ជំនាញទាំង ៦ ដែលអ្នកត្រូវការដើម្បីភាពជោគជ័យ ហើយអាចនាំអ្នកឲ្យ ទទួលបានប្រាក់ចំណូលខ្ពស់!


ការបំបែកឧបសគ្គ រហូតដល់ទទួលបានប្រាក់ខែខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន គឺមិនងាយស្រួលនោះទេ។ អ្នកនឹងត្រូវការជំនាញ ដែលពាក់ព័ន្ធបទពិសោធន៍ជាច្រើនឆ្នាំ អមជាមួយនឹងការរៀបចំ អាកប្បកិរិយាត្រឹមត្រូវ ទៅតាមជំនាញទាំងនោះផងដែរ។ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកត្រូវត្រឡប់ទៅរៀនសូត្រ ជំនាញទាំងនោះពីសាលារៀន មួយកម្រិតទៀតនោះទេ។

មិនថាតាមរយៈការចុះឈ្មោះ ចូលរៀនវគ្គសិក្សាតាមអ៊ិនធើណែត ការចាប់ផ្តើមរៀនពី ភាពជាអ្នកដឹកនាំ ស្វែងរកអ្នកណែនាំ បណ្តុះពីអ្វីដែលអ្នកចង់បាន ឬធ្វើឱ្យជំនាញទាំងនោះ ប្រសើរឡើងដោយខ្លួនឯង អ្នកអាចផ្លាស់ប្តូរខ្លួនអ្នក ទៅជាគ្រឿងទាំង ៦ ដែលអាចទាញប្រាក់ចំណូលបានច្រើន ប៉ុន្តែអ្នកនឹងត្រូវ ដឹងថាជំនាញណាមួយ ដែលត្រូវផ្តោតសំខាន់លើ។

ទាំងនេះគឺជាជំនាញ ៦ យ៉ាង ដែលអ្នកគួរតែមាន ដើម្បីឈានដល់កម្រិតមួយនៃបុគ្គលជោគជ័យ និងអាចទទួលបានប្រាក់ចំណូលប្រចាំខែបានច្រើន។

១/ ក្លាយជាអ្នកដឹកនាំ

អ្នកដែលគ្រប់គ្រងមនុស្សផ្សេងទៀត តែងតែមានលទ្ធភាព អាចរកចំណូលបានច្រើន។ វាគឺជាការពិតណាស់ ព្រោះពួកគេដឹងពីទំហំ ដែនសមត្ថភាពនៃក្រុមការងារ និងអាចទាញផលិតភាពថ្មីៗ បានកាន់តែច្រើន ប៉ុន្តែបើក្រឡេកមើល ទៅអនាគតនៃការងារ និងជំនាញ ដែលនឹងមានតម្រូវការខ្ពស់ អាចបញ្ជាក់ថា អ្នកដឹកនាំនឹងបន្តនៅ កំពូលនៃបញ្ជីក្រុមមនុស្ស ដែលអាចរកចំណូល បានកាន់តែច្រើន ទៅតាមទំហំក្រុមហ៊ុន និងការវិវត្តរបស់អាជីវកម្ម។

សំខាន់ជាងនេះទៅទៀត នរណាម្នាក់ដែលមាន ជំនាញភាពជាអ្នកដឹកនាំ នឹងដឹកនាំកាន់ចង្កូតនៃដំណើរការ របស់ក្រុមហ៊ុនអាជីវកម្មឆ្ពោះទៅមុខ ជាមួយនឹងគុណសម្បត្តិ ដែលទទួលបានច្រើន ហើយអាចសម្រេចថា តើនរណាផ្សេងទៀត អាចនឹងបន្តធ្វើដំណើរជាមួយគ្នាបាន។ មែនហើយ បច្ចេកវិទ្យាដទៃទៀត នឹងផ្លាស់ប្តូររបៀបដែលយើងធ្វើការ ប៉ុន្តែការដឹកនាំក្រុមមនុស្ស នៅតាមស្ថាប័នផ្សេងៗ នៅតែជាការងាររបស់មនុស្សដដែល ក្រុមណា ស្ថាប័នណាក៏ដោយតែងតែ ត្រូវការអ្នកដឹកនាំ សម្រាប់តម្រង់ទិស និងគ្រប់គ្រងដំណើរការការងារជានិច្ច។ វាតែងតែត្រូវការមនុស្ស ដើម្បីយល់ពីការនិយាយជាក្រុម បែបបុគ្គលិកលក្ខណៈនិង ការដោះស្រាយជម្លោះផ្សេងៗ ដែលអាចកើតមានឡើង។

២/ ធ្វើជាអ្នកប្រាស្រ័យទាក់ទងឲ្យបានកាន់តែល្អ

អ្នកនឹងមិនទទួលបានការឡើងតំណែងទេ លុះត្រាតែអ្នកដឹងពីរបៀបស្នើសុំការឡើងតំណែង។ ការប្រាស្រ័យទាក់ទង គឺជាជំនាញដែលមានតម្រូវការខ្ពស់ ហើយក្រុមហ៊ុននានាមានការលំបាក ក្នុងការស្វែងរកអ្នក ដែលអាចមានទំនាក់ទំនងល្អ ជាមួយរាល់បុគ្គលផ្សេងទៀត នាពេលបច្ចុប្បន្ននេះ។

