បឹងកេងកង១ ជាតំបន់ដែលពេញនិយម សំបូរបែប មានតម្លៃថ្លៃ ហើយក៏មានភាពទាក់ទាញបំផុត សម្រាប់អ្នកវិនិយោគអចលនទ្រព្យ ដែលត្រូវបានគេស្វែងរកច្រើនជាងគេ នៅរាជធានីភ្នំពេញ!


ភ្នំពេញ៖ បើយោងតាមការវិភាគ និងរបាយការណ៍មួយចំនួន ដែលត្រូវបានសិក្សាកន្លងមក បានបង្ហាញឲ្យដឹងថា តំបន់បឹងកេងកង១ (BKK1) ជាសង្កាត់ដែលត្រូវបាន អ្នកវិនិយោគអចលនទ្រព្យ ស្វែងរកច្រើនបំផុតក្នុងរាជធានីភ្នំពេញ របស់កម្ពុជា ដោយសារហេតុផលធំៗជាច្រើន រួមមានទីតាំងចំកណ្តាល និងនៅជិតកន្លែងនិមិត្តរូបសំខាន់ៗ កន្លែងកម្សាន្តដ៏សម្បូរបែប ក្នុងចម្ងាយជិត ជម្រើសខុនដូថ្មី គួរឱ្យចាប់អារម្មណ៍ និងប្រព័ន្ធសុវត្ថិភាពទូទៅ។

BKK1 បានជាប់ចំណាត់ថ្នាក់ជាប់គ្នា ក្នុងចំណោមទីតាំងកំពូល សម្រាប់អ្នកជួល ដែលកំពុងស្វែងរកអចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញ ហើយហាក់ដូចជា វានៅតែជាតំបន់អាសយដ្ឋាន ដែលគេចង់បានបំផុត នៅក្នុងទីក្រុងភ្នំពេញ ដែលបឹងកេងកង១ នៅតែទាក់ទាញពលរដ្ឋក្នុងប្រទេស វិនិយោគិនបរទេស ឬជនបរទេសដែលជ្រើសរើសកន្លែងរស់នៅ និងវិនិយោគនៅក្នុងរាជធានីភ្នំពេញតែម្តង។

តំបន់មួយនេះ ត្រូវបានគេហៅជាទូទៅថាជា “ទីប្រជុំជន” ឬ “មជ្ឈមណ្ឌលកណ្តាលទីក្រុង” របស់ទីក្រុងភ្នំពេញ ហេតុដូច្នេះវាទាមទារតម្លៃខ្ពស់បំផុត មួយចំនួន ដោយសារតែភាពទាក់ទាញ របស់ទីតាំងនេះ ដល់ភ្ញៀវទេសចរ និងអ្នករស់នៅ។ តំបន់បឹងកេងកង១ ព័ទ្ធជុំវិញដោយផ្លូវធំៗចំនួន៤ គឺ៖ មហាវិថីព្រះសីហនុ នៅប៉ែកខាងជើង មហាវិថីម៉ៅសេទុង ប៉ែកខាងត្បូង មហាវិថីព្រះនរោត្តម ប៉ែកខាងកើត និងមហាវិថីព្រះមុនីវង្ស នៅប៉ែកខាងលិច ជាដើម។

បន្ថែមពីនេះ បឹងកេងកង១ មានទីតាំងនៅជិតទីតាំង និមិត្តរូបសំខាន់ៗជាច្រើន ក្នុងរាជធានីភ្នំពេញ ហើយធ្លាប់ជាផ្នែកនៃខណ្ឌចំការមន ដែលមានទំហំធំធេង រហូតដល់ការបង្កើតថ្មី នៅឆ្នាំ២០១៩។ ទីតាំងតំណាងសំខាន់ៗ មួយចំនួននៅក្នុងសង្កាត់ ដែលអាចធ្វើដំណើរដោយថ្មើរជើង ជិះកង់ ឬជិះរឺម៉កកង់បីក្នុងរយៈពេលខ្លីគឺ៖ វិមានឯករាជ្យ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ព្រះបរមរាជវាំង សារមន្ទីរជាតិកម្ពុជា និងវត្តលង្កា ជាដើម។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ភាពងាយស្រួលទៅ កាន់សង្កាត់ផ្សេងទៀត និងតំបន់សំខាន់ៗ នៃរាជធានីភ្នំពេញ ក៏ជាកន្លែងផ្តល់ប្រាក់រង្វាន់ធំ សម្រាប់អ្នកប្រកបរបរអាជីវកម្មនៅទីនេះ និងសម្រាប់អ្នក ដែលជ្រើសរើសរស់នៅក្នុងផ្នែក នៃទីក្រុងនេះ ផងដែរ។

