នៅក្នុងខែមករា ដើមឆ្នាំ២០២១ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការជូនដល់គម្រោងវិនិយោគរោងចក្រ សហគ្រាសចំនួន ១១ កន្លែង ដែលមានតម្លៃទឹកប្រាក់ ៤៣.៨ លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់សរុប ៧,៨៥៤ កន្លែង។
១. ក្រុមហ៊ុន Jian Yuan Tong Garment Co., Ltd គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារ D12 ស្ថិតនៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤ លានដុល្លារ អាចបង្កើតការងារបាន ៣៦៤ កន្លែង។
២. ក្រុមហ៊ុន Polymer Plastic Products (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៣.៩ លានដុល្លារ និងអាចបង្កើតការងារបាន ២០០ កន្លែង។
៣. ក្រុមហ៊ុន Changhui (Cambodia) Handbag MFR Co., Ltd គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ២.៤ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧១៨ កន្លែង។
៤. ក្រុមហ៊ុន HC Global Textile Co., Ltd គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិគោងឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧.៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៤៣ កន្លែង។
៥. ក្រុមហ៊ុន New Era (Cambodia) Cashmere Textile Co., Ltd គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅផ្លូវជាតិលេខ ២១A ភូមិព្រែកត្រែង សង្កាត់សិត្យូ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៥.៧ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៥១ កន្លែង។
៦. ក្រុមហ៊ុន City Printing (Cambodia) Company Limited គម្រោងបង្កើតរោងចក្រផលិតប្រអប់ក្រដាសកាតុង និងផលិតផលវេចខ្ចប់ធ្វើពីក្រដាសគ្រប់ប្រភេទ មានទីតាំងនៅផ្លូវជាតិលេខ៤ ភូមិតាកេរិ៍្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣ លានដុល្លារ និងអាចបង្កើតការងារបាន ២១៤ កន្លែង។
៧. ក្រុមហ៊ុន Brightness (Cambodia) Garment Factory Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគនៅផ្លូវជាតិលេខ២ ភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.១ លានដុល្លារ និងអាចបង្កើតការងារបាន ៧០២ កន្លែង។
៨. ក្រុមហ៊ុន Taperite Plastic Co., Ltd គម្រោងបង្កើតរោងចក្រផលិតបង់ស្អិតគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិត្រាញ់តាបាញ់ និងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧ លានដុល្លារ និងអាចបង្កើតការងារបាន ២០០ កន្លែង។
៩. ក្រុមហ៊ុន Xin Yunfeeng (Cambodia) Fashion Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤ លានដុល្លារ និងអាចបង្កើតការងារបាន ៦១៤ កន្លែង។
១០. ក្រុមហ៊ុន Unicorn Footwear Co., Ltd គម្រោងបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឹ មានទុនវិនិយោគប្រមាណ ៥.៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៩១០ កន្លែង។
១១. ក្រុមហ៊ុន Luarence Footwear Co., Ltd គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៦ លានដុល្លារ និងអាចបង្កើតការងារបាន ១,១៣៨ កន្លែង។