នៅចុងខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្ដល់វិញ្ញាបនបត្រ ចុះបញ្ជីជូនក្រុមហ៊ុនចំនួន ៤ ដែលបានស្នើវិនិយោគ បង្កើតរោងចក្រស្បែកជើង រោងចក្រគ្រឿងសង្ហារឹម និងរោងចក្រផលិត សម្ភារៈវេចខ្ចប់ នៅក្នុងខេត្តកណ្ដាល និងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ ដែលសរុបជាទឹកប្រាក់ ១៧ លានដុល្លារ និងអាចបង្កើតការងារជូន ប្រជាពលរដ្ឋចំនួន ២.៨០០ កន្លែង។
១. ក្រុមហ៊ុន R.G. Footwear (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតស្បែកជើង មានទីតាំងស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានទុនវិនិយោគសរុប ៥,៦ លានដុល្លារ និងអាចបង្កើតការងារបាន ១.៣២៨ កន្លែង។
២. ក្រុមហ៊ុន Xing Gang Wood Industry (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣,៩ លានដុល្លារ និងអាចបង្កើតការងារបាន ២៥០ កន្លែង។
៣. ក្រុមហ៊ុន Zhejiang Jeni Furniture Co., Ltd គម្រោងបង្កើតរោងច្រកផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ មានទុនវិនិយោគ ១ លានដុល្លារ និងអាចបង្កើតការងារបាន ៤០០ កន្លែង។
៤. ក្រុមហ៊ុន FF.LL (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគសរុប ៦,៥ លានដុល្លារ និងអាចបង្កើតការងារចំនួន ៨៣០ កន្លែង។