ដំណើរកម្សាន្តគឺជាផ្នែកមួយ ដែលធ្វើឲ្យជីវិតមានន័យ បន្ធូរអារម្មណ៍តានតឹង ផ្តល់ភាពសប្បាយរីករាយ និងបង្កើតជាអនុស្សាវរីយផ្សេងៗផងដែរ។ មនុស្សមួយចំនួន ភាគច្រើន គាត់ចូលចិត្តធ្វើដំណើារកម្សាន្ត ទៅក្រៅប្រទេសប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិចច្រើន ប៉ុន្តែបន្ទាប់ពីបាន អានអត្ថបទនេះ អ្នកអាចនឹងបង្វែទិសដៅ នៃដំណើរកម្សាន្តរបស់អ្នកនេះ មកកាន់តំបន់មួយចំនួន នៅក្នុងទ្វីបអាស៊ីវិញក៏ថាបាន។
ភាពទាក់ទាញ នៃតំបន់ទេសចរណ៍នៅក្នុងទ្វីបអាស៊ីមានខុសៗគ្នា ពីការភ្លក់អាហារឆ្ងាញ់ៗជាច្រើនមុខ ការចុះទៅទស្សនាតំបន់ប្រាសាទបុរាណ បេតិកភណ្ឌពិភពលោក អាគារចម្រុះពណ៌ តំបន់ទេសចរណ៍បែបវប្បធម៌ និងតំបន់ធម្មជាតិ ដែលមានសោភ៌ណភាពស្រស់ស្អាត និងផ្តល់អារម្មណ៍ស្រស់ស្រាយ ទៅដល់ភ្ញៀវទូទៅផងដែរ។

មានទីក្រុងរបស់ចិន, តំបន់ព្រៃឈើធំៗរបស់សាំងហ្គាពួរ, និងឆ្នេរខ្សាច់ស្អាតៗនៅឥណ្ឌូនេស៊ី។ ជាមួយនឹងទីតាំងទេសចរណ៍មួយចំនួនផ្សេងទៀត ទៅតាមតំបន់មាត់សមុទ្រ ដែលអាចរាប់បានថា ដំណើរកម្សាន្តនៅតាមតំបន់ទាំងនោះក្នុងទ្វីបអាស៊ី ផ្តល់ភាពងាយស្រួល ដោយអ្នកអាចធ្វើការរៀបចំឥវ៉ាន់ដើរលេងតែម្តង គឺរួចរាល់មួយឈុត អ្នកអាចភ្ញាក់ពីគេងរាល់ព្រឹក នៅតាមតំបន់រមណីយដ្ឋានផ្សេងៗក្នុងប្រទេសផផ្សេងៗគ្នា ការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង នៅក្នុងតំបន់ធម្មជាតិ តាមព្រៃឬភ្នំបន្ថែមទៀតជាដើម។ ភ្ញៀវទេសចរ អាចរៀបចំ នឹងគ្រោងដំណើរកម្សាន្ត ទៅកាន់ 6 ប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក៍បាន ឬអាចទៅកាន់តែមួយប្រទេស និងដើរលេងឲ្យសព្វកន្លែងក្នុងប្រទេសនោះក៏បាន ដែលអាចជ្រើសរើសប្រទេសណាមួយ ដែលអ្នកគិតថាមានកន្លែងដើរលេងច្រើន។
មនុស្សភាគច្រើនមាន Goal ចង់ឲ្យ Passport របស់ពួកគាត់ពោពេញទៅដោយ ត្រារបស់ប្រទេសនីមួយៗជាការបង្ហាញថា គាត់បានទៅកម្សាន្ត និងទទួលបានអនុស្សាវរីយ៍នៅតាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក។ នេះអាចជាឱកាសល្អហើយ ដែលអ្នកអាចនឹងទទួលបានត្រា ច្រើននៅក្នុងលិខិតឆ្លងដែនរបស់អ្នកត្រឹមតែរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយគ្រាន់តែធ្វើដំណើរមកកម្សាន្តនៅប្រទេស 5 ឬ 6 នៅក្នុងទ្វីបអាស៊ីនេះ។ តំបន់ខ្លះក៏មិនមែនតែកម្សាន្តនៅលើដីគោកទេ ខ្លះទៀតក៏អាចឲ្យអ្នកចំណាយពេល 2, 3 ថ្ងៃសម្រាប់ដំណើរកម្សាន្តនៅលើផ្ទៃសមុទ្រទៀតផង។
សម្រាប់ក្នុងប្រទេសហុងកុង និងសាំងហ្គាពួរ គឺជាតំបន់ដែលពេញនិយមបំផុត នៅក្នុងប៉ែកអាស៊ីនេះ។ ទីនេះមានដូចជាផ្សារលក់ឥវ៉ាន់ទំនើបៗ ធំៗជាច្រើន តំបន់ព្រៃត្រូពិច ព្រមទាំងមានព្រលានយន្តហោះភ្លោះ និងសម្បូរទៅដោយសំណង់អាគារ ឬសណ្ឋាគារខ្ពស់ៗដែលគេប៉ាន់ស្មានថា វាអាចនឹងមានទំហំពាក់កណ្តាលទៅក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសទៅហើយ។


