ហេតុអ្វីបានជាផ្សារទំនើបធំជាងគេលើលោក ដំណើរការបរាជ័យ និងទទួលបានឈ្មោះជាផ្សារខ្មោច?

យើងដឹងរួចមកហើយថា ផ្សារទំនើបដែលធំជាងគេបង្អស់ជុំវិញពិភពលោកនោះ ហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍ពីសំណាក់ទេសចរណ៍ទូទៅនោះទេ បើទោះបីជាផ្សារទំនើបនេះធំជាងគេក៏ពិតមែន ។ ផ្សារទំនើបនេះ ត្រូវបានមហាជនជាច្រើនស្គាល់ថា ជាផ្សារទំនើបខ្មោច ព្រោះមិនមានអ្នក លក់តាមហាង និងមិនមានមនុស្សចូលមកទាល់តែសោះ ។ ប៉ុន្តែមកដល់សព្វថ្ងៃ ផ្សារទំនើបនេះហាក់ដូចជាមានមុខមានមាត់ឡើងវិញ ដោយម្ចាស់ផ្សារទំនើបនេះ បានប្រកាសគម្រោងតាមរយះបណ្តាញសង្គមនានា ទើបធ្វើឲ្យមនុស្សម្នានាំគ្នាមកកម្សាន្តបន្តិចម្តងៗ ហើយក៏និយាយតៗគ្នាថា ផ្សារទំនើបនេះមានការតុបតែងប្លែកៗ មិនដូចពី១០ឆ្នាំឡើយ ព្រោះកាលដែលចាប់ផ្តើមបើកដំណើរការដំបូង មិនសូវជាមានកន្លែងគួរឲ្យចាប់អារម្មណ៍នោះទេ !

ដំបូងឡើយ ម្ចាស់ក្រុមហ៊ុន New South China Mall នៅភាគខាងត្បូងទីក្រុង Dongguan ប្រទេសចិន មានក្តីសង្ឃឹមខ្ពស់នៅពេលដែលវាបានបើកដំណើរការដំបូងក្នុងឆ្នាំ 2005 ប៉ុន្តែក្តីសង្ឃឹមទាំងនោះត្រូវបានធ្លាក់ចុះភ្លាមៗ អស់រយះពេលជាង១០ឆ្នាំមកនេះ ។

គោលបំណងពិតប្រាកដ គឺដើម្បីទាក់ទាញអ្នកទស្សនាចំនួន 100.000 នាក់ក្នុងមួយថ្ងៃ ជាមួយហាងទំនិញភោជនីយដ្ឋាននិងកន្លែងកម្សាន្តផ្សេងៗក្នុងផ្សារទំនើបនេះ ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់រយៈពេលមួយទសវត្សរ៍ ផ្សារទំនើបនេះមាន 10% ត្រូវបានកាន់កាប់ ។ នៅឆ្នាំ 2011 ចំនួននេះបានធ្លាក់ចុះតិចជាងមួយភាគរយ ដែលជាហេតុធ្វើអោយម្ចាស់ផ្សារទំនើបនេះបាក់ទឹកចិត្ត ។

ផ្សារទំនើបខ្មោច ដំបូងឡើយហាងទំនិញហាក់ដូចជា ទទួលបានជោគជ័យ ហើយវាមានផ្ទៃដីទំហំ 660,000 ម៉ែត្រការ៉េ ដែលមានទំហំគ្រប់គ្រាន់សម្រាប់ហាងច្រើនជាង 2,300 ។ វាមានទំហំធំជាងទ្វេដង នៃផ្សារទំនើបអាមេរិច ដែលជាមជ្ឈមណ្ឌលផ្សារទំនើបដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ។ វាថែមទាំងបានកសាងឡើងវិញនូវផ្ទាំងថ្មធំៗ របស់ប្រាសាទអេហ្ស៊ីប រូបសំណាក់ the Arc de Triomphe ពីខាងក្រៅ និងមាន Roller Coaster ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយផ្សារទំនើបនេះមិនត្រូវបានវាយប្រហារដោយអ្នកក្នុងស្រុកទេ ប៉ុន្តែវានៅតែត្រូវគេបោះបង់ចោល រហូតដល់គេដាក់ឈ្មោះហៅក្រៅថា ផ្សារខ្មោច។ 

សរុបសេចក្តីមក មកដល់សព្វថ្ងៃនេះ ផ្សារទំនើប New South China Mall មានមនុស្សមកលេងច្រើនកុះករ ប៉ុន្តែចំនួនអ្នកទស្សនាមិនទាន់បំបែកជាកំណត់ត្រានៃអ្នកមកទស្សនាច្រើននោះទេ វានៅមានកម្រិតនៅឡើយ ។ យើងសង្ឃឹមថាផ្សារទំនើបនេះ នឹងមានការអភិវឌ្ឍន៍ថ្មីៗនាពេលអនាគតផងដែរ ។