សួនទឹក ដែលល្បីបំផុតជុំវិញពិភពលោក

ការដើរលេងជុំគ្នាជាមួយមិត្តភក្តិ តាមកន្លែងកម្សាន្តនានា ដូចជាសួនទឹកជាដើម គឺធ្វើឲ្យអារម្មណ៍របស់យើងចាកចេញពីការនឿយណាយនឹងរឿងស្មុគស្មាញជាដើម ។ ប្រសិនបើអ្នកចង់ទៅកម្សាន្តនៅសួនទឹកកន្លែងណាមួយ យើងខ្ញុំសូមណែនាំសួនទឹកទាំង ១០ ដែលល្បីបំផុតជុំវិញពិភពលោក ។ 

  • Siam Park – Tenerife,

សួនទឹកនេះ ត្រូវបានបើកជាសាធារណះដោយព្រះមហាក្សត្រថៃនៅឆ្នាំ 2008 ហើយវាក៏ជាប់ចំណាត់ថ្នាក់លេខ 1 ផងដែរកាលពីឆ្នាំមុន។ សួនទឹកនេះមានកំណត់ត្រាពិភពលោកជាច្រើន រួមទាំងការបង្កើតរលកដោយម៉ូទ័រ ដែលជាចំណងចំណូលចិត្តរបស់អ្នកមកកម្សាន្តនេះទៀតផង។ មានមនុស្សជាងរាប់លាននាក់ បានមកកម្សាន្តនៅទីនេះ ជារៀងរាល់ឆ្នាំ ជាពិសេសថ្ងៃឈប់សម្រាករបស់ពួកគេ ។

  • Waterbom Bali – Kuta, Indonesia

Waterborn គឺជាសួនទឹកមួយ ដែលស្ថិតក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។ សួនទឹក Waterborn មានផ្ទៃដី 9.39 ហិកតា ដែលមានសួនច្បាររុក្ខជាតិបៃតងជាង 68 ភាគរយ ។ ជារៀងរាល់ឆ្នាំ ជាពិសេសថ្ងៃឈប់សម្រាក មានប្រជាជនជាងរាប់លាននាក់ បូករួមនឹងជនបរទេសផងនោះ សួនទឹកនេះសឹងតែគ្មានកន្លែងលេង ដោយសារកំណើនអ្នកមកលេងនៅទីនេះ ។

  • Beach Park – Aquiraz, State of Ceara, Brazil

សួនទឹក Beach Park គឺជាសួនទឹកធំជាងគេបង្អស់ ក្នុងទ្វីបអាមេរិកឡាទីន ដែលមានផ្ទៃដី 42 ហិកតា មនុស្សមួយចំនួននិយាយថា ពួកគេសឹងតែមិនចង់ត្រឡប់ទៅផ្ទះវិញទេ ពោលគឺចង់នៅទីនេះពេញមួយថ្ងៃតែម្តង ព្រោះសួនទឹកនៅទីនេះធំណាស់ ។ ចំណែកឯសុវត្ថិភាពវិញ គឺមានសន្តិសុខគ្រប់ទីកន្លែង និងមានឆ្មាំច្រើននាក់ ដើម្បីឃ្លាំមើលសុវត្ថិភាពផងដែរ ។

  • Thermas dos Laranjais – Olimpia, State of Sao Paulo, Brazil

មិនថាសួនទឹកដែលមានកន្លែងកម្សាន្តតិច ឬច្រើនក្តី ធ្វើយ៉ាងម៉េចឲ្យតែមានសុវត្ថិភាព គឺដឹងតែមានមនុស្សមកច្រើនហើយ ។ ជាក់ស្តែងសួនទឹក Thermas dos Laranjais ស្ថិតក្នុងរដ្ឋសៅប៉ូឡូ នៃប្រទេសប្រេស៊ីល ដែលជាសួនទឹកមានផ្ទៃដីតូចជាង Beach Park ក៏ពិតមែន ក៏ប៉ុន្តែអត្រាអ្នកមកលេង គឺមិនចាញ់គ្នានោះទេ ទោះបីជាសួនទឹកទាំង២នេះ ស្ថិតក្នុងប្រទេសតែមួយមែន ។ នៅទីនេះមានកន្លែងកម្សាន្តល្មមគួរសម ហើយបើរឿងសុវត្ថិភាពវិញ គឺអាចទទួលយកបាន ។

  • Disney’s Typhoon Lagoon Water Park – Orlando, Florida

Typhoon Lagoon គឺជាសួនទឹក ដែលបានបើកដំណើរការនៅឆ្នាំ 1989 ហើយក៏ជាសួនទឹកដែលមានមនុស្សមកទស្សនាច្រើនជាងគេបំផុតលើពិភពលោកផងដែរ ។ មិនគួរឲ្យភាក់ផ្អើលនោះទេ ដែលមានមនុស្សមកទស្សនាច្រើនបែបនេះ ពីព្រោះវាជារឿងធម្មតាទៅហើយ បើកាលណាយើងធ្លាប់បានមកលេងនៅទីនេះម្តងជាពីរដង ។ ជាពិសេសសួនទឹកនេះ មានកន្លែងបង្ហាត់បង្រៀនភ្ញៀវពីរបៀវជិះរលកបែបឯកជនផងដែរ ។

