គ្រឹះស្ថានអង្គរ៖ ៧ ខែនៃឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥៨ ម៉ឺននាក់ បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ!
សៀមរាប៖ បើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយនៅថ្ងៃ ១ សីហានេះ បានបញ្ជាក់ថា គ្រឹះស្ថានអង្គរបានបង្ហាញថា រយៈពេល៧ខែក្នុងឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរបរទេសសរុបចំនួន ៥៨៤ ៣៧៥នាក់ ចូលមកទស្សនា តំបន់រមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប។
ប្រភពដដែល បានបន្ថែមថា ក្នុងចំនួនភ្ញៀវទេសចរជិត ៦០ម៉ឺននាក់នោះ គិតជាថវិកាស្មើនឹង ២៧ ១៧៧ ៤៣០ដុល្លារ ដែលចំនួននេះកើនឡើង ៣៣,៧៦% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ដោយឡែកសម្រាប់ថវិកា ដែលឧបត្ថម្ភចូលក្នុង មូលនិធិគន្ធបុប្ផាវិញ រយៈពេល៧ខែនេះ មានចំនួនសរុប ១ ១៦៨ ៧៥០ដុល្លារ។
ចំណែកការលក់សំបុត្រទូក នៅតំបន់ផែចុងឃ្នៀសវិញ ក្នុងរយៈពេលដូចគ្នានេះដែរ មានចំនួន ៤៧៣ ៦២២ដុល្លារ ដែលគិតជាទូកមានចំនួន ១៧ ៤៧៣ទូក។