
កូឡូស្យូម គឺជាពហុកីឡាដ្ឋានដ៏ធំមួយ ស្ថិតនៅកណ្ដាលទីវាលនៃចក្រភពរ៉ូមាំង។ អគារនេះសង់ឡើងជារង្វង់មូល តម្រៀបដោយថ្មខ្សាច់ និងឥដ្ឋដែលមានកម្ពស់ 57 ម៉ែត្រ មានកៅអីអង្គុយជាថ្នាក់ៗចុះមកតាមលំដាប់ដែលអាចផ្ទុកមនុស្សបានដល់ទៅ 8000នាក់។ ពហុកីឡាដ្ឋាននេះសាងសង់នៅឆ្នាំ 70 និងបញ្ចប់នៅឆ្នាំ 80 ក្នុងរជ្ជកាលស្ដេចចក្រពត្តិវេស្ប៉ាសៀន (Vespasian) ជាអ្នកផ្ដើមកសាងតែត្រូវបានសង់បញ្ចប់នៅ ក្នុងរជ្ជកាលព្រះបាទទីទុស (Titus) ដែលត្រូវជាបុត្ររបស់ព្រះអង្គផ្ទាល់។

កូឡូស្យូម ត្រូវបានរៀបចំឡើងសម្រាប់សម្ដែងកីឡាប្រកួតថ្វីដៃកាប់ដាវ រវាងពួកអ្នកបំរើជាមួយពួកអ្នកទោស។ រីឯនៅបរិវេណខាងក្រោមអឌ្ឍចន្ទ បានខណ្ឌចែកជាបន្ទប់ៗ ដើម្បីបង្ខាំងសត្វតោនិងអ្នកទោសប្រហារជីវិត។ លុះពេលត្រូវប្រហារជីវិត អ្នកទោសទាំងនោះត្រូវប្រយុទ្ធជាមួយនឹងសត្វតោ ប្រសិនបើអាចយកឈ្នះតោនោះបាន គេនឹងទទួលបានសិទ្ធិសេរីភាព។ ក្រៅពីនេះនៅមានវិធីប្រកួតប្រើកម្លាំងនិងប្រយុទ្ធដោយវិធីសាហាវព្រៃផ្សៃជាច្រើនទៀត។ គ្រប់ការប្រកួតសុទ្ធដាក់ជីវិត និងជាកីឡាដែលទទួលបានការគោរពលើកតម្កើងពីសំណាក់ជនជាតិរ៉ូមាំងបុរាណ។ ក្រោយមកសំណង់នេះត្រូវបានសត្រូវចូលមកបំផ្លាញសល់តែគ្រោងអគារប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ពហុកីឡាដ្ឋាននេះនៅតែទាក់ទាញទេសចរយ៉ាងច្រើនដដែល។
