ផ្ទះសម្រាកលំហែដ៏ប្លែកមួយនេះ មានបន្ថែមអាងហែលទឹកនៅខាងលើដំបូល និងមានពន្លឺថ្ងៃធម្មជាតិជះចូលនៅពីខាងក្រោម

នេះអាចមិនមែនជារចនាបថផ្ទះ សម្រាប់មនុស្សទូទៅបានកសាងឡើង ក្នុងការស្នាក់នៅជាអចិន្ត្រៃយ៍នោះទេ ជាមួយនឹងគ្រោងបេតុងដែលសាងសង់មិនទាន់រួចរាល់នៃគម្រោងចាស់ បានធ្វើឲ្យវាបង្កើតបានជារចនាបថមួយប្លែកមិនធ្លាប់មាន ដែលមើលទៅមិនធម្មតា ហើយក៏គួរឲ្យចាប់អារម្មណ៍ផងដែរ។ 

 

ផ្ទះមួយនេះ ត្រូវបានច្នៃចេញជាផ្ទះសម្រាកលំហែ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ព្រៃមួយ ក្នុងប្រទេសព័រទុយហ្គាល់ ដោយផ្នែកដំបូលរបស់វាមានអាងហែលទឹកដ៏ធំ រួមបញ្ចូលគ្នា ហើយវាមានតំបន់បែប outdoor patio ចំនួនបី ដែលធានាថា នឹងមានពន្លឺព្រះអាទិត្យបែបធម្មជាតិ ជះចូលទៅកាន់ពាសពេញផ្នែកខាងក្នុងរបស់វា។

 

Casa Trevo (ឬ Trefoil House) ត្រូវបានគេដាក់ឈ្មោះតាមទម្រង់ Trefoil ដែលទម្រង់ទាំងមូលរបស់វា ត្រូវបានវាស់ និងមានទំហំសរុបប្រមាណ 300 ម៉ែត្រការ៉េ ឬប្រហែល 3,230 ហ្វីតការ៉េ ដែលលាតសន្ធឹងចំនួនពីរជាន់។ រចនាសម្ព័ន្ធបេតុងរបស់វាត្រូវបានដាក់នៅនឹងកន្លែង (cast on-side) ហើយផ្ទះនេះត្រូវបានបញ្ចប់កាលពីប៉ុន្មានខែមុន។

 

ក្រុមហ៊ុនស្ថាបត្យកម្ម Double O Studio ដែលទទួលបន្ទុកក្នុងការសាងសង់ផ្ទះមួយនេះ ក៏បានពន្យល់ដែរថា “គម្រោងនេះស្ថិតនៅក្នុងតំបន់ព្រៃស្រល់ ដែលមានកម្ពស់ដីខ្ពស់ជាងដីខ្សាច់។ 

 

នៅខាងក្នុង បន្ទប់ត្រូវបានរៀបចំឡើងនៅជុំវិញ Outdoor-patios ចំនួន 3 រាងជារង្វង់។ ពួកវាមានមុខងារដូចជាការពង្រីកទីធ្លាខាងក្នុង ក៏ដូចជាការបើកទ្វារយ៉ាងធំសម្រាប់ បន្ទប់ទទួលភ្ញៀវមួយចំនួននៅខាងក្រោម និងបន្ទប់គេងនៅខាងលើ។ រចនាបថខាងក្រោមនេះ ក៏កាន់ធ្នឹមមិនជ្រាបទឹកផងដែរ ដែលវាបម្រើជាអាងហែលទឹកមួយនៅលើដំបូល ហើយលាតសន្ធឹងពីលើទីធ្លាខាងក្រោមតែម្តង។” 

 

ផ្នែកខាងក្នុង ដែលបានថតរូបសម្គាល់មុន ពេលម្ចាស់វារើចូល និងមិនមានគ្រឿងសង្ហារិម ឬរុក្ខជាតិទន់ៗ ដើម្បីបិទគែមបេតុងទាំងអស់នោះឡើយ ក្នុងនោះក៏រួមមាន បន្ទប់បរិភោគអាហារ បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក និងផ្ទះបាយ ដែលរៀបចំឡើងនៅជុំវិញបន្ទប់កណ្តាលក្រោមដី ដែលមានពន្លឺជះចូលគ្រប់គ្រាន់។ ផ្ទះនេះ ក៏មានបន្ទប់គេងបី នៅជាន់ខាងលើ មានបន្ទប់ទឹក 3 ផងដែរ។

 

តំបន់ដំបូលអាចទៅដល់បាន តាមកាំជណ្ដើរជញ្ជាំងពីខាងក្រៅ ឬប្រើជណ្តើរខាងក្នុង និងមានផ្ទៃរាបស្មើ និងបន្ទះសូឡាខ្លះៗ ក្រៅពីនេះមានអាងហែលទឹកដ៏សំខាន់ ដែលមើលទៅគួរអោយទាក់ទាញ នៅពេលបំភ្លឺដោយភ្លើង នៅពេលយប់។

 

យ៉ាងណា យើងក៏ពុំទទួលបានព័ត៌មានបង្ហាញថា សម្រាប់គម្រោងមួយនេះ នឹងប្រើថវិកាសាងសង់អស់ប៉ុន្មាននៅឡើយទេ។ 

 

ទន្ទឹមនឹងនេះ យើងក៏ទទួលបានគម្រោងស្រដៀងគ្នាមួយចំនួន ដែលមានអាងហែលទឹករួមបញ្ចូលទៅនឹងដំបូលរផងដែរ ដែលរួមមានដូចជា Casa Brutale និង Casa B។