ប្រាសាទអង្គរវត្ត

 

បា្រសាទអង្គរវត្ត ជាស្ថាបត្យកម្មអច្ឆរិយៈលំដាប់ពិភពលោកមួយ ដែលត្រូវបានសាងសង់នៅដើមសតវត្សទី12 ដោយព្រះបាទសូរ្យវរ្ម័នទី2 (1113-1150) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្តមានកម្ពស់ 65 ម៉ែត្រ មានក្រឡាផ្ទៃប្រហែល 200 ហិចតា រាងចតុកោណកែងដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និងគូទឹកព័ទ្ធជុំវិញមានទទឹង 200ម៉ែត្រ។

នៅខាងមុខផ្លូវចូលមានរូបសំណាក់តោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ រីឯនៅខាងចុង នៃផ្លូវចូលនោះមាន គោបុរៈប្រាង្គបីដែលមានកម្ពស់ខុសគ្នា ដូច្នេះហើយទើបស្ថាបត្យកម្មដ៏អស្ចារ្យនេះមានមនុស្សខ្លះគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃមនុស្សជាអ្នកសាងនោះទេ គឺជាស្នាដៃរបស់អាទិទេព។ នៅចំកណ្ដាលប្រាសាទសង់ជាប្រាង្គ មានកំពូល5 មានរូបគំនូរឆ្លាក់ជាប់នឹងថ្មជារឿងរាមកេរ្តិ៍ ប្រវត្តិធ្វើសឹករបស់វីរក្សត្រកូរសមុទ្រទឹកដោះកំណើតអប្សរា និងលើប្រាសាទឆ្លាក់ជារូបព្រហ្មមុខបួន។ បើតាមសិលាចារឹកនៅសតវត្សរ៍ទី 16 ឈ្មោះប្រាសាទអង្គរវត្តគឺ ”ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក”។ នៅក្នុងឆ្នាំ1992 ប្រាសាទអង្គរវត្ត ត្រួវបានគេដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

បច្ចុប្បន្ន ប្រាសាទអង្គរវត្តបានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតក្នុងប្រទេសកម្ពុជា រហូតមានពុំនោលមួយពោលថា ”កើតមកជាកូន ខ្មែរត្រួវតែបានទៅលេងប្រាសាទអង្គរវត្តយ៉ាងហោចណាស់ម្ដង ក្នុងមួយជីវិតដើម្បីបានស្គាល់ពីស្នាដៃបុព្វបុរសរបស់ខ្លួន​​”។