ក្រុមអ្នកអភិរក្ស បានធ្វើការសម្អាតមហាសមុទ្រដោយប្រើនាវាភ្ជាប់ជាមួយឆត្រយោង ក្នុងការប្រមូលសំរាម ដោយរក្សាល្បឿនថេរមួយ!

នេះគឺជាជំហ៊ាននៃការចាប់ផ្តើមថ្មីមួយ សម្រាប់បរិស្ថាននៃមហាសមុទ្រ តាមរយៈរបាំងការពារដែលមានរាងជាអក្សរ U អូសសម្អាតដោយនាវាប្រើឆត្រយោង នៅតាមមហាសមុទ្រប៉ាស៊ីហ្វិក សម្រាប់ប្រមូលសំរាមប្លាស្ទិច ដែលអាចយកទៅច្រាំងសមុទ្រ និងយកកាកសំណល់ទាំងនោះយកមកកែច្នៃ ជារបស់អាចប្រើឡើងវិញបាន។ 

 

ពេលនេះក្រុមការងារអភិរក្សសមុទ្រ កំពុងរាយការណ៍ថា ពួកគេបានយកឈ្នះឧបសគ្គនានាជាច្រើនគួរឲ្យកត់សម្គាល់ ក្នុងយន្តការវាយឲ្យចំគោលដៅសម្អាត ដើម្បីកែសំរួលបញ្ហាដែលទាក់ទងទៅនឹងល្បឿននៃនាវាប្រមូលសំរាម ដែលកំពុងតែធ្វើដំណើរតាមមហាសមុទ្រ។

ក្រុម The Great Ocean Cleanup បានប្រើប្រាស់នាវាដែលមានយុថ្កាជាអក្សរ U ធ្វើដំណើរតាមមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងការប្រមូលសំរាមផ្សេងៗ ជាកាកសំណល់ជាច្រើនប្រភេទដូចជាកំទេចកំទី នៃកំប៉ុង សារធាតុជ័រ និងប្លាស្ទិចជាដើម។ ពួកគេបានសន្និដ្ឋាន ព្រមទាំងបានឃើញថា សំរាមជាប្លាស្ទិចជាច្រើនបានកំពុងអណ្តែតនៅលើផ្ទៃទឹក និងត្រូវបានរុញរសាត់ទៅមុខ ក្នុងល្បឿនខុសៗគ្នា អាស្រ័យទៅតាមចរន្តរលកលើផ្ទៃទឹក និងខ្យល់។

អញ្ចឹងទៅលើកម្រិតខុសគ្នានៃល្បឿននេះ គឺជាចំណុចគោលនៃការបង្កើតគម្រោងនេះ ពីព្រោះគោលដៅរបស់ក្រុមអភិរក្សបរិស្ថានសមុទ្រមិនត្រឹមតែប្រមូលប្លាស្ទិច ជាមួយនឹងរនាំងយក្សដ៏ធំតែប៉ុណ្ណោះទេ តែក៏ជាការស្តុកសំរាមទាំងនោះ មួយរយៈធំដែរ ទម្រាំដល់ពេលមនុស្សនៅលើដីគោក ចុះអន្តរាគមន៍ប្រមូលវាទៅច្រាំង និងធ្វើការបំលែង សម្រាប់ទុកប្រើប្រាស់ជាថ្មីម្តងទៀត។ នេះក៏ព្រោះតែរបាំងប្រមូល និងស្តុកសំរាមនៅលើមហាសមុទ្រនេះ វាស្ថិតនៅរយៈចម្ងាយឆ្ងាយពីច្រាំងសមុទ្រ អាចដល់ទៅ 5 ដងឯណោះពីរយៈចម្ងាយនៃស្ថានីយសមុទ្រ ទៅកាន់ដីគោក។

