ពីរោងចក្រកាត់ដេរក្នុងអំឡុងទសវត្សទី 60 មកក្លាយជាមជ្ឈមណ្ឌលសង្គមថ្មី (Factory Phnom Penh Social Hub)

ក្រុមហ៊ុនស្ថាបត្យកម្ម BLOOM បានសម្របសម្រួល និងកែលម្អរោងចក្រកាត់ដែរចំនួន 5 ហិចតាពីទសវត្សទី 60 ដើម្បីបំលែងទៅជាមជ្ឈមណ្ឌលសង្គមថ្មី ដែលរួមមានកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍វប្បធម៌សិល្បៈ (Culture and Arts) ហាងកាហ្វេ បណ្ណាល័យ និងការិយាល័យធ្វើការ សម្រាប់ទីក្រុងភ្នំពេញ។ 

 

គម្រោងមួយនេះស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខពីរ (#1159) ខណ្ឌមានជ័យ រាជធានីភ្នំពេញ វាមានមូលដ្ឋានលើការជួលរយៈពេលប្រាំឆ្នាំ ដោយការវិនិយោគត្រូវចំណាយថ្លៃដើមច្រើន និងប្រើពេលសាងសង់ត្រឹមតែបីខែប៉ុណ្ណោះ។

 

 

BLOOM បានធ្វើការរួមបញ្ចូលរចនាបថនៃកន្លែងធ្វើការ និងហាងកាហ្វេជាគម្រូនៃដំណើរការអភិវឌ្ឍ។ ផែនការមួយនេះ ក៏មានការយល់ស្របពីក្រុមស្ថាបត្យករដទៃផងដែរ ខណៈកន្លែងនៅសល់ (Free spaces) នឹងត្រូវបានអភិវឌ្ឍក្នុងពេលឆាប់ៗខាងមុខនេះ។ 

 

គោលបំណងក្នុងការបង្កើតមជ្ឈមណ្ឌលមួយនេះ គឺដើម្បីក្នុងគោលការណ៍អភិវឌ្ឍតំបន់ និងផ្តល់ជាទីតាំងដែលអាចសម្របតាម ផ្នត់គំនិតនៃការច្នៃប្រឌិត និងតភ្ជាប់បណ្តាញ នៃការទំនាក់ទំនងគ្នាឲ្យបាន កាន់តែមានប្រសិទ្ធភាព។ ទៅលើគុណភាពវិញ ផ្តើមចេញមានតែក្រុមអ្នកឌីហ្សាញត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ ក្នុងការអនុវត្តគម្រោងឲ្យទទួលបានជោគជ័យ ដែលមានដូចជា Palais de Tokyo by Lacation Vassal, និង MASP by Lina Bo Bardi ជាដើម។

 

គោលដៅមួយផ្សេងទៀតនោះគឺដើម្បីរក្សារូបរាង ចំណាប់អារម្មណ៍ បន្តមកពីរចនាសម្ព័ន្ធចាស់ដែលមាននៅទីនេះ ប៉ុន្តែក៏មានរចនាសម្ព័ន្ធថ្មីខ្លះ ត្រូវបានបង្កើតឡើងឲ្យសមស្របទៅតាមបច្ចេកវិទ្យា នៃទំនើបភាពផងដែរ។ ដូចនេះក្រុមស្ថាបត្យករបានសម្រេចប្រើ រចនាសម្ព័ន្ធឈើរឹងដែលមានស្រាប់ បង្កើតជាសោភ័ណភាពមួយបែប និងមានបូកស៊ីម៉ង់នៅផ្នែកខាងក្រោម ដើម្បីបង្ហាញពីភាពរឹងមាំ នៃផ្នែកសំខាន់ៗមួយចំនួន។ 

 

ក្រៅពីនេះក៏មានប្រើប្រាស់នូវបេតុង ស៊ីម៉ង់ប្លុក (Cement Blocks) ក្បឿងស៊ីម៉ង់ និងបន្ទះដែកថែបព័ទ្ធជុំវិញក្បឿងផងដែរ។ គ្រឿងសង្ហារឹមនិងបង្អួចខ្លះ ត្រូវបានផលិតនៅក្នុងស្រុក និងធ្វើពីឈើ ដើម្បីបំពេញរចនាបថឈើរឹង។ 

 

