ស្ថានីយរថភ្លើងដ៏មមាញឹកជាងគេបំផុតនៅអឺរ៉ុប Gare du Nord គ្រោងនឹងពង្រីកខ្លួនកាន់តែធំ និងប្រសើរជាងមុន!

ស្ថានីយរថភ្លើងដ៏មមាញឹកជាងគេនៅអឺរ៉ុប ដែលមានឈ្មោះថា Gare Du Nord របស់ទីក្រុងប៉ារីស កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីសាលក្តីរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃសុក្រមុននេះ បានអនុម័តលើផ្នែកមួយនៃផែនការ ចំនួន 600 លានអឺរ៉ូ (663 លានដុល្លា) ដើម្បីពង្រីកនិងអភិវឌ្ឍអគារនៃស្ថានីយចំណាស់ដែលមានអាយុកាល 155 ឆ្នាំនេះ។

អ្នកដំណើរជាច្រើនប្រភេទ និងរួមមានទាំងអ្នកដែលចុះធ្វើជំនួញឬទិញអីវ៉ាន់ ចាំបាច់ត្រូវការសេវាកម្មរបស់ស្ថានីយមួយនេះ ដែល Paris’s Gare Du Nord បានដើរតួជាស្តុប Eurostar ពីទីក្រុងឡុងដ៏, Thalys ពី Belgium,  អាឡឺម៉ង់និងហូឡង់, ប្រព័ន្ធរថភ្លើងជាយក្រុងចំនួនបួន និងសម្រាប់ Metros ប៉ារីសចំនួនពីរទៀត។

ទៅលើផ្ទៃដីប្រមាណ 35,000 ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកដំណើរបានប្រហែល 700,000 នាក់ក្នុងមួយថ្ងៃ និងអាចកើនឡើងដល់ 800,000 នាក់នៅក្នុងឆ្នាំ 2024 និង 900,000 នាក់នៅក្នុងឆ្នាំ 2030។ ដោយយោងតាមសំណើរបស់ ប្រតិបត្តិករផ្លូវដែកជាតិ SNCF និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Ceetrus គម្រោងនៃការពង្រីកស្ថានីយរថភ្លើងដ៏មមាញឹកបំផុតនេះ អាចនឹងត្រូវពង្រីកខ្លួនធំជាងមុន ទ្វេគុណនឹងបី (124,000 ម៉ែត្រការ៉េឯណោះ)។

គោលបំណងនិងកាលបរិច្ឆេទនោះ គឺគេចង់បញ្ចប់ស្ថានីយ Gare du Nord ថ្មីឲ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលាសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្នុងឆ្នាំ 2024 ដែលនឹងធ្វើនៅក្រុងប៉ារីស។

យោងតាម SNCF បានឲ្យដឹងបន្ថែមថា សាលទទួលភ្ញៀវដែលមកដល់ នឹងពង្រីក 30,000 ម៉ែត្រការ៉េបន្ថែមទៀត ដែលអាចផ្តល់ជូនអ្នកដំណើរ នូវទីធ្លាកាន់តែទូលាយ អាចធ្វើការដើរចេញចូល និងដឹកអីវ៉ាន់របស់ខ្លួនបានកាន់តែស្រួល ហើយក៏មានទីធ្លាអង្គុយចាំ គ្រប់គ្រាន់។

សម្រាប់កន្លែងពាណិជ្ជកម្ម នឹងពង្រីកខ្លួនដល់ទៅទំហំ 60,000 ម៉ែត្រការ៉េ ដែលវានឹងត្រូវបានសាងសង់ ដោយមាន សាលមហោស្រព និងកន្លែងតាំងវត្ថុបុរាណបែបវប្បធម៌នៅក្នុងតំបន់ កន្លែងហាត់ប្រាណ ហាងលក់ទំនិញ និងការិយាល័យជាដើម។

