ព្រឹត្តិការណ៍សមរាត្រី នៅអង្គរវត្ត ថ្ងៃទី ២១ - ២៣ កញ្ញាឆ្នាំ២០២៤ ទាក់ទាញភ្ញៀវទេសចរសរុបជាង ៣ម៉ឺន៨ពាន់នាក់!
សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលទទួលបានពី មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៤ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្តរយៈពេល៣ថ្ងៃ គឺថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៤។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី៣នៃព្រឹត្តិការណ៍សមរាត្រី ដែលត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនាសមរាត្រីនៅអង្គរវត្ត មានចំនួន ៥ ៩៩៦នាក់ ក្នុងនោះទេសចរបរទេសមាន ៥៩៦នាក់។
ដូចគ្នានេះដែរ សរុបរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ បានទាក់ទាញភ្ញៀវទេសចរសរុប ៣៨ ២៣៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមាន ២ ០៣៦នាក់។
ប្រភពពី មន្ទីរទេសចរណ៍ខេត្តសៀមរាប
រូបភាពពី Sovanna Kem Photography