អចលនទ្រព្យផ្នែកការិយាល័យ និងផ្នែកលក់រាយ នៅក្នុងក្រុងភ្នំពេញ ហាក់កំពុងមានសន្ទុះ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤ នេះ!


ភ្នំពេញ៖ បើយោងតាមការស្ទង់មតិ ទីផ្សារចុងក្រោយរបស់ទីភ្នាក់ងារ និងប្រឹក្សាយោបល់ (CBRE Cambodia) ដូចដែលបានរៀបរាប់លម្អិត នៅក្នុងរបាយការណ៍ពាក់កណ្តាលឆ្នាំ២០២៤ របស់ក្រុមហ៊ុនក្នុងខែនេះបានឲ្យដឹងថា អត្រាកាន់កាប់សរុប នៃវិស័យការិយាល័យ នៅក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់ ៦១,៨%នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ និងទំហំលក់រាយមានដល់ ៥៨,៧%។

លទ្ធផលនៃតួលេខទាំងនេះ បានសបញ្ជាក់ថា វិស័យអចលនទ្រព្យផ្នែកការិយាល័យ និងផ្នែកលក់រាយក្នុងរាជធានីកម្ពុជា កំពុងមានសន្ទុះលឿន គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២៤ បន្ទាប់ពីជម្ងឺកូវីដ១៩ គ្របដណ្តប់ដោយ ការផ្គត់ផ្គង់បន្ទប់ការិយាល័យ និងទីតាំងលក់រាយដ៏ច្រើន នៅក្នុងរាជធានី រួមទាំងការទទួលយក មានកំណត់ដោយ អ្នកជួលពាណិជ្ជកម្មថ្មីៗជាច្រើន។

ជាក់ស្តែង នៅក្នុងវិស័យជួលបន្ទប់ការិយាល័យ កំពុងមានតម្រូវការដ៏ខ្លាំង សម្រាប់ទំហំការិយាល័យនៅឆ្នាំនេះ ដោយវាកំពុងស្រូបយក ការកើនឡើងជាបន្តបន្ទាប់ នៃការផ្គត់ផ្គង់សរុប។

យោងតាមប្រភពនៃរបាយការណ៍ដដែល បានឱ្យដឹងថា ការិយាល័យថ្មីទំហំ ១៩៨.០០០ ម៉ែត្រការ៉េ កំពុងដំណើរការ និងបញ្ចប់នៅឆ្នាំ២០២៤ ដែលភាគច្រើនមានគុណភាព លំដាប់ A និង B។ ជាង ៣១%នៃការផ្គត់ផ្គង់ថ្មីនេះ ត្រូវបានបញ្ចប់រួចហើយ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

បន្ថែមពីនេះ របាយការណ៍ដដែល ក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្ពោះទៅរក ប្លង់ចំណែកឯកជន (strata-titled) ក្នុងទីក្រុងភ្នំពេញ ក្នុងរយៈពេលថ្មីៗនេះ ដោយអនុញ្ញាតឱ្យជនបរទេស អាចមានសិទ្ធិ កាន់កាប់យូនីតនៅក្នុង អគារពាណិជ្ជកម្មដោយ អ្នកវិនិយោគបរទេស ឬពាណិជ្ជករបរទេស ដែលខុសពីការជួល។

យ៉ាងណា បើនិយាយពីអត្រាជួលបច្ចុប្បន្ន សម្រាប់ការជួលអគារការិយាល័យ របាយការណ៍បានបញ្ជាក់ថា អត្រាជួលជាមធ្យម នៅក្នុងទីក្រុងភ្នំពេញគឺ ២៧ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ទៅតាមកម្រិតផ្សេងៗ។

គូសសម្គាល់ថា ការិយាល័យនៅទីក្រុងភ្នំពេញ មានតម្លៃសមរម្យជាង បើធៀបនឹងប្រទេសជិតខាង ដោយទីក្រុងបាងកក មានតម្លៃជាមធ្យម ៣៣ ដុល្លារក្នុងមួយម៉ែត្រក្នុងមួយខែ និងហូជីមិញ ៤៦ដុល្លារ ក្នុងមួយម៉ែត្រគិតត្រឹមឆ្នាំ២០២៤ នេះ។

ប៉ុន្តែ ទោះបីជាតម្លៃការិយាល័យទាបក៏ដោយ ក៏តម្លៃនៅទីក្រុងជិតខាង នៅតែខ្ពស់ជាងទីក្រុងភ្នំពេញ ដោយនៅទីក្រុងបាងកកមានអត្រា ៧៩% គិតត្រឹមឆ្នាំ២០២៤ និងទីក្រុងហូជីមិញមានប្រហែល ៨០% ឯណោះ។

ដោយឡែក កន្លែងលក់រាយនៅទីក្រុងភ្នំពេញ មានតម្លៃទាបបំផុតនៅក្នុងតំបន់ ដោយការលក់រាយជាមធ្យម មានតម្លៃជួលប្រហែល ២៧ ដុល្លារក្នុងមួយម៉ែត្រក្នុងមួយខែ។

ដោយ ការជួលជាមធ្យម នៅទីក្រុងបាងកកគឺប្រហែល ៦០ ដុល្លារ ហើយសង្កាត់ពាណិជ្ជកម្មកណ្តាល ហូជីមិញ ប្រហែល២៤០ ដុល្លារក្នុងមួយម៉ែត្រ និងកន្លែងលក់រាយនៅហូជីមិញ មានតម្លៃជួលជាមធ្យម ៥០ ដុល្លារក្នុងមួយខែ។

ទំហំកាន់កាប់នៅរាជធានីភ្នំពេញ ក៏ទាបជាងទីក្រុងនៃ ប្រទេសជិតខាងផងដែរ គិតត្រឹមឆ្នាំឆមាសទី១ឆ្នាំ២០២៤ រួមជាមួយនឹងការផ្គត់ផ្គង់កើនឡើង។

ដើម្បីរក្សានិរន្តរភាព និងបង្កើនប្រាក់ចំណូល ប្រតិបត្តិករលក់រាយក្នុងរាជធានីភ្នំពេញ គ្រប់ប្រភេទ ត្រូវបន្តបង្កើតយុទ្ធសាស្រ្តទីផ្សារ ដោយផ្តោតលើការចូលរួម និងការជម្រុញការលក់ នេះបើតាមការកត់សម្គាល់ របស់របាយការណ៍របស់ CBRE។