អច្ឆរិយភាពធម្មជាតិទាំង 20 ដែលមានឈ្មោះ នៅក្នុងកំណត់ត្រារបស់ពិភពលោក!

នៅទូទាំងពិភពលោក អច្ឆរិយៈធម្មជាតិជាផ្នែកមួយ ក្នុងការជួយលើកកម្ពស់ជីវៈចម្រុះនៃភពផែនដី ធ្វើអោយមានស្ថេរភាពអាកាសធាតុ និងគាំទ្រដល់ជីវិតមនុស្ស។ មិនត្រឹមតែត្រូវបានបំបែកកំណត់ត្រា នៅក្នុងពិភពលោកប៉ុណ្ណោះទេ ទីតាំងធម្មជាតិដែលកើតឡើង ជាមួយនឹងកំណរកំណើតផែនដីនេះ ក៏ផ្តល់នូវសោភណ៌ភាព ដ៏អស្ចារ្យគ្មានពីរផងដែរ។

 

ខណៈពេលដែលអច្ឆរិយៈធម្មជាតិ ដែលបំបែកកំណត់ត្រាពិភពលោក ត្រូវបានគេរកឃើញជាច្រើនសតវត្សកន្លងមកហើយ ទីតាំងដទៃទៀតដូចជា ល្អាងភ្នំដ៏ធំបំផុតរបស់ពិភពលោក ទើបតែត្រូវបានគេរុករកឃើញ និងកត់ចូលក្នុងកំណត់ត្រា នៅពេលថ្មីៗនេះទេ។

 

រាប់ចាប់ពី ភ្នំអេវឺរេសដែលជាភ្នំខ្ពស់បំផុតរបស់ពិភពលោក រហូតដល់  Frying Pan Lake ដែលជាបឹងដែលមានទឹកពុះផុសឡើង (The largest hot spring) នោះ ខាងក្រោមនេះគឺជាអច្ឆរិយធម្មជាតិទាំង 20 ដែលទទួលបានការស្ញប់ស្ញែងពីមនុស្សលោក និងមានវត្តមាននៅក្នុងកំណត់ត្រាពិភពលោក។

 

1. ថ្មប៉ប្រះទឹក Great Barrier នៅអូស្ត្រាលីគឺជាប្រព័ន្ធថ្មប៉ប្រះទឹកផ្កាថ្មធំជាងគេបំផុតនៅលើពិភពលោក

 

2. Angel Falls ក្នុងប្រទេស Venezuela គឺជាទីតាំងទឹកជ្រោះដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក ដែលមានកម្ពស់រហូតដល់ 3,212 ហ្វីត

 

3. ខណៈដែល Victoria Falls មានទីតាំងនៅចន្លោះ Zimbabwe និង Zambia មិនមែនជាប់ជាទីតាំងទឹកធ្លាក់ខ្ពស់ជាងគេ តែវាជាប់កំណត់ត្រា ជាទីតាំងទឹកជ្រោះធំជាងគេបំផុត

 

4. បឹងបៃកាល់ (Lake Baikal) នៅប្រទេសរុស្ស៊ី ជាបឹងធំបំផុតនិងជ្រៅបំផុតនៅលើពិភពលោក

 

5. ទន្លេនីល (Nile River) មានប្រវែង 4,160 miles ហើយទទួលបានងារជា ទន្លេដែលវែងជាងគេលើពិភពលោក

 

6. Frying Pan Lake នៅក្នុងប្រទេស New Zealand គឺជាទីតាំង hot spring ដ៏ធំបំផុតនៅលើពិភពលោក

 

7. Geysers គឺជាបាតុភូតធម្មជាតិដ៏កម្ររួចទៅហើយ។ នៅ Wyoming អ្នកនឹងអាចឃើញ Steamboat Geyser ដែលជា Geyser ដែលនៅដំណើរការ ហើយខ្ពស់ជាងគេបំផុតនៅលើពិភពលោក

 

8. Mount Kilauea នៅសហរដ្ឋអាមេរិក គឺជាភ្នំភ្លើងដែលនៅតែមានបន្ទុះញឹកជាងគេបំផុត នៅក្នុងពិភពលោក (Most active volcanic mass)

 

9. ប្រទេស Iceland ទទួលបានងារនៅក្នុងកំណត់ត្រា ជាកោះភ្នំភ្លើងធំជាងគេបំផុតនៅលើពិភពលោក

 

10. Antarctica គឺជាផ្ទះនៃផ្ទាំងទឹកកកធំជាងគេ និងមានចលនាលឿនជាងគេបំផុតនៅលើពិភពលោក

 

11. កាលពីឆ្នាំ 1953 តំបន់ Kutiah Glacier នៅប៉ាគីស្ថាន បានបំបែកកំណត់ត្រាសម្រាប់ Glacial surge ដ៏លឿនបំផុត

 

12. ទ្វីបអាស៊ីគឺជាផ្ទះរបស់ ភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក “Mount Everest”

 

13. ភ្នំដែលខ្ពស់បំផុតជាងគេមួយទៀតនៅ Hawaii មានឈ្មោះថា “Mauna Kea” ដែលអាចឲ្យអ្នកទស្សនាឃើញព្រះអាទិត្យរះ បានយ៉ាងច្បាស់ ពីលើកំពូលរបស់វា

 

14. Mount Kilimanjaro នៅ Tanzania គឺជាភ្នំភ្លើងអកម្ម និងខ្ពស់ជាងគេនៅលើពិភពលោកក្នុងរយៈកម្ពស់ (19,340 ហ្វីត)

 

15. The Dead Sea ដែលស្ថិតជាប់ព្រំដែន រវាងអ៊ីស្រាអែល និង Jordan គឺជាដីលាតទាបបំផុតនៅលើផែនដី

 

16. ប្រទេសប្រេស៊ីល ជាកន្លែងដែលមានឆ្នេរខ្សាច់វែងជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានគេប៉ាន់ស្មានថាមានចម្ងាយ 152 miles

 

17. ព្រៃ (rainforest) ធំបំផុតនៅលើពិភពលោក គឺបានទៅលើព្រៃអាម៉ាហ្សូន ដែលមានទីតាំងនៅក្នុងប្រទេសប្រេស៊ីល

 

18. ដើមឈើ “General Sherman Tree” ត្រូវបានគេរកឃើញនៅក្នុងឧទ្យានជាតិ Sequoia ទទួលបានកំណត់ត្រា សម្រាប់ដើមឈើធំបំផុត របស់ពិភពលោក

 

19. ព្រៃកោងកាងធំជាងគេបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងប្រទេសបង់ក្លាដែស

 

20. រូងភ្នំ Hang Son Doong ស្ថិតនៅឧទ្យានជាតិ Phong Nha-Ke Bang របស់វៀតណាម មានប្រវែងជាង 3 miles ដែលធ្វើឲ្យបំបែកកំណត់ត្រាជា រូងភ្នំវែងជាងគេបំផុតនៅលើពិភពលោក