យោងតាមរបាយការណ៍ចុងក្រោយ របស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) បានឱ្យដឹងថា ឧស្សាហកម្មធនាគារ របស់កម្ពុជា ទទួលបានកំណើនដ៏រឹងមាំ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ នៅក្នុងឆមាសទីមួយនៃឆ្នាំ 2022។ របាយការណ៍បាននិយាយថា ប្រាក់កម្ចីប្រភេទ (Outstanding loans) បានកើនឡើង 23.4 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ 51.5 ពាន់លានដុល្លារអាមេរិក ត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើ របស់អតិថិជន បានកើនឡើង 16 ភាគរយ គិតជាទឹកប្រាក់ដល់ 42 ពាន់លានដុល្លារ។
ប្រាក់កម្ចីនេះត្រូវបានផ្តល់ ទៅឱ្យវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម លំនៅដ្ឋាន សំណង់ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យផលិតកម្ម ក្នុងចំណោមប្រាក់កម្ចីផ្សេងទៀត ដោយបន្ថែមថា កម្ចីមិនដំណើរការ (NPLs) នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចគ្រប់គ្រងបានក្នុងអត្រា 2.6 ភាគរយ និង 2.3 ភាគរយ រៀងគ្នា។ របាយការណ៍នេះបាននិយាយថា ទ្រព្យសកម្មបច្ចុប្បន្ន នៅក្នុងប្រព័ន្ធធនាគារ របស់ប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើងដល់ 75.2 ពាន់លានដុល្លារ ត្រឹមខែមិថុនា ឆ្នាំ 2022 ពោលគឺកើនឡើង 17.2 ភាគរយ ធៀបនឹងខែមិថុនាឆ្នាំ 2021។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីទំនុកចិត្ត សាធារណជនចំពោះ ប្រព័ន្ធធនាគាររបស់ប្រទេស។ គាត់បាននិយាយថា វាក៏បានបង្ហាញឱ្យឃើញផងដែរថា សកម្មភាពសេដ្ឋកិច្ចសង្គម ទាំងអស់ត្រូវបាន ដំណើរការឡើងវិញ យ៉ាងពេញលេញ បន្ទាប់ពីប្រជាជនភាគច្រើន នៃចំនួន 16 លាននាក់របស់ប្រទេសកម្ពុជា ត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19 ។
លោក ជា ចាន់តូ បានមានបាននិយាយថា ភាពរឹងមាំនៃប្រព័ន្ធធនាគារ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្រូបយកផ្នែកមួយ នៃផលប៉ះពាល់នៃវិបត្តិកូវីដ-19 មកលើសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់និរន្តរភាពនៃ សកម្មភាពអាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់។ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាបច្ចុប្បន្ន កម្ពុជាមានធនាគារពាណិជ្ជចំនួន 58, ធនាគារឯកទេសចំនួន 9 និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន 86 ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន 2,614 ព្រមទាំងម៉ាស៊ីនអេធីអឹម ស្វ័យប្រវត្តិចំនួន 3,998 គ្រឿងនៅទូទាំងប្រទេស។ ធនាគារជាតិនៃកម្ពុជា បានបន្ថែមថា បច្ចុប្បន្នមានគណនីបញ្ញើចំនួន 13.2 លាន និងគណនីឥណទានចំនួន 3.5 លាន នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់ប្រទេស។