ទៅដល់ទីក្រុងបាងកករបស់ថៃវិញ សម្បូរទៅដោយតុកតុកសម្រាប់ដឹកភ្ញៀវទេសចរ ក្នុងការទស្សនាទេសភាពទីក្រុងតាមដងផ្លូវ, ទីផ្សារតូចៗសម្បូរចម្រុះទៅដោយរបស់របរគ្រប់មុខនៅតាមដងផ្លូវ, វិមាននៃព្រះបរមរាជវាំងដ៏ធំទូលាយ, ទីកន្លែងសាសនាដែលជាទីសម្រាប់គោរពបូជា អមជាមួយនឹងរូបសំណាក់ព្រះពុទ្ធដ៏ពិសិដ្ឋ ឆ្លាក់ចេញពីថ្លើមថ្មមានទំហំ 26 អ៊ីញ។ មកដល់ទីក្រុងហូជីម៉ីញវិញ ក៏មានផ្សារតូចៗនៅតាមដងផ្លូវ ជាមួយនឹងបារកម្សាន្តនៅជាប់នោះទៀតផង។ លើសពីនេះភ្ញៀវទេសចរ អាចធ្វើការជិះទូកកម្សាន្តតាមតំបន់កំពង់ផែ ប្រមាណពីរថ្ងៃដែរ សម្រាប់បានឃើញផ្លូវរូងក្រោមដី Cu Chi ដែលជាទីកន្លែងដែល វៀតកុង ធ្លាប់រស់នៅ ក្នុងសម័យសង្គ្រាមរបស់វៀតណាមផងដែរ។


សម្រាប់ដំណើរកម្សាន្តនេះអាចនឹងមានរយៈពេលសរុប 15 ថ្ងៃ ចាប់ផ្តើមពី សាំងហ្គាពួរ និង Ko Samui បន្តទៅបាំងកក ប្រទេសថៃ (អាចសម្រាកនៅទីនោះមួយយប់) បន្ទាប់មកទៀតចូលមកកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា, ហូជីម៉ីញ (សម្រាប់មួយយប់ដែរ) និង Nha Trang នៅក្នុងប្រទេសវៀតណាម និងជាចុងក្រោយបញ្ចប់នៅហុងកុង នៃប្រទេសចិន មួយយប់ទៀត។ អាចនឹងចំណាយចាប់ពី £11,479 សម្រាប់មនុស្សម្នាក់ ដែលតម្លៃនេះក៏រួមបញ្ចូលជាមួយ នឹងថ្លៃសំបុត្រហោះហើរផងដែរ។
ប្រទេសជប៉ុន គឺជាប្រទេសដែលមានប្រជាប្រិយភាពខ្លាំងដែរ សម្រាប់វិស័យទេសចរណ៍។ ប្រទេសនេះផ្តល់ទេសភាព នៃទីក្រុងយ៉ាងស្រស់ស្អាតនៅពេលថ្ងៃ ដែលភ្ញៀវទេសចរចូលចិត្តជិះកង់កម្សាន្តយឺតៗ ក្នុងការទស្សនាទេសភាពនៃទីក្រុងរបស់ប្រទេសនេះ។ វាផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការយល់ពីវប្បធម៌របស់ខ្លួនទៅតាមតំបន់ និងការរស់នៅរបស់ប្រជាជននៅក្នុងទីក្រុង។ ភ្ញៀវភាគច្រើនមកក្នុងនិទាឃរដូវ ដើម្បីបានមើលផ្កា Cherry Blossom។

