ទឹកធ្លាក់ ភ្នំ៥៣ ឬក៏គេច្រើនហៅថា ជ្រោះ ភ្នំ៥៣ មានទីតាំងស្ថិតនៅ ភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ទឹកធ្លាក់ ភ្នំ៥៣ ស្ថិតនៅក្នុងប្រភេទ៖ ទឹកជ្រោះឬទឹកធ្លាក់, ព្រៃភ្នំ។ រីឯចំណុចសំខាន់ៗ នៅ ទឹកធ្លាក់ ភ្នំ៥៣ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, លេងទឹកឬហែលទឹក, ឡើងភ្នំ, ដើរលេងដោយ ថ្មើរជើង, កាហ្វេ, បោះជំរុំឬបោះតង់, រៀបចំអាហារដោយខ្លួនឯង, ម្ហូប, គយគន់ថ្ងៃរះ, កន្លែងគេង, គយគន់ ថ្ងៃលិច និងចំណុចផ្សេងៗទៀត។ យើងអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះ ពីក្រុងបាត់ដំបង ចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមាន ចម្ងាយប្រហែល ១៣២គ.ម ឬក៏យើងអាចធ្វើដំណើរ កាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាង ឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ ។
អ្នកស្រីវ៉ាន់ សុគន្ធា ម្ចាស់រមណីយដ្ឋានទេសចរណ៍ភ្នំ៥៣បានឱ្យដឹងថា ទីនេះមានភ្ញៀវទេសចរមកលេង កើនឡើងជារៀងរាល់ ថ្ងៃមិនដែលដាច់។ ចំណុចពិសេសនៅទីនេះដែលកំពង់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត គឺ មានទឹកធ្លាក់ ខ្យល់អាកាសបរិសុទ្ធ និង អាចមើលទេសភាពធម្មជាតិពី លើកំពូលភ្នំ ផងដែរ។ ភ្ញៀវទេសចរមួយក្រុមដែលតែងតែមកលេងកម្សាន្តនៅទីនេះបានសម្តែងការចាប់ អារម្មណ៍របស់ខ្លួនថា ទីនេះពិតជាជក់ចិត្ត មិនចាញ់ទៅលេងនៅប្រទេសជិតខាងនោះទេ វាមានខ្សល់ អាកាសបរិសុទ្ធនិងមានទេសភាពធម្មជាតិគួរឱ្យទាក់ទាញ។ ក្រៅពីទឹកធ្លាក់, ទេសភាពធម្មជាតិ, ខ្សល់អាកាសបរិសុទ្ធ, រមណីយដ្ឋានភ្នំ៥៣ មានរូងមួយ ជាកន្លែងទីសក្ការៈបូជាដែល បន្សល់ទុកជាយូរ ណាស់មកហើយ។ ម្ចាស់រមណីយដ្ឋានខាងលើបញ្ជាក់ថា រូងនេះធ្លាប់ជាកន្លែងដែលដូនជី ឬ អ្នកកាន់ សីលនានាមកពីទីជិតឆ្ងាយ មកតាំងសមាធិឬសូត្រធម៌ ។
ដោយអ្នកស្រុកទីនេះដំណាលថា ពួកគាត់ បានតោងថ្មចុះជម្រៅប្រមាណ១៥ម៉ែត្រ ដល់ល្អាងមួយដែល មានទីធ្លាប្រមាណ២០ម៉ែត្រនិងមាន សីតុណ្ហភាពត្រជាក់ស្រេង ។ បច្ចុប្បន្ន រូងនេះកំពុងធ្វើការរៀបចំឱ្យ មានជណ្តើរចុះជម្រៅ១៥ម៉ែត្រ សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត និងអុជធូបទៀន គោរពបូជាក្នុងល្អាង ដ៏ត្រជាក់មួយនេះ ។ រមណីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ ត្រូវបានក្រសួងទេសចរណ៍ចេញអាជ្ញាបណ្ណទេសចរណ៍ ឱ្យប្រកបអាជីវកម្មជាផ្លូវការ ដោយដាក់ឈ្មោះទឹកធ្លាក់៥៣ភ្នំព្រឹក ដែលជាប្រភេទរមណីយដ្ឋានទេសចរណ៍ ថ្នាក់កែច្នៃ(ថ្មី) ។