ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែង នៃតំបន់ទេសចរណ៍ធម្មជាតិជីផាត ស្ថិតនៅប៉ែកនិរតីនៃ ប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។ ទឹកធ្លាក់អូរម្លូ កំពុងពួនសម្ងំលាក់សម្រស់ យ៉ាងស្រស់បំព្រង នៅកណ្ដាលព្រៃភ្នំ។ ទេសភាពទឹកធ្លាក់ ធម្មជាតិជុំវិញ ទឹកធ្លាក់ អមដោយសំឡេងបក្សាបក្សី ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ បានរំសាយនូវភាពនឿយហត់ របស់ភ្ញៀរទេសចរ ដែលមកទស្សនាទឹកធ្លាក់នេះ។

ទឹកធ្លាក់នេះ តម្រូវអោយភ្ញៀវទេសចរ ធ្វើដំណើរដោយរថយន្ត ឬម៉ូតូប្រមាណ ១៤គីឡូម៉ែត្រពី កំពង់ចម្លងជីផាត។ ភ្ញៀវទេសចរអាចផ្ញើរឡាន ឬម៉ូតូនៅផ្ទះអ្នកភូមិ រួចបន្តដំណើរប្រមាណ ១៥នាទី ទើបទៅដល់ទឺកធ្លាក់។ ទឹកធ្លាក់អូរម្លូមានសណ្ឋាន ថ្មដុំច្រើន ពិបាកក្នុងការដើរបន្តិច តែអាចលេងទឹកកំសាន្ត បានយ៉ាងសប្បាយ។ ជាទូទៅភ្ញៀវទេសចរ ដែលបានអញ្ជើញមកកំសាន្ត នៅតំបន់ទេសចរណ៍ជីផាតនេះ ជាលក្ខណគ្រួសារ ភាគច្រើនស្គាល់តែទឹកធ្លាក់ ឆាយជ្រៃ និងឆាយខ្ពស់តែប៉ុណ្ណោះ។
1.jpg)
1.jpg)
1.jpg)