ឈ្មោះទីក្រុងមួយចំនួននៅក្នុងប្រទេសជប៉ុន អ្នកអាចនឹងធ្លាប់លឺ។ ទីក្រុងតូក្យូគឺជាទីក្រុងដែលទាក់ទាញបំផុត និងទទួលបានការសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរជុំវិញពិភពលោក ប្រជាជននៅទីនោះ មានការរួសរាយរាក់ទាក់ ទទួលភ្ញៀវដោយការគោរព និងពោពេញដោយស្នាមញញឹម ហើយទីក្រុងទាំងមូលក៏មានសណ្តាប់ធ្នាប់ផងដែរ។ តូក្យូគឺជាទីក្រុងនៃពន្លឺព្រះអាទិត្យ ដែលមានភោជនីយដ្ឋានល្បីទៅលើស៊ូស៊ី, ផ្លូវថ្នលដ៏មាមាញឹក រួមជាមួយនឹងសួនច្បារ និងប្រាសាទ ឬព្រះវិហារស្ងប់ស្ងាត់មួយចំនួនផងដែរ។


Kobe ជាទីក្រុងដែលសម្បូរទៅដោយកន្លែងសក្ការៈបូជា និងប្រាសាទ។ ឬឯទីក្រុងក្យូតូ ជាទីក្រុងនៃភាពល្បីល្បាញនិងជាទីក្រុងកណ្តាលរហូតមកដល់ឆ្នាំ 1869។ សម្រាប់ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី គឺជាឧទ្យានសន្តិភាព និងការចងចាំពីការទម្លាក់គ្រាប់បែក បរមាណូកាលពីឆ្នាំ 1945។




កន្លែងផ្សេងៗទៀតនៅក្នុងប្រទេសជប៉ុននេះមានដូចជា Hot Spring, កន្លែងនៃពិធីបុណ្យវប្បធម៌ និងប្រាសាទបុរាណជាច្រើន ដែលអ្នកអាចទៅលេងបាន។ សារមន្ទីរ Aomori Nebuta បង្ហាញពីទឹកហូរចម្រុះពណ៌នៅតាមផ្លូវក្នុងអំឡុងខែសីហា និង សារមន្ទីរ Suzuki បង្កើតឡើងសម្រាប់រំលឹកដល់ព្រះពុទ្ធសាសនាពីភាគខាងលិច។
សម្រាប់ដំណើរកម្សាន្តនៅក្នុងប្រទេសជប៉ុននៅតាមកន្លែងល្បីៗមួយចំនួន ខាងលើនេះ អាចនឹងចំណាយពេលប្រមាណ 15 ថ្ងៃជាមួយនឹងការចំណាយប្រមាណ £ 5,153 សម្រាប់មនុស្សម្នាក់ (មិនរួមបញ្ចូលពីសំបុត្រយន្តហោះទេ)។
សម្រាប់ដំណើរកម្សាន្តតាមកោះវិញ វាចូលដល់ Zone របស់ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីវិញហើយ។ សម្រាប់ការកម្សាន្តនៅតាមកោះនេះ ចំណុចដែលជាផលវិបាកនេះ គឺរាងចំណាយពេលយូរបន្តិចក្នុងការធ្វើដំណើរ ព្រោះតែអ្នកត្រូវធ្វើដំណើរដោយកាណូត ទូក ឬកប៉ាល់នៅលើទឹក។ បើសិនជាអ្នកត្រឹមតែធ្វើដំណើរដោយយន្តហោះ នោះអ្នកនឹងរំលងកន្លែងធំៗមួយចំនួនជាច្រើន។
ភ្ញៀវទេសចរមកកាន់ទីនេះធ្វើដំណើរតាមកាណូត ហើយអាចទៅលេងកោះផ្សេងគ្នាជារៀងរាល់ថ្ងៃ។ ឥណ្ឌូនេស៊ីជាប្រទេសដែលមានឆ្នេរខ្សាច់ល្អឥតខ្ចោះ ផ្តល់ចំណូលចចិត្តខ្លាំងដល់អ្នកចូលចិត្តប៉ែកខាងសមុទ្រ ឆ្នេរ និង Snorkeling ដ៏អស្ចារ្យ។ នៅលើកោះ Komodo ក្រុមអ្នកអភិរក្សប្រដាប់ជាប់ជាមួយនឹង ដំបងអគ្គិសនីក្នុងការនាំភ្ញៀវទេសចរដើរកម្សាន្ត ឬការរុករកផ្សេងៗ។
(រូបកោះ Komodo)
ភ្ញៀវទេសចរពេញនិយមក្នុងការជិះកង់កម្សាន្តលើដងផ្លូវ ជាពិសេសនៅតំបន់ទីប្រជុំជនរបស់ប្រទេសហ្វីលីពីន។ ប្រទេសនេះសម្បូរទៅដោយកោះធម្មជាតិស្អាតៗ ដែលមានជាឆ្នេរខ្សាច់ ព្រៃត្រូពិចដែលមានជីវិតសត្វរស់នៅជាច្រើនប្រភេទ និងថ្មកំបោរជាដើម។ Palawan គឺជាកន្លែងដែលមានប្រជាប្រិយភាពបំផុតសម្រាប់ការលេង Snorkelling និងបឹងធម្មជាតិដ៏ធំដែលមានឈ្មោះថា Kayangan។ តំបន់ Borocan ក៏បានធ្វើការសម្អាតខ្សាច់នៅក្នុងបរិវេណនោះ ឲ្យបានស ស្អាត និងបែបធម្មជាតិផងដែរ។
(រូបបឹង Kayangan)
សម្រាប់ដំណើរកម្សាន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីចំណាយពេលប្រមាណ 7 ថ្ងៃជាមួយនឹងតម្លៃប្រមាណ £ 1,565 សម្រាប់មនុស្សម្នាក់ ដោយមិនទាន់គិតពីសំបុត្រយន្តហោះនៅឡើយទេ។
ប្រទេសចិនគឺជាប្រទេសដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ កន្លែងដែលល្បីបំផុតនៅក្នុងប្រទេសចំណាស់មួយនេះ គឺជាសំណង់នៃមហាកំពែងដ៏វែងនោះហើយយ។ ក្រៅពីនេះមានដូចជាការរុករកទីក្រុងដែលគេបានហាមឃាត់ និងតំបន់បួនជ្រុង Tiananmen នៅក្នុងទីក្រុងប៉េកាំងនេះឯង។ នេះអាចជាកន្លែងដ៏សាកសម សម្រាប់ការចំណាយពេលវេលាវិស្សមកាលរបស់អ្នកនៅទីនេះ ភ្ញៀវទេសចរដែលមកដល់ប្រទេសចិនតែងតែចង់ចំណាយពេលឲ្យបានយូរ ជាងគ្រោងនៃពេលវេលាដែលពួកគេបានកំណត់។ នៅក្នុងទីក្រុងសៀងហៃ ប្រមូលផ្តុំទៅដោយសំណង់ស្ថាបត្យកម្មសល់ពីសម័យបុរាណ សម័យមុន និងក្នុងសម័យអាណានិគមទៀតផង នៅទីនោះក៏មានការសម្តែងសិល្បៈប្រពៃណីរបស់ចិន ផងដែរ។