គម្រោងទាំងមូលផ្អែកលើសេរីភាព ដែលនៅពេលដែលមនុស្សម្នាក់ចូលមកដល់ទីនេះ នឹងអាចបំពេញនូវចំណុចខ្វះខាតរបស់គេ ឬអាចស្វែងរកអ្វីមួយ ដែលសមស្របទៅតាម តម្រូវការរបស់គេបាន។ វាគឺជាស្ថាបត្យកម្មបែប ស្ថាបនា និងកែលម្អឡើងវិញ (Renovation Architecture) ធំជាងគេទីមួយនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះយុទ្ធសាស្ត្ររបស់ BLOOM គឺផ្អែកទៅលើការអភិវឌ្ឍរចនាសម្ព័ន្ធដែលមានស្រាប់ ខណៈពេលដែលត្រូវយកបំពេញឲ្យ គោលដៅថ្មី។ គម្រោងមួយនេះ ក៏មានការសង្កត់ធ្ងន់ នៃស្ថានភាពទីតាំងដែលត្រូវបានរកឃើញ និងប្រែក្លាយវាទៅជាកន្លែងដែលអ្នកផលិតចង់បាន។

 

ដើម្បីឲ្យសមស្របទៅនឹងកញ្ចប់ថវិកាដែលមាន ផ្តើមឡើងពី BLOOM បានកំណត់គោលដៅច្បាស់លាស់ជាមុន ដើម្បីបានដឹងថា តើនឹងត្រូវប្តូរទីតាំងនេះទៅជាអ្វីសិន? បន្ទាប់ពីនេះមក គឺពួកគេចាប់ផ្តើមរៀបចំប្លង់ និងចាប់ផ្តើមការសាងសង់តែម្តង។ នៅក្នុងបរិវេណរបស់ Phnom Penh Social Hub នេះ ចាប់តាំងពីផ្នែកដំបូល ដែលមានស្រាប់នោះ អាចអនុញ្ញាតឲ្យចន្លោះនៅផ្នែកខាងក្រោមមានពន្លឺជះចូល និងមានខ្យល់ចេញចូល បានគ្រប់គ្រាន់ផងដែរ។ បន្ទប់ការិយាល័យអាចនឹងតូចជាងមុន និងបន្ទប់នៃហាងកាហ្វេមានភាពស្ងប់ស្ងាត់ល្អ ហើយក៏ត្រូវនឹងរៀបចំ បំពាក់នូវម៉ាស៊ីនត្រជាក់ ឲ្យបានគ្រប់កន្លែងផងដែរ ដើម្បីឲ្យអ្នកដែលចូលមកដល់មានផាសុកភាព។

 

Phnom Penh Social Hub គឺជាឧទាហរណ៍មួយ សម្រាប់យុវជនកម្ពុជា ជាពិសេសទៅលើក្រុមស្ថាបត្យកម្មក្នុងស្រុកផ្ទាល់ ដើម្បីបង្កើតអនាគតថ្មីប្រកបដោយភាពច្នៃប្រឌិត នៅក្នុងអាគារចាស់។ សង្ឃឹមថាគំរោងនេះ នឹងជម្រុញអ្នកប្រើប្រាស់អោយបង្កើតការយល់ដឹង អំពីទីកន្លែងជាមួយនឹងការច្នៃប្រឌិត ខណៈពេលដែលពួកគេរីករាយនឹងសេរីភាព និងលទ្ធភាពដែលការរៀបចំ បើកចំហរបស់មជ្ឈមណ្ឌលនេះផ្តល់ជូនពួកគេ។

 

ជារួមទៅ អាចនិយាយបានថា Factory Phnom Penh Social Hub ជាការច្នៃប្រឌិតខ្ពស់ នៃសំណង់ស្ថាបត្យកម្មដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើង ដោយវានឹងផ្តល់អារម្មណ៍ស្រស់ស្រាយ និងអាចឲ្យដែលចូលទៅទទួលបានបទពិសោធន៍ថ្មីៗនៃការរៀបចំតុបតែង ការសម្របខ្លួនទៅនឹងតម្រូវការក្នុងពេលបច្ចុប្បន្ន និងជាច្រើនផ្សេងៗទៀតផងដែរ។

 

សម្រាប់ចូលទៅកាន់ព័ត៌មានបន្ថែម: អាច ចុចទីនេះ បាន!

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភពមកពីhttps://www.archdaily.com/923724/factory-phnom-penh-social-hub-bloom-architecture