គេហទំព័រទេសចរណ៍ Lonely Planet បានចេញផ្សាយនូវ តារាងឆ្នេរខ្សាច់សមុទ្រ ដ៏ស្រស់ស្អាតបំផុតលើពិភពលោក ក្រោមចំណាត់ថ្នាក់ តាមរយៈការផ្តល់ពិន្ទុខ្ពស់ និងណែនាំពីភ្ញៀវទេសចរ ជុំវិញពិភពលោក បូករួមជាមួយការវាយតម្លៃ ថែរក្សាបរិស្ថាន ឆ្នេរខ្សាច់ស្អាតពីធម្មជាតិ និងឆ្នេរខ្សាច់កំរ ជាដើម។ នៅក្នុងឆ្នាំ ២០២៥ គេសង្កេតឃើញ មានឆ្នេរខ្សាច់សមុទ្រ ដែលទទួលបានពិន្ទុខ្ពស់ ពីប្រទេសក្រិក ន័រវេស ថៃ និងម៉ិចស៊ិចកូ ផងដែរ។
ខាងក្រោមនេះ គឺជាឆ្នេរខ្សាច់សមុទ្រស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោក៖
១. ឆ្នេរ White Heaven Beach រដ្ឋ Queensland ប្រទេសអូស្ត្រាលី
២. ឆ្នេរ Squeaky Beach រដ្ឋ Victoria ប្រទេសអូស្ត្រាលី
៣. ឆ្នេរ Anse Source d’Argent កោះ Seychelles
៤. ឆ្នេរ Sunset Beach ខេត្តត្រាង ប្រទេសថៃ
៥. ឆ្នេរ Sarakiniko Beach ទីក្រុង Milos ប្រទេសក្រិក
៦. ឆ្នេរ Haukland Beach កោះ Lofoten ប្រទេសន័រវ៉េស
៧. ឆ្នេរ Playa Balandra ប្រទេសម៉ិចស៊ិចកូ
៨. ឆ្នេរ Pfeiffer Beach រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក
៩. ឆ្នេរ Hanalei Bey កោះហាវ៉ៃ សហរដ្ឋអាមេរិក
១០. ឆ្នេរ Platja Illestes ទីក្រុង Formentera ប្រទេសអេស្ប៉ាញ
តារាងចំណាត់ថ្នាក់ពីគេហទំព័រទេសចរណ៍ Lonely Planet បានបង្ហាញថា ឆ្នេរ White Heaven Beach ប្រទេសអូស្ត្រាលី ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ Whitsundays ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយនៅទីនោះ ឆ្នេរខ្សាច់សមុទ្រស៊ីលីកា មានចំនួន ៩៨% នៃឆ្នេរខ្សាច់សរុប ដែលមានពណ៌ស ស្រស់ស្អាត និងទន់ជាងខ្សាច់សមុទ្រ នៅតំបន់ផ្សេងទៀត លើពិភពលោក។
ចំណាត់ថ្នាក់ទី២ គឺឆ្នេរ Squeaky Beach ដែលមានប្រវែង ៧០០ ម៉ែត្រ គឹជាតំបន់ឧទ្យានជាតិ មានជីវចម្រុះសមុទ្រ ធំជាងគេនៅក្នុងរដ្ឋ Queensland អមដោយទឹកសមុទ្រខៀវស្រងាត់ និងរលកស្ងប់ ដែលជាទីតាំងលំហែកាយល្អបំផុតមួយលើពិភពលោក។ រីឯចំណាត់ទី៣ គឺឆ្នេរ Anse Source d’Argent ដែលត្រូវបានគេដាក់ឈ្នោះថា Heaven on Earth។
ប្រភព៖Lonely Planet