ស្ថានីយ៍ដែលបានកែលម្អនេះ ក៏នឹងមានទីធ្លាបៃតង ផ្លូវយានដ្ឋាន ចំណតកង់និងទោចក្រយាន និងភោជនីយដ្ឋាននៅលើដំបូលផងដែរ ដែលមានទេសភាព Basilica នៃក្រុងប៉ារីស Sacre Coeur។ គម្រោងនេះក៏បានបដិសេធកាលពីខែមិថុនាទៅនេះ ដោយគណៈកម្មការវាយតម្លៃ ពីការវិវត្តផ្នែកពាណិជ្ជកម្ម។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ គណៈកម្មការ CNAC បានធ្វើការពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹង ការសម្រេចចិត្តនៅថ្នាក់មន្ទីរបានបដិសេធសេចក្តីសម្រេចនេះកាលពីខែមិថុនានោះ និងបានផ្តល់ការអនុញ្ញាតសម្រាប់ទិដ្ឋភាពពាណិជ្ជកម្មជាក់លាក់នៃផែនការ សម្រាប់ការពង្រីកបាននៅក្នុងទំហំ 16,300 ម៉ែត្រការ៉េវិញ។

បណ្តឹងប្រឆាំងលើការបដិសេធនេះ អាចជាការជួយ ត្រួសត្រាយផ្លូវសម្រាប់ការចេញលិខិតអនុញ្ញាតសាងសង់ប៉ុន្តែប្រហែលជារឿងមិនមែនបញ្ចប់នៅត្រឹមនេះនោះឡើយ។

សាលាក្រុងប៉ារីសដែលដំបូងឡើយ បានគាំទ្រការជួសជុល និងពង្រីកវិសាលភាពរបស់ស្ថានីយនេះ ប៉ុន្តែក្រោយមកបានដកការគាំទ្ររបស់ខ្លួន ដោយបាននិយាយកាលពីថ្ងៃសុក្រនេះថា ត្រូវតែមានការចរចាបន្ថែមទៀត ដែលេគេ ចាត់ទុកថាគម្រោងដែលបានស្នើឡើងនេះ ផ្តោតលើការពង្រីកទំហំពាណិជ្ជកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា“ គម្រោងស្ថានីយដែលមិនឆ្លើយតបនឹងតម្រូវការបរិស្ថាន ចាំបាច់ត្រូវតែមានការវិវត្តយ៉ាងខ្លាំង ដើម្បីសម្របខ្លួនទៅនឹងការរំពឹងទុក និងអ្វីដែល អ្នកដំណើរ និងប្រជាជនក្នុងតំបន់ចង់បាន” ។

ទីក្រុងនេះមានបំណងចង់ចរចាបន្ថែមទៀត ហើយនឹងស្នើនូវជម្រើសផ្សេងៗនៅដើមសប្តាហ៍ក្រោយទៅ SNCF និងអ្នកនយោបាយក្នុងតំបន់សម្រាប់ "ដំណោះស្រាយមួយ ដែលធ្វើអោយប្រសើរឡើង នូវការបង្កើនភាពងាយស្រួល និងផាសុកភាពដល់អ្នកដំណើរនិង គុណភាពក្នុងការរស់នៅរបស់ប្រជាជន" ។

ទោះយ៉ាងណាគម្រោងនេះមានការគាំទ្រ ពីមន្រ្តីនៅក្នុងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់តំបន់។ អ្វីដែលគេសម្រេចបាន និងអាចដើរទៅតាមការគ្រោងទុកនោះគឺថា ស្ថានីយរថភ្លើងដ៏មមាញឹកបំផុត Gare du Nord នៅក្នុងទីក្រុងប៉ារីស មួយនេះ នឹងត្រូវបានពង្រីកខ្លួនកាន់តែធំ ទាំងវិសាលភាពដី សេវាកម្ម គុណភាព និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ នៅក្នុងទ្វីបអឺរ៉ុប ដែលកាលបរិច្ឆេទនៃការសាងសង់ អាចនឹងត្រូវបង្ហើបឲ្យដឹងក្នុងពេលឆាប់ៗ។