គន្លឹះ ៥ យ៉ាងងាយៗ ក្នុងការកាត់បន្ថយអារម្មណ៍ស្រេ្តស!

មនុស្សគ្រប់រូប តែងជួបប្រទះនូវភាពតានតឹងខ្លះនៅក្នុងជីវិតរបស់ពួកគេ មិនថាមកពីការងារ ទំនាក់ទំនង ផ្នែកហិរញ្ញវត្ថុ បញ្ហាគ្រួសារ ឬគ្រាន់តែបញ្ហាប្រឈមខ្លះ ដែលជីវិតរបស់ពួកគេជួបប្រទះរាល់ថ្ងៃនោះទេ។ វាអាចឲ្យយើងមានអារម្មណ៍ថាអស់កម្លាំង ហើយក៏ចាប់ផ្តើមប៉ះពាល់ដល់គុណភាពជីវិតរបស់យើងដែរ ប្រសិនបើយើងមិនចាត់វិធានការណ៍ដើម្បីកាត់បន្ថយវា។

បើយោងតាមអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត បានណែនាំពីវិធីសាស្ត្រជាច្រើនផ្សេងៗគ្នា ក្នុងការកាត់បន្ថយស្រ្តេស ប៉ុន្តែសម្រាប់អត្ថបទនេះ យើងនឹងលើកយកមកនូវ ៥ ចំណុចងាយៗ ដែលអ្នកទាំងអស់គ្នា អាចចាប់ផ្តើមចាប់យក មកអនុវត្តបានចាប់ពីពេលនេះតទៅ។

 

១/ ជ្រើសរើសប្រើអាហារបំប៉ន

ជម្រើសទីមួយ សម្រាប់មនុស្សជាច្រើន ដែលស្វែងរកការគ្រប់គ្រងស្ត្រេសប្រកបដោយប្រសិទ្ធភាព គឺការជ្រើសយកអាហារបំប៉ន។ ឧទាហរណ៍ដូចជាគ្រាប់ថ្នាំ Ashwagandha (ដែលទូទៅគេស្គាល់ថាជា KSM-66) មានគ្រឿងផ្សំពីរុក្ខជាតិដ៏មានឥទ្ធិពល ដែលផ្តល់នូវវិធីធម្មជាតិក្នុងការជួយរាងកាយអ្នក ដើម្បីអាចគ្រប់គ្រងភាពតានតឹង និងភាពធុញថប់បាន។ 

មានភស្តុតាងផងដែរ ដែលបង្ហាញថាសារធាតុម៉ាញ៉េស្យូម (Magnesium) អាចកាត់បន្ថយស្ត្រេស បំបាត់ការគេងមិនលក់ និងជួយរក្សារបៀបគេងឱ្យមានសុខភាពល្អ។ តាមពិត ម៉ាញ៉េស្យូមគឺជាសារធាតុដែលខ្វះខាតទូទៅបំផុតទី ២ ក្នុងចំណោមមនុស្សពេញវ័យ ដែលជម្រើសអាហារបំប៉ន គឺជាដំណោះស្រាយរហ័សដែលមានប្រសិទ្ធភាព។

 

២/ ការធ្វើលំហាត់ប្រាណ

មិនថាអ្នកជាអ្នកចូលចិត្តហាត់ប្រាណ ឬអ្នកដែលមិនចូលចិត្តគំនិតនៃការហាត់ប្រាណទេ ការធ្វើឱ្យរាងកាយរបស់អ្នកសកម្មបំផុត ត្រូវបានបង្ហាញថាអាចកាត់បន្ថយការថប់បារម្ភ និងបំបាត់ភាពតានតឹងផ្លូវចិត្ត។ នេះដោយសារតែការហាត់ប្រាណ មានឥទ្ធិពលខ្លាំងទៅលើអរម៉ូនរបស់អ្នក ក្នុងពេលដំណាលគ្នា វាក៏កាត់បន្ថយកម្រិតអរម៉ូនស្ត្រេស (stress hormone) និងបញ្ចេញអរម៉ូន endorphins (សារធាតុគីមីដែលជួយបង្កើនអារម្មណ៍ និងដើរតួជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិ)។

នេះមិនមែនមានន័យថា អ្នកចាំបាច់ត្រូវក្លាយ ជាអ្នករត់ចម្ងាយឆ្ងាយ ដើម្បីមើលពីអត្ថប្រយោជន៍នោះទេ ចលនាណាមួយសម្រាប់រាងកាយរបស់អ្នក គឺមានប្រយោជន៍ សូម្បីតែដើរតែកន្លះម៉ោងក៏ដោយ។ ការគ្រប់គ្រងសុខភាពរាងកាយរបស់អ្នក អាចផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក នៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ជឿជាក់ លើថាមពលនៃរាងកាយរបស់អ្នក។

 

៣/ ចាប់ផ្តើមធ្វើកំណត់ហេតុប្រចាំថ្ងៃ

ខណៈពេលដែលអាហារបំប៉ននិងលំហាត់ប្រាណ គឺជាជម្រើសមានប្រយោជន៍សម្រាប់កាត់បន្ថយស្ត្រេស ដែលមានស្រាប់ ការធ្វើកំណត់ហេតុប្រចាំថ្ងៃ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ដើម្បីឈានទៅរកឬសគល់ នៃភាពតានតឹងរបស់អ្នក ហើយចាប់ផ្តើមការពារភាពតានតឹងបន្ថែមទៀត។ ពេលខ្លះការសរសេរអ្វីដែលធ្វើឱ្យមានការថប់បារម្ភចេញមក អាចជួយខ្ចប់រឿងទាំងនោះចេញពីក្នុងការគិតរបស់បាន។