ប្រព័ន្ធដំបូងដែលក្រុមការងារបានដាក់ពង្រាយ នៅតាមមហាសមុទ្របានខូចខាត និងបែកធ្លាយ ព្រមទាំងបានធ្លាយសំរាមចូលទៅក្នុងទឹកវិញ ដោយសារតែស្ថានភាពលំបាកនៃចរន្តទឹករលក និងខ្យល់។ ផ្នែកដែលសំខាន់មួយទៀតនោះ គឺក្រុមអ្នកអភិរក្ស អសមត្ថភាព ក្នុងការរក្សាល្បឿនធម្មតានៃការអូសសំរាមនៅលើផ្ទៃមហាមសមុទ្រ ដែលនៅពេលដែលប៉ះទង្គិច និងការប្រែប្រួលអ្វីមួយ វានឹងខូចខាតតែម្តង។

ដូចនេះហើយ ជាការអាប់ដេតទៅលើចំណុចកូនសោរ នៃល្បឿនអណ្តែត និងអូសសំរាមខុសៗគ្នានេះ ក្រុមអភិរក្សបរិស្ថានសមុទ្របានរៀបចំឡើងវិញដែលពួកគេ មិនចាំបាច់ដឹកសំរាមមកច្រាំងវិញរាល់ពេល ដែលប្រមូលត្រឹមក្នុងរយៈពេលខ្លីនោះទេ។ ក្នុងចំណោមការផ្លាស់ប្តូរនោះគឺថា ពួកគេបានភ្ជាប់នាវារបស់ពួកគេ ជាមួយនឹងឆត្រយោងដ៏ធំមួយ ដែលត្រូវបានរចនាឡើងក្នុងការដើរតួជាយុថ្កាអក្សរ U ដែរ សម្រាប់ជំរុញល្បឿនលំហូរអណ្តែតរបស់សំរាមផ្សេងៗ ដូចនេះប្លាស្ទិចដែលកំពុងតែអណ្តែតនឹងមានល្បឿនលឿន អាចរសាត់ចូលទៅបុកជាបក្នុងសំណាញ់ចំហរ នៃរបាំងឃាំងនេះជាក់ជាមិនខាន។

 

បន្ទាប់ពីសាកល្បងជម្រើសជាច្រើន ក្រុមការងារនេះ បានប្រកាសថាប្រព័ន្ធឆត្រយោងនេះ មានប្រសិទ្ធភាពជាងគេ ដោយវាមានល្បឿនលឿន ក្នុងការរុញសំរាមផ្សេងៗទៅកាន់រនាំងបានច្រើន និងបានជោគជ័យទៀតផង។ បន្ទាប់ពីការរៀបចំឡើងវិញរួចមក ក្រុមនេះបានជួបប្រទះបញ្ហាមួយផ្សេងទៀត ទោះបីវា នឹងងាយស្រួលក្នុងការដោះស្រាយក៏ដោយ។ ប្លាស្ទិចដែលប្រមូលបានមួយចំនួនមានទំនោរ ទៅរកការកំពប់លើខ្សែឃាំង ដែលត្រូវបានប្រើនៅលើផ្ទៃទឹក ដើម្បីទប់ឃាំងនៅនឹងកន្លែងនោះ។ ឥឡូវនេះ វានឹងសាកល្បងប្រព័ន្ធដែលបានកែប្រែ ដោយការពង្រីកបន្ថែមអង្កត់ផ្ចិតនៃខ្សែឃាំងទាំងនេះពី 15 ស.ម (0.5 ហ្វីត) ទៅប្រហែលកន្លះម៉ែត្រ (1.6 ហ្វីត) ដើម្បីផ្ទុកនូវភាពរាយប៉ាយបានល្អជាងមុន និងទប់ស្កាត់ការកំពប់បានល្អជាងមុនដែមទៀត។

ឥឡូវនេះក្រុមការងារកំពុងដំណើរការ ដាក់ពង្រាយការរចនាបថដែលពួកគេ បានកែប្រែនេះ មកធ្វើការតេស្តប្រមូលសំរាមនៅតាមមហាសមុទ្រប៉ាស៊ីហ្វិកហើយ ដែលពួកគេទទួលបានលទ្ធផលល្អជាងការរំពឹងទុកផងដែរ។

 

 

ប្រភពមកពីhttps://newatlas.com/ocean-cleanup-parachutes-plastic/61119/