Carl Zangerl នាយកមហាវិទ្យាល័យទំនាក់ទំនង និងគ្រប់គ្រងធនធានមនុស្ស នៃមហាវិទ្យាល័យសិក្សា ជំនាញអាជីពបាននិយាយថា “ការប្រាស្រ័យទាក់ទង គឺជាផ្នែកមួយនៃអ្វីដែលគេហៅថា (ជំនាញទន់ - Soft Skill) ដែលនិយោជកប្រាប់យើងថា ជំនាញនេះគឺចាំបាច់ សម្រាប់ការជម្រុញអាជីពការងារ ទៅកាន់កម្រិតមួយទៀត។ ក្នុងអំឡុងពេលអាជីពផ្ទាល់ខ្លួន ខ្ញុំតែងតែសង្កេតឃើញថា បុគ្គលដែលកាន់តំណែង ជាអ្នកដឹកនាំផ្នែកណាមួយ សូម្បីតែផ្នែកមុខងារបច្ចេកទេសភាគច្រើន ពួកគាត់គឺជាអ្នកទំនាក់ទំនង ដែលមានប្រសិទ្ធភាពបំផុត។”

៣/ ទាញខ្លួនអ្នកទៅកាន់ ផ្នែកនៃការច្នៃប្រឌិតរបស់អ្នក

អ្នកប្រហែលជា មិនធ្លាប់គិតថាការងាររបស់អ្នក តម្រូវឱ្យអ្នកមានភាពច្នៃប្រឌិតមនោះទេ ឬមិនធ្លាប់គិតថាមានជំនាញបន្ថែម នឹងអាចឱ្យអ្នកមានការតម្លើងប្រាក់ខែ។ ប៉ុន្តែសូមជំនួសពាក្យ “ការច្នៃប្រឌិត-Creativity” ដោយ “ធនធាន-Resourcefulness” ឬ “Innovation”។ ឥឡូវអ្នកប្រហែលជាអាច មើលឃើញពីមូលហេតុ ដែលការច្នៃប្រឌិតទៅ លើការងារដែលអ្នកកំពុងធ្វើ គួរតែជាជំនាញដែលអ្នកគប្បីថែរក្សា និងហ្វឹកហាត់បន្ថែម។ (ហើយកុំខកខានគម្រូ នៃការងារច្នៃប្រឌិត៖ ការងារដែលមានប្រាក់ខែច្រើន ទាមទារអោយមាន ការច្នៃប្រឌិតខ្ពស់ដូចគ្នាដែរ)។

ឧទាហរណ៍ផ្នែកវិស្វកម្មកុំព្យូទ័រ (Computer Engineering) និងប្រព័ន្ធសុវត្ថិភាពទិន្នន័យ (Data Security) ប្រាកដណាស់ត្រូវ ទាមទារការច្នៃប្រឌិត។ ពួក Attacker អាចវាយប្រហារបញ្ហា ពីកន្លែងឬវិធីផ្សេងៗគ្នា ហើយតាមមធ្យោបាយដែល មិនមានមនុស្សច្រើនធ្វើបាន ល្អប្រសើរក្នុងការស្វែងរកវិធីថ្មី ដើម្បីការពារកម្មវិធីនិងប្រព័ន្ធពីពួក Hacker នោះទេ តែអ្នកអាចច្នៃវិធីសាស្ត្រការពារផ្សេងៗ ចេញពីខ្លួនអ្នកបានទៅ តាមបទពិសោធន៍ និងភាពច្នៃប្រឌិតរបស់អ្នក។ អ្នកនឹងឃើញថាក្រុមហ៊ុន នៅក្នុងវិស័យផ្សេងទៀតជារឿយៗ ពឹងផ្អែកលើអ្នកច្នៃប្រឌិត របស់ពួកគេដើម្បីគិត និងដោះស្រាយបញ្ហា ដើម្បីឲ្យក្រុមអ្នកដឹកនាំ មានពេលវេលា ក្នុងការរៀបចំគម្រោងថ្មីៗ។

៤/ រៀនដោះស្រាយភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់

អ្នកជ្រើសរើសបុគ្គលិក មានការពិបាកក្នុង ការជ្រើសរើសប្រភេទ បុគ្គលិកមានជំនាញ ដែលអាចលូតលាស់ នៅក្នុងកន្លែងធ្វើការ ឬមានការផ្លាស់ប្តូរ ឥតឈប់ឈរណាស់ នេះបើយោងតាម របាយការណ៍របស់ McKinsey report។ ដូច្នេះក្រុមហ៊ុនតែងតែ ស្វែងរកមនុស្សប្រភេទណា ដែលអាចផ្លាស់ប្តូរ ទៅរកកាលៈទេសៈការងារថ្មីៗ ដោយជោគជ័យ និងប្រកបដោយផលិតភាព ដូចជានិយាយអំពី ការប្រឹងប្រែងផ្ទាល់ខ្លួន និងវិជ្ជាជីវៈដែលអាច ដោះស្រាយបញ្ហានានា ដែលអាចកើតមានឡើង ទោះបីជាបញ្ហាចាស់ បញ្ហាដែលកំពុងជួប ឬបញ្ហាដែលអាច កើតមាននោះឡើយ ពួកគេតែងតែ មានការសម្របខ្លួន និងត្រៀមខ្លួនជានិច្ច។

ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ដែលមានការរីកលូតលាស់ ចំពេលមានភាពស្មុគស្មាញ នៃការធ្វើការពីចម្ងាយបានភ្លាមៗ នៅចំពេលពាក់កណ្តាល នៃរោគរាតត្បាតនោះ បានន័យថាអ្នកមានជំហរ ត្រៀមសម្រាប់រឿងថ្មីៗរួចទៅហើយ។ បន្ថែមជំនាញនោះ ដូចជាការសម្របនិងតំរង់ទិស ទៅតាមរយៈការផ្លាស់ប្តូរ នៃបច្ចេកវិទ្យា ការសហការជាមួយក្រុមរបស់អ្នក ទោះបីមានការកើនឡើង នៃការងារធ្វើពីផ្ទះ ហើយនៅតែមានភាពប្រាកដប្រជា ខណៈពេលដែលមិនដឹងពី អ្វីដែលនឹងកើតឡើង នាពេលអនាគត ហើយអ្នកគឺជាត្បូងពេជ្រ ដែលអ្នកជ្រើសរើសបុគ្គលិក កំពុងស្វែងរក សម្រាប់មុខតំណែង ដែលមានប្រាក់ខែខ្ពស់ស្រាប់តែម្តង។

៥/ រៀនសរសេរកូដ និងវិភាគទិន្នន័យ

វាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលការរៀនសរសេរកូដ និងធ្វើការវិភាគទិន្នន័យលម្អិត ត្រូវបានស្វែងរកជំនាញ ដែលមានប្រាក់ខែខ្ពស់។ ក្រុមហ៊ុនជាច្រើនប្រមូលទិន្នន័យ អំពីអតិថិជន និន្នាការឧស្សាហកម្ម និងដំណើរការផ្ទៃក្នុង។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែ ដឹងពីរបៀបដាក់ទិន្នន័យនេះ ឱ្យបានល្អនោះទេ។

ទោះបី Background របស់អ្នកនៅឆ្ងាយ ពីបច្ចេកវិទ្យាកុំព្យូទ័រក៏ដោយ អ្នកអាចរៀនជំនាញ សរសេរកូដពីរបីជំនួស ឱ្យការរង់ចាំផ្នែក IT របស់អ្នកមកជួយ នៅពេលដែលអ្នកជួបបញ្ហា។ ពិចារណាលើវគ្គសិក្សា តាមអ៊ិនធើណេតក្នុង SQL ឬការវិភាគទិន្នន័យកម្រិតដំបូង ដើម្បីរៀនពីវិធីជីកយក ទិន្នន័យក្រុមហ៊ុនរបស់អ្នក សម្រាប់ការយល់ដឹង ដែលជម្រុញដល់ ការបំពេញការងាររបស់អ្នក និងទាមទារប្រាក់ឈ្នួលខ្ពស់។

៦/ អនុវត្តជំនាញដោះស្រាយបញ្ហារបស់អ្នក

ទិន្នន័យទាំងអស់នៅ លើពិភពលោក គឺគ្មានប្រយោជន៍ទេ ប្រសិនបើអ្នកមិនអាចរក វិធីដើម្បីធ្វើការសន្និដ្ឋានពីព័ត៌មាន ហើយអនុវត្តវាទៅកាន់ពិភពពិត។ អ្នកដែលមានប្រាក់ចំណូលខ្ពស់ គឺជាមនុស្សពូកែរកដំណោះស្រាយ។

អ្នកដោះស្រាយបញ្ហាធំៗ រកដំណោះស្រាយដោយ ប្រើគំនិតច្នៃប្រឌិត មានការគិតបានលឿន ហើយមានភាពត្រឹមត្រូវទៀតផង។ សំខាន់បំផុត ដោយរក្សាហេតុផលវិភាគ របស់ពួកគេបានយ៉ាងច្បាស់ ភាគច្រើនគឺដើម្បីអនុវត្ត និងប្រើប្រាស់ព័ត៌មាន ដែលមានគុណភាពខ្ពស់។ បុគ្គលដែលតែងតែអានច្រើន ទៅលើដំណោះស្រាយ របស់បុគ្គលជោគជ័យល្បីៗ តែងតែព្យាយាមយក គន្លឹះទាំងនោះមកអនុវត្ត នៅក្នុងជីវិតពិតរបស់ពួកគេ ដែលភាគច្រើនពួកគេ មានការថ្លឹងថ្លែងបានល្អ អាចធ្វើការសម្រេចចិត្តបានលឿន ហើយមានប្រសិទ្ធភាពបំផុត។