ទីក្រុងមានហេដ្ឋារចនាសម្ព័ន្ធល្អ គឺជាទីក្រុងដែលត្រូវបានរៀបចំឡើងតាមប្លង់មេ ដែលធានាបាននូវស្ថេរភាព សុវត្ថិភាពក្នុងការរស់នៅ ក៏ដូចជាបង្កើននូវភាពងាយស្រួលក្នុងប្រើប្រាស់ក្បាលម៉ាស៊ីនរបស់ប្រទេសនីមួយៗ។ ក្នុងនោះទីក្រុង គឺជាផ្នែកដ៏សំខាន់មួយរបស់ជាតិ ដោយបច្ចុប្បន្ន មានទីក្រុងជាច្រើនបានកំពុងប្រកួតប្រជែងគ្នា ហើយមានតែប៉ុន្មានប៉ុណ្ណោះ ដែលឈរនៅលើតារាងកំពូល ជាទីក្រុងមានតម្លៃថ្លៃមិនគួរឲ្យជឿ នេះបើយោងតាមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅ។
ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ម្ចាស់ដំណែងទីក្រុងមានតម្លៃខ្ពស់ជាងគេលើពិភពលោកត្រូវបានទៅលើទីក្រុងចំនួន 3 រួមមានដូចជាទីក្រុងប៉ារីស ហុងក្រុង និងម្ចាស់ដំណែង 5 ឆ្នាំជាប់គ្នាគឺទីក្រុងសង្ហបុរី ដែលនៅជិតស្រុកខ្មែរយើងនេះដែរ។ ក្រុមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចបានប្រកាសឲ្យដឹងនូវតម្លៃ នៃការរស់នៅទូទាំងសកលលោកក្នុងរបាយការណ៍របស់ខ្លួនថា ការប្រៀបធៀបតម្លៃនៃរបស់របរប្រើប្រាស់ ចំណីអាហារប្រមាណជា ១៦០មុខ តាមបណ្តាទីក្រុង 133 ជុំវិញពិភពលោកដើម្បីសិក្សា និងវាយតម្លៃ ដោយជាលិទ្ធផលទីក្រុងប៉ារីស ជាទីក្រុងតែមួយគត់ក្នុងតំបន់អីរ៉ុប ដែលដណ្តើមដំណែងលេខ1 ដែលឆ្នាំទៅមិញទទួលបានចំណាត់ថ្នាក់លេខ២។ ទីក្រុងនេះត្រូវបានគេស្គាល់នូវស្នាដៃសិល្បៈ ម្ហូបអាហារដ៏សម្បូរបែប ហើយក៏ជាងទីក្រុងសម្រាប់អ្នកចូលចិត្តផលិតផលម៉ាកល្បីៗ សណ្ឋាគារលំដាប់ទំនើបៗ។
កាន់តែប្រសើរជាងមុនបន្ថែមទៀតនោះគឺថា ឈរជើងក្នុងចំណាត់ថ្នាក់លេខ 4 នាឆ្នាំ 2018 កន្លងទៅ ទីក្រុងហុងកុងបានឡើងមកឈរជើងលេខ 1 ក្នុងឆ្នាំនេះមិនចាញ់ស៊ីងហ្គាពួរទេ ហើយក៏ជាទីក្រុង ដែលប្រមូលផ្ដុំដោយសេដ្ឋីៗ ប្រមាណ ៩៣ នាក់។ ទីក្រុង ដែលនៅភូមិភាគអាគ្នេយ៍នៃប្រទេសចិនមួយនេះ គឺជាទីក្រុងមានតម្លៃមហាសាល ដែលបានកើនឡើងនូវតម្លៃអចលនទ្រព្យក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះ តាមរយៈ គម្រោងអាផាតមិន លក្ខណៈតូចធំនិង វិមានស្កមស្កៃជាច្រើនរីកដុះដាលដូចផ្សិតឥតឈប់ឈរ។ ហេតុនេះទីក្រុងទាំងពីរ ដែលរួមមានហុងកុង និងសិង្ហបុរី បានចែករំលែកឋានៈលេខ 1 ជាមួយគ្នានាឆ្នាំ 2019 នេះ ដែលជាទីក្រុងតម្លៃថ្លៃមហាសាល បើធៀបទៅនឹងទីក្រុងជាច្រើនផ្សេងៗទៀតក្នុងពិភពលោកបច្ចុប្បន្ន។
សរុបមកទីក្រុងលេខ 1 មានតម្លៃថ្លៃជាងគេ ដោយយោងទៅលើកត្តាផ្សេងៗគ្នាទាំងបី ដែលរួមមានដូចជា ទីក្រុងប៉ារីស ជាទីក្រុងលេខមួយនៅបែកអឺរ៉ុប ក៏ដូចជាទីក្រុងហុងកុង បែកអាគ្នេយ៍នៃប្រទេសចិន និងសិង្ហបុរី ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាទីក្រុងឈរនៅលើតារាងកំពូល ដែលមានតម្លៃថ្លៃជាងគេនាពេលបច្ចុប្បន្ន តែយើងពិតជាសរសើរដល់ប្រទេសសិង្ហបុរី ដែលបានកាន់តំណែងនេះបានរហូតដល់ទៅ 5 ឆ្នាំជាប់ៗគ្នាកន្លងមក ក៏ប៉ុន្តែវាក៏អាចនឹងមានការប្រែប្រួលសម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀតក៏ថាបាន។