Incheon គឺជាច្រកផ្លូវសម្រាប់ភ្ជាប់និងធ្វើដំណើរបន្តទៅកាន់ទីក្រុងសេអ៊ូល ហើយវាគឺជាផ្លូវនៃច្រកបំបែករវាងកូរ៉េខាងជើង និងខាងត្បូងផងដែរ។ ទីក្រុងសេអ៊ូល គឺជាទីក្រុងប្រមូលផ្តុំទៅដោយសិល្បៈ តំបន់ធម្មជាតិ និងផ្សារទំនើបធំទំនើបៗជាច្រើន។ សម្រាប់ប៉ែកខាង ប៊ូសានវិញគឺជាតំបន់មាត់ទន្លេ ឬអាចជាតំបន់នេសាទធំមួយរបស់កូរ៉េ ទីនោះប្រមូលផ្តុំទៅដោយទីផ្សារត្រីឆៅយ៉ាងរស់រវើក។ ទៅលើខាងតៃវ៉ាន់វិញមានប្រាសាទបុរាណ, សារមន្ទីរ ជាច្រើន និង Taipei 101 ដែលជាប់ជាអាគារមួយ ក្នុងចំណោមអាគារដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក។



ដំណើរកម្សាន្តរយៈពេល 14 ថ្ងៃ សម្រាប់ប្រទេសចិន និងកូរ៉េខាងត្បូង ដែលចំណាយចាប់ពី £ 1,០49 សម្រាប់មនុស្សម្នាក់ ដោយមិនរាប់បញ្ចូលជើងហោះហើរឡើយ។ដូចដែលអ្នកបានឃើញហើយ នៅក្នុងទ្វីបអាស៊ីរបស់យើងនេះ នៅមានទីកន្លែងជាច្រើនល្អៗ ស្អាតៗ ដែលអាចផ្តល់ការកម្សាន្តដ៏រីករាយសម្រាប់អ្នក និងអាចបង្កើតអនុស្សាវរីយ៍ជាច្រើនបានទៀតផង ហើយអ្វីដែលសំខាន់នោះ គឺវាចំណាយប្រាក់តិចជាងដំណើរកម្សាន្តទៅខាងប៉ែកអឺរ៉ុប និងអាមេរិចផងដែរ។ ដូចនេះ អ្នកអាចពិចារណាបានទៅលើតំបន់នៃប្រទេសមួយចំនួន នៅក្នុងប៉ែកអាស៊ីយើងបាន។