ឆ្នេរសមុទ្រដ៏ល្អបំផុតទាំង 10 នៅក្នុងពិភពលោក!

ដីខ្សាច់ពណ៌ស ទន់ល្មើយ ទឹកសមុទ្រពណ៌ខៀវស្រងាត់ថ្លាឈ្វេង ខ្យល់អាកាសល្អ សម្លេងរលកបោកច្រាំង ទេសភាពមាត់សមុទ្រ ដែលមិនអាចបំភ្លេចបាន រួមទាំងអ្នកអាចមកអង្គុយនៅលើឆ្នេរ ជជែកគ្នាលេង និងមានស្រាក្រឡុកកាន់ជាប់នៅនឹងដៃទៀតនោះ វាគឺជាបទពិសោធន៍ដើរលេងសមុទ្រមួយ ដែលផ្តល់អារម្មណ៍ល្អ និងការសម្រាកលំហែកកាយដែលមិនចេះជិនណាយ។ វាអាចនឹងដល់ពេល ដែលអ្នកអាចនឹងត្រូវត្រឡប់ទៅរកទិដ្ឋភាព និងអារម្មណ៍បែបនេះម្តងទៀតហើយ។
មានមនុស្សមិនតិចទេ ដែលជាអ្នកចូលចិត្តសមុទ្រ និងតែងតែប្រាថ្នាទៅកម្សាន្តទៅលេងតំបន់មាត់សមុទ្រណា ដែលមានទេសភាពស្រស់ស្អាត ប្លែកៗ និងជាពិសេសនោះ នៅតំបន់ទាំងនោះ ក៏មានផ្តល់សេវាកម្មល្អទៀតផង។ នៅក្នុងអត្ថបទនេះ គេហទំព័ររបស់យើង នឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យបានស្គាល់ ពីឆ្នេរសមុទ្រទាំង 10 ដែលត្រូវបានគេចាត់ទុកថា ស្រស់ស្អាត និងល្អជាងគេបំផុតនៅក្នុងពិភពលោក។

យោងទៅតាមប្រភពពី Alpha Travel Insurance: Index Ranking បានបង្ហាញថាឆ្នេរសមុទ្រទាំង 10 នោះមានដូចជា:



1. Grace Bay, Turks and Caicos Island = 96 ពិន្ទុ


2. Pink Sands Beach, Harbor Island, (Bahamas) = 91 ពិន្ទុ


3. Anse Source D’Argent, La Digue Island, (Seychelles) = 88 ពិន្ទុ


4. Matira Beach, Bora Bora, French Polynesia = 87 ពិន្ទុ


5. Malmok Beach, Noord, Aruba = 87 ពិន្ទុ


6. Praia do Sancho, Pernambuco, (ប្រទេសប្រេស៊ីល) = 86 ពិន្ទុ


7. Varadero Beach, ប្រទេសគុយបា (Cuba) = 86 ពិន្ទុ


8. Anse Lazio, Praslin Island, (Seychelles) = 85 ពិន្ទុ


9. Sevenn Mile Beach, Cayman Islands = 85 ពិន្ទុ


10. Railay Beach, ប្រទេសថៃ = 84 ពិន្ទុ


ចំណាត់ថ្នាក់ទាំងនេះ បានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗមួយចំនួន រួមមានដូចជា បរិស្ថានធម្មជាតិនៅក្នុងតំបន់ (ទេសភាព សមុទ្រ ឆ្នេរខ្សាច់) កត្តានៃតម្លៃម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្ម ព្រមទាំងការរង្វាយតម្លៃរបស់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅតាមឆ្នេរទាំងនោះផងដែរ។ សម្រាប់អ្នកដែលកំពុងតែប្រាថ្នាទីតាំងមាត់សមុទ្រស្អាតៗ សង្ឃឹមថាអត្ថបទនេះ នឹងជួយអ្នក ក្នុងការជ្រើសមួយនៅក្នុងចំណោមឆ្នេរទាំង 10 បាន សម្រាប់ជាដំណើរកម្សាន្តបន្ទាប់របស់អ្នក។

ប្រភពមកពីhttps://www.forbes.com/sites/duncanmadden/2019/09/19/ranked-the-top-ten-best-beaches-in-the-world/#41d5622c5a4b