នេះជាលើកដំបូងក្នុងរយៈពេល ១៩ ឆ្នាំ ដែលមានប្រទេសចំនួន ៦ ស្ថិតនៅចំណាត់ថ្នាក់ទី១ ដូចគ្នា លើតារាងលិខិតឆ្លងដែន មានឥទ្ធិពលជាងគេបំផុត ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះ មានដូចជា ប្រទេសជប៉ុន សិង្ហបុរី អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ អាចធ្វើដំណើរឆ្លងដែន ទៅកាន់ប្រទេសចំនួន ១៩៤ ដោយមិនត្រូវការទិដ្ឋការ (visa-free) ក្នុងចំណោម ២២៧ ប្រទេសនិងតំបន់ នៅជុំវិញពិភពលោក បើយោងរបាយការណ៍ Global Mobility Report 2024 ស្រាវជ្រាវដោយ International Air Transport Authority (IATA)។
សម្រាប់លិខិតឆ្លងដែនកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី ១៣៦ ដែលអាចធ្វើដំណើរទៅកាន់ ២៣ ប្រទេសដោយមិនចាំបាច់សុំទិដ្ឋការ ធ្វើដំណើរទៅ ៣៧ ប្រទេសដោយសុំ eVisa តាមអនឡាញ និង ២៨ ប្រទេស តម្រូវអោយសុំបំពេញបែបបទ Visa on Arrival នៅអាកាសយានដ្ឋាន។ ចំណែកប្រទេសចំនួន ១៣៨ ផ្សេងទៀត តម្រូវអោយលិខិតឆ្លងដែនកម្ពុជា សុំទិដ្ឋការនិងអនុញ្ញាតិ ពីស្ថានទូតជាមុនសិន មុននឹងអាចធ្វើដំណើរទៅបាន។
ប្រទេសដែលស្ថិតនៅ ចំណាត់ថ្នាក់កំពូល ដែលមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុត មានដូចជា៖
១. ប្រទេសជប៉ុន សិង្ហបុរី អាល្លឺម៉ង់ អ៊ីតាលី បារាំង និងអេស្ប៉ាញ (អាចធ្វើដំណើរទៅ ១៩៤ ប្រទេស)
២. ប្រទេសកូរ៉េខាងត្បូង ស៊ុយអែត និងហ្វាំងឡង់ (អាចធ្វើដំណើរទៅកាន់ ១៩៣ ប្រទេស)
៣. ប្រទេសអូទ្រីស ដាណឺម៉ាក អៀកឡង់ និងហូឡង់ (អាចធ្វើដំណើរទៅកាន់ ១៩២ ប្រទេស)
៤. ប្រទេសប៊ែលហ្សិក លុច្សសំបួ ន័រវេស ព័រទុយហ្គាល់ និងចក្រភពអង់គ្លេស (អាចធ្វើដំណើរទៅកាន់ ១៩១ ប្រទេស)
៥. ប្រទេសក្រិច ម៉ាល់តា និងស្វីស (អាចធ្វើដំណើរទៅកាន់ ១៩០ ប្រទេស)
៦. ប្រទេសអូស្ត្រាលី សាធារណរដ្ឋឆែក នូវែលហ្សេឡង់ និងប៉ូឡូញ (អាចធ្វើដំណើរទៅកាន់ ១៨៩ ប្រទេស)
៧. សហរដ្ឋអាមេរិច កាណាដា ហុងគ្រី (អាចធ្វើដំណើរទៅកាន់ ១៨៨ ប្រទេស)
៨. ប្រទេសអេស្តូនី និង លីតូនី (អាចធ្វើដំណើរទៅកាន់ ១៨៧ ប្រទេស)
៩. ប្រទេសស្លូវ៉ាគី ឡេតវីយ៉ា ស្លូវ៉ានី (អាចធ្វើដំណើរទៅកាន់ ១៨៦ ប្រទេស)
១០. ប្រទេសអ៊ីស្លង់ (អាចធ្វើដំណើរទៅកាន់ ១៨៥ ប្រទេស)