កម្ពុជា និងកូរ៉េ ចុះកិច្ចព្រមព្រៀងសហការគ្នា ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទអង្គរវត្ត ក្នុងរយៈពេល ៣ ឆ្នាំ!


សេអ៊ូល៖ កាលពីថ្ងៃទី ១៩ កុម្ភៈកន្លងទៅ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង ឯកឧត្តមបណ្ឌិត Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យបេតិកភណ្ឌវប្បធម៌ រវាងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណៈរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរា នៃព្រះរាជាណាចក្រកម្ពុជា។

គួរឲ្យដឹងដែរថា អនុស្សរណៈនេះផ្តោតសំខាន់ ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល ៣ឆ្នាំ។

យ៉ាងណា ក្រៅពីការជួសជុលរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេ របស់ប្រទេសកម្ពុជាហើយនោះ កិច្ចសហប្រតិបត្តិការណ៍នេះ ក៏មានរួមបញ្ចូលនូវការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹង ទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។