ផ្នែកសំខាន់មួយទៀតនៃការសរសេរកំណត់ហេតុ គឺការសរសេរនូវអ្វីដែលអ្នកមានអារម្មណ៍រំភើប ឬដឹងគុណទៅលើអំពើល្អណាមួយ។ តាមរយៈការផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់អ្នក ទៅជាការបញ្ជាក់បែបវិជ្ជមាន ជាជាងអារម្មណ៍អវិជ្ជមាន អ្នកអាចចាប់ផ្តើមបណ្តុះបណ្តាលខួរក្បាលរបស់អ្នក ឱ្យមានភាពធន់ទៅនឹងស្ថានភាពស្ត្រេសបាន។

 

៤/ ចំណាយពេលជាមួយនឹងមិត្តភ័ក្រ និងគ្រួសារ

នៅពេលអ្នកមានអ្វីរំខានអ្ន កឬធ្វើឱ្យអ្នកមានអារម្មណ៍តប់ប្រមល់ គ្មានអ្វីប្រសើរជាងការផ្តល់ពេលវេលាទំនេរដែលអ្នកមាន ឱ្យមិត្តភក្តិនិងក្រុមគ្រួសារ ដោយការកំដររបស់ពួកគេ ជាការរំខានអារម្មណ៍ស្រេ្តសដ៏ល្អឥតខ្ចោះ។ ការនិយាយតាមរយៈអ្វីខ្លះ ដែលធ្វើឲ្យអ្នកតានតឹង អាចជួយអ្នករកដំណោះស្រាយទៅលើវាបាន និងមានអារម្មណ៍ថាចាប់ផ្តើមធូរស្រាលបន្តិចម្តងៗ។

មិត្តភក្តិនិងក្រុមគ្រួសារគឺជាប្រភពនៃការព្យាបាល ការនិយាយប្រឹក្សាដោយឥតគិតថ្លៃរបស់អ្នក ដូច្នេះធ្វើឱ្យបានច្រើនបំផុត! ពួកគេជាមនុស្សដែលស្គាល់អ្នកច្បាស់បំផុត ដូច្នេះពួកគេទំនងជាអាចដឹងពីអ្វី ដែលត្រូវនិយាយ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ចេញពីអារម្មណ៍អវិជ្ជមាននានារបស់អ្នកបាន។

 

៥/ កំណត់ពេលវេលាសម្រាប់ខ្លួនឯង

ជាមួយនឹងជីវិតមមាញឹក និងកាលវិភាគទាមទារកាន់តែខ្លាំងឡើង មនុស្សភាគច្រើនភ្លេចកំណត់ពេលវេលាដែលមាន ដែលអាចសម្រួលឬធ្វើអ្វីមួយ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ល្អ។ នេះអាចមានន័យថា ការចំណាយពេលច្រើនសម្រាប់ខ្លួនឯង ដូចជាការធ្វើទំនាក់ទំនងជាមួយនឹងមនុស្សល្អៗថ្មីៗ ការចម្អិនអាហារឆ្ងាញ់ៗសម្រាប់ខ្លួនឯង ឬធ្វើលំហាត់ប្រាណអារម្មណ៍ប្រភេទណាមួយ ដែលអ្នកចូលចិត្ត។

 

មិនថា 'ពេលវេលាដែលអ្នកបានកំណត់សម្រាប់ខ្លួនឯង' របស់អ្នកមើលទៅបែបណាទេ ពេលនេះវាអាចឱ្យអ្នកបន្ធូរអារម្មណ៍ និងបញ្ចេញនូវអារម្មណ៍ស្ត្រេសចេញក្រៅបាន វាក៏បញ្ជាក់ប្រាប់ដែរថា សុខភាពផ្លូវចិត្តរបស់អ្នក សមនឹងចំណាយពេលវេលាដើម្បីលំហែ និងបន្ធូរវាចេញដោយខ្លួនឯង។ ការរៀបចំកំណត់ពេលវេលាសម្រាប់ខ្លួនអ្នក និងបង្កើតទម្លាប់បែបនេះ គឺជាផ្នែកសំខាន់មួយនៃការថែទាំខ្លួនឯង។ វាអនុញ្ញាតឱ្យអ្នកពិនិត្យឆែកឆេរជាមួយខ្លួនឯង ហើយពិតជាដឹង ពីអ្វីដែលធ្វើឱ្យអ្នកតានតឹងបាន។

 

សង្ឃឹមថាអត្ថបទនេះ បានផ្តល់ឱ្យអ្នកនូវគំនិតមួយចំនួន អំពីរបៀបដែលអ្នកអាចធ្វើឱ្យប្រសើរឡើង នូវវិធីដែលអ្នកដោះស្រាយជាមួយនឹងភាពតានតឹង ដើម្បីកាត់បន្ថយអារម្មណ៍វិជ្ជមានទាំងនោះ ហើយប្រែក្លាយខ្លួនអ្នកជាមនុស្សរីករាយ និងមានសុខភាពល្អ។ ការស្វែងយល់ពីវិធីសាស្រ្តកាត់បន្ថយស្ត្រេស គឺជាដំណើរការមួយ ប៉ុន្តែអ្នកអាចចាប់ផ្តើមដោះស្រាយបញ្ហាស្ត្រេសរបស់អ្នក ដោយស្វែងយល់ពីរាងកាយរបស់អ្នក និងអ្វីដែលវាត្រូវការជាចាំបាច់។