ត្រីមាសទី១ ឆ្នាំ២០២៤ នេះ កម្ពុជា ទាក់ទាញ រោងចក្រសហគ្រាសថ្មីចំនួន ៥៥ ខណៈរោងចក្រសហគ្រាសកំពុង ដំណើរការបច្ចុប្បន្នមានចំនួន ២ ១៧៥


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រដំណើការមានចំនួន ២ ១៧៥ រោងចក្រ កើនឡើងចំនួន ១៧៨ រោងចក្រ ស្មើនឹង ៨%  បើធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះរោងចក្រកើតថ្មី មានចំនួន៥៥ រោងចក្រ កើនឡើងចំនួន ១១រោងចក្រ ស្មើនឹង ២៥% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ដោយឡែក របាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមីនា សម្រាប់រោងចក្រទាំងនោះ ទុនវិនិយោគសរុបមានចំនួនជាង ១៩ ០៦១,៣ លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ២ ២៧៤,៩ ពាន់លានដុល្លារ ស្មើនឹង១៣,៥៥% ។

បន្ថែមពីនេះ របាយការណ៍បានឲ្យដឹងទៀតថា ទុនវិនិយោគក្នុងស្រុកមានចំនួន ៤ ១០៥,៥ ពាន់លានដុល្លារ ស្នើនឹង ២១,៥៥% នៃទុនវិនិយោគសរុប។ យ៉ាងនេះ ក្រសួងពុំបានបញ្ជាក់អំពីចំនួន រោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងឡើយ។

ជាក់ស្តែង ក្នុងនោះរោងចក្រធុនធំ ដែលមានប្រភពពីជប៉ុន កំពុងដំណើការមានចំនួន ៨១រោងចក្រ ស្មើនឹង ៣,៧០% នៃចំនួនរោងចក្រសរុប មានការកើនឡើង ចំនួន២រោងចក្រ ស្មើនឹង ២,៥៣% បើធៀបទៅនឹងឆ្នាំ២០២៣ ហើយមានទុនវិនិយោគសរុប ស្មើនឹង ៦៤៤,៧៦ពាន់លានដុល្លារ។