អន្តរជាតិ៖ បើយោងតាមលទ្ធផល នៃការស្ទង់មតិដែលចេញផ្សាយដោយ TripAdvisor កាលពីពេលថ្មីៗនេះ បានបង្ហាញពីតារាងនៃគោលដៅទាំង ២៥ ជាគោលដៅដែលមានទាក់ទាញ និងមានប្រជាប្រិយភាពបំផុត សម្រាប់ទេសចរណ៍ នៅលើពិភពលោក។

គូសសម្គាល់ឲ្យដឹងផងដែរថា TripAdvisor ជាវេបសាយកម្រិតស្តង់ដាអន្តរជាតិ ដែលមានប្រជាប្រិយភាព និងទំនុកចិត្តខ្ពស់ ពីអ្នកដំណើរជុំវិញពិភពលោក ក្នុងការស្វែងរកគោលដៅទេសចរណ៍ ឬគោលដៅកម្សាន្ត ជាច្រើនប្រភេទ ដែលពោពេញដោយដំណើរផ្សងព្រេង វប្បធម៌ ធម្មជាតិ និងផ្សេងៗទៀត និងផ្តល់ជាការណែនាំ និងត្រៀម សម្រាប់គោលដៅដែលអ្នកដំណើរ បានរើសយក និងពេញចិត្តផងដែរ។

ជាក់ស្តែង នៅក្នុងតារាងនៃគោលដៅទេសចរណ៍ ដែលមានប្រជាប្រិយភាព និងភាពទាក់ទាញបំផុត នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននោះ ក៏មានអង្គរវត្តរបស់កម្ពុជាផងដែរ ដែលបានឈរនៅចំណាត់ថ្នាក់លេខ ១២ នៅក្នុងតារាងមួយនេះ។

សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើ Empire State Building របស់សហរដ្ឋអាមេរិក, Eiffel Tower របស់បារាំង និងលេខ ៣ បានទៅលើ Anne Frank House នៅប្រទេសហូឡង់។ សម្រាប់ចំណាត់ថ្នាក់ផ្សេងទៀត ប្រិយមិត្រអ្នកអាន អាចមើលនៅតារាងខាងក្រោមនេះបាន។


គូសសម្គាល់ដែរថា អង្គរវត្តរបស់កម្ពុជា ក៏បានជាប់ឈ្មោះនៅក្នុង តារាងសម្រង់មតិអន្តរជាតិ លើគោលដៅទស្សនា ថ្ងៃរះ/ថ្ងៃលិច ដ៏ល្អបំផុតរបស់ពិភពលោកផងដែរ។ កម្ពុជា ក៏នៅមានទីតាំងទេសចរណ៍ដ៏ទាក់ទាញផ្សេងៗទៀត រួមទាំងបែបផ្សងព្រេង វប្បធម៌ ធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទឹកធ្លាក់ ភ្នំ និងគោលដៅជាច្រើនដែលបានចុះឈ្មោះ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូទៀតផង។
