បាងកក ដែលជាទីក្រុងមម៉ាញឹកខ្លាំងមួយនៅទ្វីបអាស៊ីអាគ្នេយ៍ ហើយក៏ជាទីក្រុង ដែលមានចំនួនដង់ស៊ីតេប្រជាជនរស់នៅច្រើនជាងគេមួយ បន្ទាប់ពីហ្សាកាតា។ ទីក្រុងនេះត្រូវបានរបាយការណ៍អន្តរជាតិចុះផ្សាយឲ្យដឹងថា ជាទីក្រុងដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ ២០១៨ សម្រាប់រយៈពេល ៤ឆ្នាំ ជាប់ៗគ្នា ក្នុងនាមជាទីក្រុង ដែលមានភ្ញៀវទេសចរណ៍អន្តរជាតិច្រើន បានទៅកំសាន្ត និងស្នាក់នៅច្រើនជាងគេបំផុតនេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ម៉ាស្ទ័រកាតចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅ។
យោងតាមប្រភពព័ត៌មានអន្តរជាតិបានចុះផ្សាយឲ្យដឹងថា ជាមួយនឹងចំនួនភ្ញៀវទេសចរណ៍អន្តរជាតិច្រើនជាង ២៣ លាននាក់ បានទៅកំសាន្ត និងទស្សនានៅទីក្រុងបាកកក កាលពីឆ្នាំ ២០១៨ កន្លងទៅ ដែលធ្វើឲ្យថៃ ក្លាយជាប្រទេស ដែលមានភ្ញៀវទេសចរណ៍ទៅកំសាន្ត នៅទីក្រុងច្រើន និងធំជាងគេរបស់ពិភពលោក ដោយចំនួននោះ គឺកើតមានឡើងជាប់ៗគ្នារហូតដល់ទៅ ៤ ឆ្នាំ។ កំនើនភ្ញៀវទេសចរណ៍អន្តរជាតិនេះ គឺចាប់ផ្ដើមកើនឡើងគិតចាប់តាំងពីឆ្នាំ ២០០៩ មកម្លេះ ដែលអាត្រាតួរលេខកើនឡើងដល់ ៧៦% បានធ្វើឲ្យថៃ ឈនៅក្នុងតារាងកំពូលរបស់ប្រទេសទាំង ១០ ដែលមានភ្ញៀវទេសចរណ៍អន្តរជាតិទៅទស្សសសនា និងកំសាន្តច្រើនជាងគេជាច្រើនឆ្នាំកន្លងមកនេះ។
ក្រៅពីទីក្រុងបាងកក ដែលមានភ្ញៀវទេសចរណ៍ច្រើន ក៏បានដេញជើងពីក្រោយដោយទីក្រុងប៉ារីស និងទីក្រុងឡុង ស្ថិតនៅទ្វីបអឺរ៉ុប និងទីក្រុងជាប់លើតារាងកំពូលតាមលំដាប់ដូច៖
- ឌូប៉ៃ
- សឹង្ហបុរី
- ម៉ាឡេស៊ី
- ញូវយ៉ក
- អ៊ីស្តង់ប៊ុល
- ទីក្រុងតូក្យូ
- អង់តាលី
- និងប្រទេសទួរគី
របាយការណ៍បានចង្អុលបង្ហាញពីការកើនឡើង នៃការធ្វើដំណើរអន្តរជាតិ ដោយចំនួនសរុបនៃការធ្វើទស្សកិច្ចអន្តរជាតិកើនឡើង ៧៦% គិតចាប់តាំងពីឆ្នាំ ២០០៩ មកម្លេះ។ ក្នុងនោះទីក្រុងទាំង ៩ ដែលបានជាប់នៅលើតារាងកំពូលទាំង ១០ មានការកើនឡើងនូវក្នុងឆ្នាំ ២០១៨ បើធៀបទៅនឹងឆ្នាំ ២០១៧ តែទីក្រុងឡុង ជាករណីលើកលែង ដែលធ្លាក់ចុះដល់ទៅ ៤% នៃចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ។
ដោយឡែកទីក្រុងឌូប៉ៃ បានឈរនៅក្នុងបញ្ជីខ្ពស់ជាងគេ ដែលភ្ញៀវទេសចរណ៍បានចំនាយប្រាក់ច្រើនជាងគេ នៅក្នុងអំឡុងពេលស្នាក់នៅ ឬនៅកំសាន្ត ដោយក្នុងមួយថ្ងៃមនុស្សម្នាក់ត្រូវចំណាយជាមធ្យម ៥៥៣ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយឆ្នាំទៅមិញទឹកប្រាក់សរុបចំនាយទាំងអស់មានចំនួនសរុប ៣១ ពាន់លានដុល្លារ។ ក្នុងនោះ ទីក្រុងមេកា អារ៉ាប៊ីសាអូឌីត និងបាងកក បានឈរនៅលំដាប់ទី ២ និងទី ៣ តាមការចំណាយ ដែលមានអត្រាខ្ពស់ជាងគេ។