ជាមួយគ្នានេះដែរ អ្វីដែលធ្វើឱ្យ តំបន់បឹងកេងកង១ មានភាពទាក់ទាញខ្លាំង សម្រាប់ភ្ញៀវទេសចរ ចំពោះអាជីវកម្មនានា គឺដោយសារតែមានភោជនីយដ្ឋាន ហាងលក់ទំនិញនិងភេសជ្ជៈ បដិសណ្ឋារកិច្ច និងហាងលក់រាយ ជាច្រើននៅក្នុងតំបន់នេះ។ បឹងកេងកង១ ជាកន្លែងពោពេញទៅដោយ ម៉ាកយីហោអន្តរជាតិដ៏ពេញនិយមដូចជា Starbucks, Burger King, Pizza Hut, Domino’s & ហាងលក់ទំនិញ 7-Eleven និងជម្រើសក្នុងស្រុក និងក្នុងតំបន់ដូចជា Brown Cafe, Coffee Bean & Tea Leaf, Paris Baguette និងហាងនានារបស់ទីក្រុង។ វាមានកន្លែងពេញនិយមជាច្រើន ដែលមនុស្សចូលចិត្តជួបជុំគ្នា រាប់ចាប់ពីភោជនីយដ្ឋាន ហាងកាហ្វេ និងបារជាច្រើនប្រភេទ ដែលតម្រូវតាមជម្រើសថវិកា របស់ភ្ញៀវទេសចរ ទាំងពលរដ្ឋក្នុងតំបន់ និងជនបរទេស។

បឹងកេងកង១ ក៏មានផ្សារទំនើប ផ្សារប្រពៃណី និងសេវាកម្មផ្សេងៗទៀត ដូចជាសេវាថែទាំសុខភាព ធនាគារ កន្លែងហាត់ប្រាណ និងសកម្មភាពកីឡាផ្សេងៗជាច្រើន ផងដែរ។

ជាក់ស្តែង សណ្ឋាគារល្បីៗនៅក្នុងតំបន់បឹងកេងកង១ ឬនៅជិតនោះរួមមាន The Baitong Hotel & Resort, Capri by Fraser, Courtyard by Marriott និង Novotel ជាដើម។ តំបន់នេះជារឿយៗ គេឃើញការបើកសណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់ទំនិញថ្មីៗ។

សម្រាប់អ្នករស់នៅបឹងកេងកង១ ពោពេញទៅដោយជនបរទេស ចម្រុះជាតិសាសន៍ ដែលរស់នៅក្នុងរាជធានី ប្រសិនបើមានសង្កាត់មួយ ដែលគេស្គាល់ថាជា “តំបន់សម្បូរដោយជនបរទេស” នោះ ប្រហែលជាគេអាចសម្តៅទៅដល់ បឹងកេងកង១ ហើយ។

តំបន់បឹងកេងកង១ ជាប់ចំណាត់ថ្នាក់ ក្នុងចំណោមតំបន់ដែល ពេញនិយមបំផុតទាំងបី សម្រាប់អ្នកជួល ដែលជាទូទៅពេញចិត្តទីតាំង ដែលនៅជិតកន្លែងធ្វើការ កន្លែងកម្សាន្ត ដែលធ្វើឱ្យបឹងកេងកង១ ជាជម្រើសដ៏ពេញនិយម នេះបើយោងតាមទិន្នន័យផ្ទៃក្នុងរបស់ realestate.com.kh។

សុវត្ថិភាពក៏ជាអាទិភាពចម្បងមួយដែរ ហើយតំបន់បឹងកេងកង១ ត្រូវបានចាត់ទុកថាជាមជ្ឈដ្ឋាន ដែលមានសុវត្ថិភាព និងសន្តិសុខ ដោយមានផ្លូវដែលមានពន្លឺភ្លឺច្បាស់ល្អ និងមានវត្តមានមនុស្សជាប្រចាំ។ លើសពីនេះ បឹងកេងកង១ មានស្ថានទូតជាច្រើន សាលារៀនអន្តរជាតិ និងអគារលំនៅដ្ឋានលំដាប់ខ្ពស់ ដែលទាំងអស់នេះ ផ្តល់នូវការការពារសន្តិសុខខ្ពស់ ដែលធ្វើឱ្យវាក្លាយជាកន្លែង ដែលមានសុវត្ថិភាពក្នុងការរស់នៅ។

បន្ថែមពីនេះ តំបន់បឹងកេងកង១ ក៏នៅបន្តវិវត្ត និងផ្លាស់ប្តូរយ៉ាងច្រើន ដោយសារជម្រើស កន្លែងស្នាក់នៅថ្មីៗជាច្រើន ដែលកែលម្អស្តង់ដារ នៃការរស់នៅ មានន័យថាតំបន់ដែលគេ ស្វែងរកនេះ នឹងនៅតែជាទីតាំងសំខាន់ និងឈានមុខគេ នៅពេលនិយាយពី ជម្រើសលំនៅដ្ឋាន និងការវិនិយោគសម្រាប់ ទាំងប្រជាជនកម្ពុជា ជនបរទេស អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគជាដើម។