កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបានរៀបចំទិ វាជាតិទីក្រុងស្អាត លើកទី១១ ក្រោមប្រធានបទ "ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្ដល់ភាពកក់ក្ដៅ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ហែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជណាចក្រកម្ពុជា។ ក្រោយពីទិវានេះប្រារព្ធចប់ សម្ដេចតេជោ បានចេញជាសារលិខិតមួយ ដែលមានគូសបញ្ជាក់ពី ទិសដៅការងារជា អាទិភាពចំនួន ៥ ចំណុច ដើម្បីឆ្លើយតបទៅនឹង ប្រធានបទ "ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ"។
ទី១- ត្រូវបន្ដធានាឲ្យបាន នូវសន្ដិភាព សន្ដិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត
ទី២- បន្ដពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍ នៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្ដភាព
ទី៣- ត្រូវជំរុញការអនុវត្ដ វិធានការគោលនយោបាយ អនុវត្ដយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣" (Visit Cambodia Year 2023) ដើម្បីពង្រឹងកិត្ដិនាម លើកកម្ពស់មុខមាត់កម្ពុជា ទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោក និងបង្កើនឧត្ដមភាព ប្រកួតប្រជែងទេសចរណ៍កម្ពុជា
ទី៤- ត្រូវពង្រឹងភាពជាដៃគូ ក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហការជាតិ និងអន្ដរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្ដមានុវត្ដន៍ និងការកៀរគរប្រភពធនធាន
ទី៥- បំផុសឲ្យមានការចូលរួម យ៉ាងសកម្មពីប្រជាពលរដ្ឋាគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់ នៅក្នុងការអភិវដ្ឍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។
ជាចុងក្រោយ សម្ដេចតេជោ បានសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងបន្ដសហការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្ដរាល់យុទ្ធនាការនានា ដែលត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនា ប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនភពរឲ្យទិវាជាតិទីក្រុងស្អាត និងចលនប្រឡងប្រណាំង ទីក្រុងស្អាត ប្រព្រឹត្ដិទៅប្រកបដោយ ជោគជ័យជានិច្ចនិរន្ដរ៍៕