ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានកាន់កាប់តំណែងកំពូល នៅក្នុងសន្ទស្សន៍នៃការស្តារឡើងវិញ ទៅរកស្ថានភាពមុន ជំងឺកូវីដ-១៩ បើយោងតាមសារព័ត៌មាន Asia Nikkei ចុងក្រោយបង្អស់ ដែលបង្ហាញថាប្រទេសជិត ខាងអាស៊ីអាគ្នេយ៍កំពុង ដំណើរការល្អក្នុងការវិល ទៅរកអាជីវកម្មដូចធម្មតា។ ប្រភពដដែលបានបន្តទៀតថា ក្នុងចំណាត់ថ្នាក់សម្រាប់ខែមិថុនា កម្ពុជាបានឡើងមក ឈរនៅកំពូលតារាង បន្ទាប់ពីឈរនៅលេខ២ និងលេខ៣ តាំងពីខែមីនាមក។ ប្រទេសកម្ពុជាបានកត់ត្រា គ្មានករណីថ្មីសម្រាប់រយៈពេល ៥២ ថ្ងៃ រហូតដល់ ថ្ងៃទី ២៨ ខែមិថុនា។
ចាប់តាំងពីពេលនោះមក ការឆ្លងសរុបចំនួន ៥២ ត្រូវបានរាយការណ៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍។ បើទោះ ជាមានចំនួនតិចតួចក៏ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានពីការផ្ទុះឡើងវិញ ហើយបានអំពាវនាវ ដល់សាធារណជនឱ្យមានការចាក់ វ៉ាក់សាំង និងពាក់ម៉ាស់។ កម្ពុជាបានទម្លាក់ការពាក់ម៉ាស់ សម្រាប់ទីសាធារណៈខាងក្រៅ កាលពីចុងខែមេសា។ ប្រទេសជិតខាង របស់ព្រះរាជាណាចក្រកម្ពុជា គឺប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខពីរ ក្នុងសន្ទស្សន៍ដូចគ្នានេះ។ នេះបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ កំពុងដំណើរការយ៉ាងល្អក្នុងការ វិលទៅរកអាជីវកម្មដូចធម្មតា។
សមាជិកផ្សេងទៀតនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏បានធ្វើឲ្យមានការរីកចម្រើន ទៅលើការស្តារឡើងវិញ នាពេលនេះដែរ។ ប្រទេសថៃដែលបានទម្លាក់ រាល់តម្រូវការចូល ដែលទាក់ទងនឹងជំងឺកូវីដ-១៩កាលពីថ្ងៃសុក្រសប្តាហ៍មុន បានកើនឡើងពីលេខ ៣៦ មកនៅលេខ ៥៣។ ឥណ្ឌូណេស៊ីទទួលបាន ចំណាត់ថ្នាក់ដូចគ្នា បន្ទាប់ពីបាន ផ្លាស់ប្តូរទីតាំងខ្ពស់ជាងលេខរៀង ៤៣ ទោះបីជាប្រធានាធិបតី Joko “Jokowi” Widodo បានព្យាករណ៍ ថាប្រទេសរបស់គាត់ នឹងត្រូវបានប្រឈម នឹងការកើនឡើង នៃការឆ្លងថ្មីនៅចុងខែនេះ ដែលជំរុញដោយ ប្រភេទវ៉ារ៉្យង់ថ្មីក៏ដោយ។
សន្ទស្សន៍វាយតម្លៃប្រទេស និងតំបន់លើការគ្រប់គ្រងកូវីដ-១៩ នេះ សម្តៅលើអត្រានៃការឆ្លងមេរោគ ការចាក់វ៉ាក់សាំង និងការចល័ត សង្គមរបស់ពួកគេ។ ចំណាត់ថ្នាក់កាន់តែខ្ពស់ គឺបានន័យថាបានមកដល់ កន្លែងកាន់តែជិត គឺការងើបឡើងវិញ ដែលកំណត់ដោយ អត្រាឆ្លងទាប និងការស្លាប់ ការគ្របដណ្ដប់លើ ការចាក់វ៉ាក់សាំង កាន់តែប្រសើរ និងការរឹតបន្តឹងតិចជាង មុនលើសកម្មភាពផ្សេងៗ។