ឧទ្យានកាបូនសូន្យ (Zero-carbon park) ដំបូងនៅខេត្ត Jiangsu នៃប្រទេសចិនក្លាយជាកន្លែងកម្សាន្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន


Jiangsu ជាខេត្តជាប់មាត់សមុទ្ររបស់ប្រទេសចិន ស្ថិតនៅភាគខាងជើងនៃក្រុងសៀងហៃ និងនៅភាគខាងត្បូង នៃទីក្រុងស៊ូចូវ មានភាពល្បីល្បាញ ខាងសួនច្បារជាច្រើន និងមានភាពល្អិតល្អន់។ សួនច្បារទាំងនេះ បានតភ្ជាប់ ជាមួយនឹងបណ្តាញអាងទឹក ដែលភ្ជាប់ដោយវត្ត, ទីលំនៅដ្ឋាន និងឧទ្យាន Lion Grove Garden ដែលមាន ផ្ទាំងថ្មខ្ពស់ៗ។ នៅជាយក្រុង Wuxi ជិតខាងខេត្ត Jiangsu នាទិសភាគពាយព្យ គឺមានប្រាង្គព្រះពុទ្ធធំ នៅយ៉ាងទាក់ទាញ។

បន្ទាប់ពីបានដឹងព័ត៌មានខ្លះៗទាក់ទងខេត្ត Jiangsu ហើយ ក្រុមការងារយើងសូមបង្ហាញនូវរូបភាព អំពីឧទ្យានកាបូនសូន្យដំបូងនៅ Jiangsu នេះ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ 73.3 ហិកតាឯណោះ។ ដោយមានទីតាំងនៅទីក្រុង Yangzhong វាត្រូវបានបំពាក់ដោយ គ្រឿងបរិក្ខារផលិតថាមពលអគ្គីសនីជាច្រើន សុទ្ធសឹងបំពាក់បច្ចេកវិទ្យានិរន្តរភាព ប្រើប្រាស់ធនធានកើតឡើងវិញ មានសម្ព័ន្ធភាពស្រស់បំព្រង ស្រដៀងសួនផ្សិត បើមើលតាមរូបភាពខាងក្រោមនេះ។ ក្រៅពីនេះមានទាំងប្រយោជន៍លើ ការសន្សំសំចៃ និងថែរក្សាបរិស្ថានបានយ៉ាងល្អទៀតផង។ ឧទ្យាននេះបានក្លាយជាកន្លែង កម្សាន្តដែលមិនប៉ះពាល់ ដល់បរិស្ថាន សម្រាប់ប្រជាជនក្នុងតំបន់ ជាពិសេសអាចទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្ត ផងដែរ។