ក្រសួងហិរញ្ញវត្ថុថៃ កំពុងរៀបចំដាក់ចេញនូវ វិធានការណ៍ជម្រុញសេដ្ឋកិច្ចថ្មី មុនដំណាច់ឆ្នាំនេះ


ក្រសួងហិរញ្ញវត្ថុថៃ កំពុងរៀបចំដាក់ចេញនូវ វិធានការណ៍ជម្រុញសេដ្ឋកិច្ចថ្មីមួយ មុនដំណាច់ឆ្នាំនេះ ស្របតាម ប្រពៃណីរបស់រដ្ឋាភិបាល ក្នុងការដាក់ឱ្យប្រើប្រាស់ នូវអ្វីដែលគេហៅថា កញ្ចប់អំណោយ សម្រាប់សាធារណជនទូទៅ។ ការិយាល័យគោលនយោបាយ សារពើពន្ធ (FPO) បានប្រកាសថា ខ្លួនកំពុងរំពឹង ថានឹងមានវិធានការណ៍សេដ្ឋកិច្ចថ្មី ពីក្រសួងហិរញ្ញវត្ថុ។ អគ្គនាយក FPO លោក ផុនឆៃ ធីរ៉ាវេចា នឹងជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អរខុម ទើមពីតាយ៉ាប៉ៃស៊ីត ទាក់ទងនឹងបញ្ហានេះ ក្នុងពេលឆាប់ៗ។

ខណៈដែលមិនមានព័ត៌មានលម្អិត ជាក់លាក់ណាមួយត្រូវបានប្រកាស ក្រសួងបាននិយាយថា ខ្លួននឹង កំពុងពិចារណាទៅលើ សំណើពីក្រុមហ៊ុនឯកជន ដើម្បីស្តារឡើងវិញ នូវគម្រោងការបញ្ចុះ តម្លៃពន្ធឡើងវិញ សម្រាប់ការចំណាយ ដែលអាចធ្វើបាន ក្នុងអំឡុងពេលចុងឆ្នាំនេះ។ លោក ផុនឆៃ បាននិយាយថា ការិយាល័យមិនបានទទួល របាយការណ៍ណាមួយ អំពីការពន្យាពេលនៃយុទ្ធនាការ 50:50 សហទូទាត់ នោះទេ។ ដំណាក់កាលបច្ចុប្បន្ន នឹងបញ្ចប់នៅថ្ងៃទី 30 ខែតុលាខាងមុខនេះ។ យុទ្ធនាការសុខុមាលភាពរដ្ឋ សម្រាប់ឆ្នាំនេះ មានបេក្ខជនចំនួន 21.45 លាននាក់។ ការិយាល័យ FPO បាននិយាយថា កម្មវិធីទាំងនេះ គឺជាលទ្ធផលនៃ ផលប៉ះពាល់សេដ្ឋកិច្ច ដែលជំរុញដោយជំងឺរាតត្បាត។

នាយក FPO និយាយថា សេដ្ឋកិច្ចថៃនៅក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើង ក្នុងកម្រិត គោលដៅចន្លោះពី 3% ទៅ 3.5% នៅក្នុងឆ្នាំនេះ ដោយសារការងើបឡើងវិញ នៃវិស័យទេសចរណ៍។ ប្រទេសថៃត្រូវបានគេរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើននៅឆ្នាំក្រោយ ខណៈដែលប្រទេសជាច្រើន បានបើកព្រំដែនឡើងវិញ។ សេដ្ឋកិច្ចថៃត្រូវបាន គេរំពឹងថានឹងកើនឡើង 4% នៅឆ្នាំក្រោយ ដោយរូបិយប័ណ្ណបរទេស កាន់តែហូរចូលប្រទេសនេះ។