សឹង្ហបុរី ប្រកាសអាសន្នខណៈសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ដោយសារសង្គ្រាមត្រជាក់អាមេរិក និងចិន

សង្គ្រាមត្រជាក់រវាងមហាអំណាចទាំងពីរ គឺអាមេិក និងចិន មិនត្រឹមតែធ្វើឲ្យសេដ្ឋកិច្ចប្រទេសទាំងពីរខាតបង់ ធ្លាក់ចុះ និងឈានដល់ការប្រកាសអាសន្នប៉ុណ្ណោះទេ សូម្បីតែប្រទេសតូចៗផ្សេងទៀត ក៏រងផលប៉ះតិចតួច ឬធ្ងន់ធ្ងរផងដែរ អាស្រ័យទៅលើទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងនោះ ជាមួយនឹងមហាអំណាចផ្ទាល់។ ជាក់ស្ដែង សឹង្ហបុរី កាលពីថ្ងៃសុក្រកន្លងទៅនេះ បានប្រកាសជាសាធារណៈ អំពីបញ្ហាសេដ្ឋកិច្ច របស់ខ្លួនបានដាំក្បាលចុះ គួរឲ្យព្រួយបារម្មណ៍ខ្លាំង ដោយលើកយកហេតុផលថា មកពីទំនាស់សង្គ្រៀមត្រជាក់អាមេរិក និងចិនកន្លងទៅនេះឯង។

យោងតាមសេចក្ដីប្រកាសអាសន្ន ធ្វើឡើងកាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ដោយអាជ្ញាធរមានសមត្ថកិច្ចរបស់សឹង្ហបុរី បានឲ្យដឹងថា វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើល នៅពេលកំណើនផលិតផលក្នុងស្រុក ក្នុងត្រីមាសទី១ កន្លងទៅបានឡើងដល់ ៤% តែវាគឺជាបញ្ហាល្វីងមុខ នៅពេលត្រីមាសទី២ អត្រាកំណើននោះបានដាំក្បាលចុះដល់ទៅ ៣.៤%។ ការធ្លាក់ចុះ នេះបានធ្វើឲ្យសឹង្ហបុរី ព្រួយបារម្មណ៍ខ្លាំងទៅលើផលប៉ះពាល់របស់ខ្លួន ព្រោះវាគឺជាខែលដែកមួយ ដែលប្រទេសមានផ្ទៃដីតូចមួយនេះពឹងផ្អែកទៅលើផលិតផលក្នុងស្រុក ក៏ដូចជាផលិតផលនាំចេញជាអាទិ៍។ 

ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងទីផ្សាររបស់សឹង្ហបុរីបាន ប្រាប់ឲ្យដឹងថា “សង្គ្រៀមត្រជាក់អាមេរិក និងចិន រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បានជះឥទ្ធិពលអាក្រក់ ទៅដល់ការនាំចេញផលិតផល នៃសេដ្ឋកិច្ចទូទាំងពិភពលោក ហើយវាក៏បានប៉ះពាល់ទៅដល់សោមាស នៃការនាំចេញផលិតផលទៅបរទេសរបស់សឹង្ហបុរីទៀតផង ដោយចង្អុលបង្ហាញឲ្យឃើញនូវហានិភ័យ នៃការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់តំបន់អាស៊ីទៀតផត”។ ស្ថិតក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនៅពេលនេះ ក្រុមអ្នកវិភាគ ក៏បានធ្វើសេចក្ដីសន្និដ្ឋានផងដែរថា ប្រទេសសឹង្ហបុរី នៅតែអាចបន្តធ្លាក់ចុះនូវសេដ្ឋកិច្ចរបស់ខ្លួន រហូតដល់ឆ្នាំ ២០២០ ឯណោះ ជាបញ្ហាគប្បីមានដំណោះស្រាយឲ្យបានឆាប់រហ័សបំផុត។

អ្នកសេដ្ឋកិច្ចវិទូនិយាយថា វាក៏នៅមានឱកាស សម្រាប់អាជ្ញាធររូបិយវត្ថុរបស់សឹង្ហបុរី ដែលជាធនាគារកណ្ដាល ចាប់ផ្ដើមធ្វើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ក្នុងការដេញថ្លៃ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិមួយរយៈពេលខ្លីសិន។ សម្រាប់ស្ថានការណ៍ពេលនេះ ផលប៉ះពាល់អវិជ្ជមាននៅលើសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីនទាំងមូល កំពុងចាប់ផ្ដើម ស្របពេលដែលរបាយការណ៍ចេញផ្សាយកាលពីថ្ងៃច័ន្ទកន្លងទៅ បង្ហាញថា សេដ្ឋកិច្ចចិន នឹងដើរទៅមុខ តែស្ថិតនក្នុងល្បឿនមួយយឺតបំផុតក្នុងរយៈពេលជិត ៣០ឆ្នាំ នៅត្រីមាសទទី២ នេះ។ យើងនឹងរង់ចាំមើលថា តើមន្ត្រីទទួលបន្ទុក ដែលពាក់ព័ន្ធ នឹងមានដំណោះស្រាយរបៀបណាទៅលើបញ្ហាអាសន្នមួយនេះ។

 

ប្រភពមកពីBloomberg