុងលក្ខខណ្ឌពន្លឺទាប និងមានអាំងតង់ស៊ីតេខ្ពស់ជាងនៅផ្នែកខាងលើ វានៅផ្តល់នូវ ពន្លឺបែបធម្មជាតិគ្រប់គ្រាន់ចូលទៅកាន់ផ្ទៃខាងក្នុង។ បង្គុំភ្លើងដែលព័ទ្ធជុំវិញលើបង្គោលភ្លើងនីមួយៗ មានភ្លើងបំភ្លឺសមល្មម ឲ្យសាកសមជាមួយ កម្រិតភ្លើងនៃអេក្រង់ផលិតផល ដែលមានដាក់តាំងនៅលើតុ។ ប្រព័ន្ធខ្យល់ចេញចូលត្រូវបានដាក់បញ្ចូល ដោយប្រុងប្រយ័ត្ននៅក្នុងជាន់ថ្មនិងឆ្លើយតបយ៉ាងឆ្លាតវៃ ទៅនឹងកម្រិត នៃអាកាសធាតុខាងក្រៅបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល និងផ្តល់ផាសុកភាពនៅខាងក្នុងបានគ្រប់គ្រាន់ល្អ។
បច្ចុប្បន្ននេះ Apple Fifth Avenue បើកដំណើរការហើយ នៅខាងក្រោម Plaza នៃទីក្រុងញូវយ៉ក។ វាមានរចនាបថបែបទំនើបស្រស់ស្អាត ជាគូប ដែលអាចជះពន្លឺ និងខ្យល់ចូលបានគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ ទីនេះមានបើកទទួលភ្ញៀវ ពេញ 24 ម៉ោងតែម្តង និងរក្សាអាកាសធាតុ និងសីតុណ្ហភាពនៅផ្នែកខាងក្នុងមិនឲ្យមានការផ្លាស់ប្តូរ ព្រមទាំងមានការរៀបចំដាក់តាំង កន្លែងអង្គុយ និងជាច្រើនផ្សេងទៀតបានយ៉ាងមានសណ្តាប់ធ្នាប់ និងទាក់ទាញជាងពីមុនផងដែរ។