កិច្ចព្រមព្រៀងក្របខណ្ឌ នៃគម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ ត្រូវបានចុះហត្ថលេខា ទទួលស្គាល់ររវាងភាគី កម្ពុជា-ចិន!
កាលពីថ្ងៃទី១៧ តុលា ថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុន សាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) បានធ្វើពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដោយកម្មវិធីនេះបានធ្វើឡើង ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
គោលបំណងនៃការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងនេះ រវាងភាគីទាំងពីរ បានន័យថា ភាគីកម្ពុជាបានអនុញ្ញាត ឱ្យក្រុមហ៊ុន CRBC អាចសិក្សាលម្អិតលើ គ្រប់ទិដ្ឋភាពទាំងអស់ ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល ៨ខែ ហើយការចុះហត្ថលេខានេះ ជាការបោះជំហានទៅរក ភាពជោគជ័យមួយកម្រិតទៀត លើគម្រោងដឹកជញ្ជូន តាមផ្លូវទឹកដ៏ធំនៅ និងជាលើកដំបូងបំផុត របស់ប្រទេសកម្ពុជា។