ទំនប់បឹងវារីអគ្គិសនីគីរីរម្យ១ ក៏ជាតំបន់បោះតង់បែបផ្សងព្រេង ក្រៅពីការផលិតថាមពលអគ្គីសនី


ការវិនិយោគសម្រាប់ការ ផលិតថាមពលអគ្គិសនី គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ចំពោះការអភិវឌ្ឍ និងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ការផលិតថាមពលអគ្គីសនី នៅកម្ពុជា គឺតាមរយៈទំនប់វារីអគ្គីសនី តាមរយៈពន្លឺព្រះអាទិត្យ ថាមពលធ្យូងថ្ម ជាដើម។ ក្នុងចំណោមនេះ ថាមពលបានពីវារីអគ្គីសនី មានទំហំផ្គត់ផ្គង់ ថាមពលអគ្គិសនីច្រើនជាងគេ។ បើគិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជា មានទំនប់វារីអគ្គិសនីចំនួន ៧កន្លែង កំពុងដំណើរការ។

សម្រាប់អត្ថបទនេះ យើងចង់ណែនាំមិត្តអ្នកអាន ឱ្យបានស្គាល់ ទំនប់បឹងវារីអគ្គិសនីគីរីរម្យ១ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះបឹងគីរីរម្យ១ វាពិតជាផ្តល់អារម្មណ៌ដ៏ស្ងប់ស្ងាត់ ចំពោះការបោះតង់បែបផ្សងព្រេង ដែលស្ទើរតែគ្មានមនុស្ស ទៅនៅពេលខ្លះ!

ទីនេះ ក្រៅពីទេសភាពស្រស់ស្អាត យើងក៏អាចស្ទួចត្រីកម្សាន្ត បែបសន្ទួចប្រពៃណីបានផងដែរ! ចំពោះខ្យល់ និងអាកាសធាតុវិញ គឺត្រជាក់ បែបស្រួលខ្លួនដែលទទួលយក ចំហាយទឹកពីមាត់បឹង ពេលយប់យើងអាចចម្អិនម្ហូបញាំ ជជែកលេងកម្សាន្ត ពីនេះពីនោះ និងដេកមើលផ្កាយរះ ពេញមេឃឃើញច្បាស់ៗតែម្តង៕