Nvidia ទទួលបានតំណែងជាក្រុមហ៊ុនដ៏មានតម្លៃបំផុត លើពិភពលោក (ក្នុងរយៈពេលខ្លី) ជាមួយតម្លៃទីផ្សារ $3.53 trillion!


អន្តរជាតិ៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីប្រភព Peoplematter កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា Nvidia ទទួលបានតំណែងរបស់ខ្លួន ជាក្រុមហ៊ុនដ៏មានតម្លៃបំផុត ក្នុងរយៈពេលខ្លី ជាមួយនឹងតម្លៃទីផ្សារ $3.53 trillion ដែលជម្រុញដោយ ការកើនឡើងនៃតម្រូវការ សម្រាប់បន្ទះឈីប AI supercomputing របស់ខ្លួន។

គូសសម្គាល់ដែរថា ការកើនឡើងនេះកើតឡើង នៅពេលដែលអាជីវកម្មកាន់តែច្រើន បានបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដែលជម្រុញឱ្យមានតម្រូវការខ្ពស់ សម្រាប់បន្ទះឈីបឯកទេស របស់ Nvidia។

គួរឲ្យដឹងដែរថា ភាគហ៊ុនរបស់ Nvidia បានកើនឡើងជិត 18% នៅក្នុងខែតុលា ដែលមួយផ្នែកត្រូវបានជម្រុញដោយ មូលនិធិចំនួន 6.6 ពាន់លានដុល្លារ របស់ OpenAI នាពេលថ្មីៗនេះ ដោយសារ OpenAI ពឹងផ្អែកលើបច្ចេកវិទ្យារបស់ Nvidia សម្រាប់ training models ដូចជា GPT-4 ជាដើម។

យោងតាម Russ Mold នៃ AJ Bell បានសង្កត់បញ្ជាក់ថា Nvidia មានទីតាំង និងលក្ខខណ្ឌល្អ ក្នុងការទទួលបានអត្ថប្រយោជន៍ ពីតម្រូវការដែលកំពុងបន្ត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI កម្រិតខ្ពស់ ដែលកំពុងមាន និងជំនាន់ក្រោយៗទៀត។

 

ប្រភព៖ Peoplematter & Seasia .co