អង្គរវត្តកម្ពុជា ទទួលបានចំណាត់ថ្នាក់កំពូលថ្មី ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីអង្គការយូណេស្កូ នៅអាស៊ី ដែលថតរូបស្អាតបំផុត!


អន្តរជាតិ៖ ដូចដែលយើងបានដឹងរួចស្រាប់មកហើយថា ប្រាសាទអង្គរវត្ត ដែលជាមត៌កមហាសាល របស់ប្រទេសកម្ពុជា និងកូនខ្មែរគ្រប់រូប គឺជាសម្បត្តិបេតិកភណ្ឌដ៏សំខាន់មួយ នៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលទទួលបាន ចំណាត់ថ្នាក់កំពូលៗជាច្រើន កន្លងមក ដូចជាកន្លែង ដែលអាចទស្សនា ថ្ងៃរះ/ថ្ងៃលិច បានល្អបំផុតក្នុងពិភពលោក និងជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញ ក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោកផងដែរ។

ថ្មីៗនេះ បើយោងតាមប្រភពពី SEA Infographics ដកស្រង់ពី TimesTravel បានបង្ហាញពីចំណាត់ថ្នាក់ គោលដៅកំពូលទាំង១០ នៃសម្បត្តិបេតិកភណ្ឌពិភពលោក នៅអាស៊ី ដែលផ្តល់ការថតរូប ស្រស់ស្អាតបំផុត។

SEA Infographics បានបញ្ជាក់ផងដែរថា ចំណាត់ថ្នាក់នេះគឺផ្តោតលើលទ្ធផល ដែលទទួលបានពី ការស្ទង់មតិជាក់ស្តែង ពីសំណាក់ភ្ញៀវទេសចរ មកពីបណ្តាប្រទេសជាច្រើន ដែលបានធ្វើដំណើរមកកម្សាន្ត នៅតំបន់អាស៊ី។ ជាក់ស្តែង ប្រាសាទអង្គរវត្តកម្ពុជាយើង គឺទទួលបានចំណាត់ថ្នាក់កំពូល លេខ១ តែម្តង នៅក្នុងតារាងនេះ យកឈ្នះ Taj Mahal របស់ឥណ្ឌា និងមហាកំផែង របស់ប្រទេសចិន។

សម្រាប់ចំណាត់ថ្នាក់លេខ ៤ បានទៅលើ Bagan របស់មីយ៉ាន់ម៉ា, Borobudur របស់ឥណ្ឌូនេស៊ី បានលេខ ៥ និង ឆ្នេរ Halong Bay របស់វៀតណាម ទទួលបានលេខ ៦ ផងដែរ។

នេះគឺជាចំណាត់ថ្នាក់ទាំង ១០ នៃគោលដៅកំពូលទាំង១០ នៃសម្បត្តិបេតិកភណ្ឌពិភពលោក នៅអាស៊ី ដែលផ្តល់ការថតរូប ស្រស់ស្អាតបំផុត។


ប្រភពពី SEA Infographics និង TimesTravel
រូបភាពពី ARUN POV និង អាជ្ញាធរជាតិអប្សរា