  • Aquapark Istralandia – Novigrad, Croatia

Aquapark Istralandia គឺជាសួនទឹកមួយ ដែលមានអាងទឹក និងក្តាររំអិល (អណ្តាតឆ្កែ) ផ្សេងៗគ្នាជាង 20 ប្រភេទ ដែលមានទីតាំងស្ថិតក្នុងក្រុង Novigrad នៃប្រទេសក្រូអាត ។ ទេសភាពនៅក្នុងសួនទឹកនេះ ស្រស់ស្អាតណាស់ជាមួយហ្នឹងការផាត់ពណ៏ចម្រុះនៅតាមបំពង់ទឹក ដែលសម្រាប់ឲ្យមនុស្សរំអិលចុះក្រោមបានយ៉ាងរីករាយ និងមានរុក្ខជាតិបៃតងស្រស់ផងដែរ ។

  • Wild Wadi Waterpark – Dubai, United Arab Emirates

សួនទឹកដ៏ធំមួយនេះ មានទីតាំងស្ថិតនៅជាប់នឹងសណ្ឋាគារ Burj Al Arab ។ ប្រជាជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភភាគច្រើនមកទីនេះ ហើយមិនមែនបានន័យថា សំបុត្រនៅក្នុងសួនទឹកនេះមានតម្លៃថ្លៃនោះទេ គ្រាន់តែគេដឹងតៗគ្នាថា អ្នកមានៗឧស្សាហ៍កម្សាន្តនៅទីនេះ ។ រៀងរាល់ពេលរសៀលចាប់ពីម៉ោង 12 តទៅគឺមនុស្សមកកាន់តែច្រើនឡើងៗជាលំដាប់ ព្រោះពួកគេចង់បង្កើតភាពសប្បាយរីករាយដែលកម្រនឹងមាន ។

  • Makadi Water World – Hurghada, Egypt

សួនទឹក Makadi Water World គឺជាសួនទឹកដែលធ្វើឡើងជាប់នឹងឆ្នេរសមុទ្រ Riviera ។ ចំណុចពិសេសមួយសម្រាប់អ្នកដែលមានអារម្មណ៍រំភើបគឺការរអិលធ្លាក់ចុះ 19 ម - ឬប្រសិនបើអ្នកចូលចិត្តជីវិតដែលមានភាពស្ងប់ស្ងាត់សូមសាកល្បងទឹករលករបស់វា។ មិនថាថ្ងៃរវល់ ឬមានកិច្ចការធ្វើច្រើនក្តី ក៏នៅតែមានមនុស្សម្នាមកច្រើនដែរ ដោយសារពួកគេមិនចង់ស្ត្រេស៍ទៅលើការងាររបស់ពួកគេ ដូច្នេះពួកគេក៏សម្រេចមកលំហែរកាយនៅទីនេះ ដើម្បីគេចវេសរឿងទាំងនោះជាបណ្តោះអាសន្ន ។

  • Eco Parque Arraial d’Ajuda – Porto Seguro, Brazil

វាត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1997 ដែលមានទីតាំងស្ថិតក្នុងទីក្រុង Porto Seguro នៃប្រទេសប្រស៊ីល ។ ឧទ្យាននេះគេធ្វើឡើងនៅទល់មាត់សមុទ្រតែម្តង និងមានសកម្មភាពជាច្រើនសម្រាប់មនុស្សគ្រប់វ័យ ដូចជា ក្តាររំអិល (អណ្តាតឆ្កែ) បំពង់រំអិលចុះក្រោម និងអ្វីដែលពិសេសនោះគឺគេក៏មានកន្លែងពាក់ខ្សែរ៉កផងដែរ ។ នេះសម្រាប់អ្នកចូលចិត្តឡើងភ្នំ និងពេលចុះទៅវិញ ។

  • WetSide Water Park – Hervey Bay, Australia

សួនទឹកនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 2009 ហើយវាមានរយះពេល 10 ឆ្នាំហើយមកដល់ពេលនេះ ។ អ្នកអាចចូលកម្សាន្តក្នុងសួនទឹក WetSide Water Park នេះដោយឥតគិតថ្លៃ ប៉ុន្តែប្រសិនបើភ្ញៀវដែលចង់សាកល្បងម៉ាស៊ីនរលក គឺក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន FlipSide Board Rider ត្រូវបានគិតថ្លៃ 6 ដុល្លារក្នុងរយៈពេល 4 នាទី ។ វាមិនច្រើនពេកនោះទេ ដែលគិតថ្លៃត្រឹម 6 ដុល្លារនោះ ។ ការរចនានៃសួនទឹកនេះ គឺគេធ្វើឡើងដោយមានពណ៏ខៀវសុទ្ធ ទើបស័ក្តសមនិងទឹកសមុទ្រ ប៉ុន្តែវាមិនមែនជាទឹកសមុទ្រនោះទេ ។

ដូច្នេះសួនទឹកដែលល្បីល្បាញទាំង ១០ កន្លែងនេះអាចជួយដល់អ្នកក្នុងការសម្រេចទៅកម្សាន្ត ឬក៏អាចកំណត់គោលដៅថានឹងទៅលេងកន្លែងណាមួយនៃកន្លែងទាំង ១០ នេះ ។ អ្នកត្រូវតែទៅជាមួយមិត្តភក្តិរបស់អ្នក ឬមានដៃគូទៅជាមួយទើបសប្បាយ ព្រោះបើយើងមកកន្លែងអញ្ចឹងៗតែម្នាក់ឯង មិនសូវជាអំណោយផលនោះទេ ។