គម្រោងសាងសង់ក្នុងខណ្ឌទួលគោកនឹងកើនឡើង ៣ ដងនៅ ១០ ឆ្នាំក្រោយ!

នៅក្នុងទីក្រុងភ្នំពេញ មានខណ្ឌជាច្រើនដែលកំពុងរីកមាឌ និងរីកផ្នែកការអភិវឌ្ឍន៍សំណង់នានា ដើម្បីបំពេញតម្រូវការឲ្យបានគ្រប់គ្រាន់ដល់អ្នករស់នៅក្នុងទីក្រុង។ បច្ចុប្បន្ននេះ មនុស្សរស់នៅក្នុងក្រុងភ្នំពេញមិនតិចជាង ៣ លាននាក់នោះទេ ដែលទំហំផ្ទៃដីក៏ត្រូវមានតម្លៃថ្លៃដើម្បីរកទិញផងដែរ។ តំបន់មួយ ដែលគេបានឃើញតម្លៃដីថ្លៃខ្លាំង និងកំពុងអភិវឌ្ឍន៍យ៉ាងមមារញឹកជាងគេ ក្នុងការសាងសង់អគារ, អាផាតមិន,ខុនដូ, បុរីផ្ទះល្វែង និងវីឡា នោះគឺខណ្ឌទួលគោក។ ហើយអ្នកជំនាញបានវាយតម្លៃថា នៅកំលុង ១០ ឆ្នាំទៅមុខទៀត សំណង់នៅក្នុងខណ្ឌទួលគោក នឹងកើនឡើងដល់ ៣ ដងបើធៀបនឹងសំណង់នាពេលបច្ចុប្បន្ននេះ។

តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ VTrust Appraisal Co Ltdបង្ហាញថា ក្នុងឆ្នាំ ២០១៨ នេះ ខណ្ឌទួលគោកមានសំណង់អាផាតមិនសរុបចំនួន ១,៤០០ ប៉ុន្តែតម្រូវការនៅតែខ្ពស់ដដែល អញ្ចឹងចង់ឬមិនចង់ ការកើនឡើងរបស់វានៅតែបន្ដទៅមុខ ហើយនឹងឡើងដល់ចំនួន ៥,០០០ នៅដើមឆ្នាំ ២០៣០ ខាងមុខ។

លោក ហែម សីហា ដែលជានាយកស្រាវជ្រាវក្នុងក្រុមហ៊ុនVTrustបានបញ្ជាក់ថា ខណ្ឌទួលគោកគឺជាទីក្រុងតូចមួយ ដែលសម្បូរទៅដោយសាលារៀន មន្ទីពេទ្យ ផ្សាទំនើប វីឡា បុរី ខុនដូ និង អាផាតមិន ដែលកត្តានៃការរីកចម្រើនយ៉ាងឆាប់រហ័សទាំងនេះហើយ ធ្វើឲ្យពលរដ្ឋចូលចិត្តរស់នៅទីនោះ និងអចលទ្រព្យក្នុងខណ្ឌទួលគោក កើនឡើងយ៉ាងខ្លាំងក្នុងមួយទសវត្សចុងក្រោយនេះ។ បន្ថែមទីនេះទៀត ខណ្ឌទួលគោកក៏ដើរតួជាទីក្រុងសម្រាប់បែកចែករវាងកណ្ដាលរាជធានីភ្នំពេញ ជាមួយសង្កាត់ភ្នំពេញថ្មីផងដែរ ថែមទាំងជួយជំរុញឲ្យដីនៅភ្នំពេញ ក៏ដូចជាសំណង់នៅទីនោះ កើនឡើងច្រើន និងមានតម្លៃថ្លៃផងដែរ។

ចំពោះអាផាតមិន នៅខណ្ឌទួលគោកកំពុងសាងសង់ថ្មីជាមធ្យមកើនឡើង ១០០ កន្លែងជារៀងរាល់ឆ្នាំ ដែលជាចំនួនច្រើនជាងគេនៅក្នុងទីក្រុងភ្នំពេញ ដូចបានបញ្ជាក់ខាងលើថា មានរហូតដល់ ១,៤០០ និងបន្ដរកើនឡើងជាច្រើនទៀត ដោយកំលុងពេល ១០ ឆ្នាំខាងមុខ វានឹងកើនឡើង ៣ ដងនៃចំនួននេះទៅដល់ខ្ទង់ ៥,០០០ កន្លែង។ ដូននេះ តម្លៃដីនៅក្នុងខណ្ឌទួលគោកគឺមិនថោកឡើយ ហើយតំបន់ដែលថោកគឺមានតែតំបន់បឹងកក់ និងបឹងសាឡាងប៉ុណ្ណោះ ដោយតម្លៃវាគឺចាប់ពី ១,៧០០ ដុល្លារទៅ ៤,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯតំបន់ដែលថ្លៃបំផុតគឺនៅផ្សារដេប៉ូ និងទឹកល្អក់ ដែលដីមានតម្លៃចន្លោះ ២,៥០០ ទៅដល់ ៥,០០០ ដុល្លារក្នុងមួយក៉ារេ។