បុរី ប៉េង ហួត បើកសម្ពោធជាផ្លូវការ គម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី ២ “អេកូ ខលឡិកសិន” ដែលមានទំហំជាង ១០០ ហិចតា

ដឹ ហ្គ្រេន ស្ដាផ្លាទីនីម ជាគម្រោងដ៏ធំបំផុតរបស់ បុរី ប៉េង ហួត ដែលមានលំនៅដ្ឋានប្រណិតៗ ក្នុងសហគមន៍រស់នៅទំនើប ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ តំបន់បឹងស្នោរ។ ហើយនាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ នេះដែរ បុរី ប៉េង ហួត បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោង ហ្គ្រេន ស្ដាផ្លាទីនីម ដំណាក់កាលទី ២ មានឈ្មោះថា «អេកូ ខលឡិកសិន» ក្នុងមហាព្រឹត្តិការណ៍ «ភាពឥតខ្ចោះនៃជីវិតរស់នៅក្នុងដែនបៃតង» ដែលប្រារព្ធទៅនៅក្នុងគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ទីតាំងទល់មុខផ្ទះគំរូវីឡា King A ថ្មីស្ថិតនៅលើរុក្ខវិថី រ៉ូសាតូ ដែលមានចម្ងាយត្រឹមតែ ៥ នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក ដល់ម៉ោង ៩:៣០ នាទីយប់ ដែលបើជូនសាធារណជន ចូលរួមដោយសេរី។ 

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ”ក្រុមហ៊ុន បុរី ប៉េង ហួត មានមោទនភាពក្រៃលែង  ដែលបាននាំមកជូនលោកអ្នកនូវគម្រោងថ្មី ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ត្រូវបានអភិវឌ្ឍឡើងដើម្បីស្វាគមន៏ឆ្នាំថ្មី ២០២០ នេះ។

ចំពោះគម្រោង ហ្គ្រេន ស្ដាផ្លាទីនីម «អេកូ ខូលឡិកសិន» នេះនឹងត្រូវស្ថាបនាលំនៅដ្ឋានទំនើបចំនួន ៦ គម្រោងឯណោះ លាតសន្ធឹងលើផ្ទៃដីជាង ១០០ ហិចតា ជាមួយនឹងវីឡាទំនើបចម្រុះរាប់ពាន់ផ្ទះ ព្រមទាំងផ្ដល់ជូននូវភាពសម្បូរបែបនៃការរស់នៅបែបថ្មី កាន់តែទំនើបមិនធ្លាប់មានពីមុនមក។ សម្រាប់ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍គម្រោងនេះ គឺត្រូវចាប់ផ្ដើមដោយគមក្រោង ដឹស្ដាផ្លាទីនីម អេកូមេឡូឌី និងគម្រោង ដឹស្ដាផ្លាទីនីម អេកូឌែលតា ដែលមានលក្ខណៈពិសេសផ្សេងៗគ្នាយ៉ាងច្រើន បានបំផុសគំនិតពីធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ខ្មែរ និងការរស់នៅបែបទាន់សម័យ។ លោកជំទាវ បានបន្តទៀតថាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញ និងពោរពេញទៅដោយភាពច្នៃប្រឌិតប្លែកពីគម្រោងមុនៗ ដើម្បីឆ្លើយតបទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុន បុរី ប៉េត ហួត “ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ”។

ក្នុងមហាព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន” ឬ គម្រោងណាមួយរបស់បុរី ប៉េង ហួត លោកអ្នកនឹងទទួលបានសំណាងយ៉ាងសន្ធឹកសន្ធាប់ដូចជា៖ 

• សំណាងទី ១ ពីស្លឹកបព្ចាលាភ នោះគឺ ការបញ្ចុះតម្លៃ រហូតដល់ ២០ ម៉ឺនដុល្លារ។ 

• សំណាងទី ២ ពីស្លឹកបព្ចាលាភ គឺគ្រាន់តែចូលរួមក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ ទូរសព្ទដៃ  iPhone 11 Pro Max និង រង្វាន់ជាច្រើនទៀត។

• លោកអ្នកនឹងអាចទទួលបាននៅ សំណាងពីស្លឹកបព្ចាលាភ ៣ ផ្សេងទៀត នៅក្នុងមហាព្រឹត្តការណ៍នេះផ្ទាល់ផងដែរ។

ដូចនេះ សូមបងប្អូនទាំងអស់គ្នា រួសរាល់ឡើង ព្រោះការផ្ដល់ជូនពិសេសនេះ មានកំណត់ពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះគឺចាប់ពីថ្ងៃទី ១២ ទៅដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។ ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។ 

https://youtu.be/6O8iBwsYOJE

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789